ធនាគារកណ្តាលនៃប្រទេសហ្ស៊ីមបាវ៉េកាលពីថ្ងៃទី ៨ ខែឧសភា បានបើកដំណើរការរូបិយប័ណ្ណឌីជីថលដែលគាំទ្រដោយមាស ដែលខ្លួនសង្ឃឹមថានឹងកាត់បន្ថយតម្រូវការប្រាក់ដុល្លារអាមេរិកាំង និងការធ្លាក់តម្លៃប្រាក់ដុល្លារហ្ស៊ីមបាវ៉េ។
ក្រុមហ៊ុនតូចមួយដែលផ្តោតលើការសាងសង់ប្រព័ន្ធបង្ហោះយានអវកាសដែលមានតម្លៃថោក នឹងចូលរួមក្នុងបេសកកម្មនៅពេលខាងមុខ ដើម្បីបង្ហោះយានអវកាសមួយគ្រឿងដែលគ្មានមនុស្សជិះទៅកាន់ឋានព្រះចន្ទ។
សមាជិករដ្ឋសភាសហរដ្ឋអាមេរិកត្រូវគេរំពឹងថានឹងបោះឆ្នោតនៅថ្ងៃពុធនេះលើសេចក្តីព្រាងច្បាប់ព្យួរកម្រិតខ្ចីប្រាក់ ដែលនៅសល់ពេលមិនដល់មួយសប្តាហ៍ផង មុននឹងរដ្ឋាភិបាលអស់លុយយកទៅសងបំណុលរបស់ខ្លួន។
សិល្បៈពីអាហ្រ្វិកកំពុងត្រូវបានតាំងបង្ហាញនៅវិចិត្រសាលដែលទើបកែលម្អហើយថ្មីមួយនៅសារមន្ទីរ Denver Art ក្នុងរដ្ឋ Colorado សហរដ្ឋអាមេរិក។ លោក Scott Stearns នៃវីអូអេរាយការណ៍អំពីរឿងនេះ។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួល៕
កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំមួយ ដែលមានរយៈពេល៣សប្តាហ៍។
ប្រទេសរុស្ស៊ីបានធ្វើនូវអ្វីដែលមន្ត្រីអ៊ុយក្រែនបានហៅថាជា«ការវាយប្រហារខ្លាំងក្លា» នៅព្រឹកថ្ងៃអង្គារនេះសំដៅលើទីក្រុងកៀវដោយប្រើដ្រូនជាង ២០ គ្រឿងដែលផ្នែកការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់។
អភិបាលក្រុងកៀវលោក Vitali Klitschko បានបញ្ជាក់តាម Telegram ថាមានការផ្ទុះកើតឡើងនៅកណ្ដាលទីក្រុងកៀវ និងបានប្រាប់ប្រជាជនឱ្យស្នាក់នៅក្នុងកន្លែងស្នាក់នៅសុវត្ថិភាពបណ្ដោះ អាសន្ន។
នៅសហរដ្ឋអាមេរិក ខែឧសភាជាខែអបអរសាទរកេរដំណែលរបស់ជនជាតិអាស៊ីប៉ាស៊ីហ្វិក។ អ្នកស្រី Genia Dulot រាយការណ៍អំពីពិធីអបអរសាទរមួយនៅរដ្ឋ California។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួល៕
សេចក្តីស្នើនេះ រួមមានការលើកលែងពិដានបំណុលរហូតដល់ខែមករា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងថវិការយៈពេល២ឆ្នាំ ដែលនឹងរក្សាការចំណាយសហព័ន្ធក្នុងឆ្នាំ២០២៤នៅដដែល ហើយនឹងបង្កើនប្រមាណត្រឹម១ភាគរយក្នុងឆ្នាំ២០២៥។
នៅមុនការបោះឆ្នោតវគ្គជម្រុះផ្តាច់ព្រ័តរបស់តួកគីនៅថ្ងៃអាទិត្យខាងមុខនេះ អ្នកតាមដានត្រួតពិនិត្យការបោះឆ្នោត កំពុងបង្កើនកិច្ចប្រឹងប្រែងរបស់គេ ខណៈពេលអ្នកបោះឆ្នោតមានការបារម្ភ ក្រោយមានសេចក្តីរាយការណ៍មួយចំនួនពីភាពមិនប្រក្រតីនៃការបោះឆ្នោតកាលពីជុំទី ១ នោះ។
Chinese visitors' post-pandemic return to Thailand may not be a panacea for the tourism-dependent country, some analysts say
អតីតអ្នកទោសនយោបាយម្នាក់ទៀត គឺនាង Shwe Zin និស្សិតសាកលវិទ្យាល័យ អាយុ ២៦ ឆ្នាំ បាននិយាយថា នាងមានអារម្មណ៍ថាស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ នាងបានកត់សម្គាល់ថា មានបុរសខ្លះតាមឃ្លាំមើលនាង នៅពេលនាងជួបជាមួយមិត្តភក្តិខ្លះក្នុងភោជនីយដ្ឋានមួយក្រោយគេដោះលែងនាង។
លោក Lloyd Austin ថ្លែងដូចនេះថា៖ «យើងមិនស្ថិតនៅក្នុងការធ្វើសង្គ្រាមជាមួយរុស្ស៊ីនោះទេ។នេះជាការប្រយុទ្ធរបស់អ៊ុយក្រែន។ គោលបំណងសំខាន់របស់យើង គឺដើម្បីធានាថា យើងកំពុងធ្វើអ្វីៗគ្រប់យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីជួយអ៊ុយក្រែនឱ្យទទួលបានជោគជ័យ» ប៉ុណ្ណោះ។
សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មអាមេរិកនេះបន្តទៀតថា កិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ «ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងកំពុងធ្វើបន្ត ដើម្បីរក្សាចរន្តទំនាក់ទំនងឱ្យនៅបើកចំហ ក៏ដូចជាការគ្រប់គ្រងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនប្រកបដោយការទទួលខុសត្រូវផងដែរ»។
ប្រសិនបើមានការយល់ព្រមគ្នាអំពីកិច្ចព្រមព្រៀងនេះនិងមានការអនុវត្ត វានឹងបង្កើនការកម្រិតការខ្ចីប្រាក់ដោយរដ្ឋាភិបាលសម្រាប់ពេលពីរឆ្នាំ គឺហួសពីការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ ២០២៤។
ក្រុមហ៊ុនវាយតម្លៃហិរញ្ញវត្ថុឥណទាន Fitch Ratings បានវាយតម្លៃគុណភាពឥណទានសហរដ្ឋអាមេរិក ថាមានហានិភ័យអាចធ្លាក់កម្រិត ពីព្រោះរដ្ឋាភិបាលអាមេរិកអាចនឹងមិនឈានដល់ការព្រមព្រៀងគ្នាមួយ ដើម្បីបង្កើនការកម្រិតបំណុលរបស់ខ្លួន ហើយមិនអាចសងបំណុលរបស់ខ្លួនបាន។
ក្រុមមនុស្សធម៌អាមេរិក The Gift of Chess បានបង្កើតសិប្បកម្មមួយនៅប្រទេសហ្គាណា ដើម្បីផលិតអុកចត្រង្គ សម្រាប់ការអភិវឌ្ឍយុវជននិងលើកកម្ពស់សិទ្ធិអំណាចស្ត្រី។
ទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិកកំពុងប្រឈមនឹងបញ្ហាផ្គត់ផ្គង់កន្លែងស្នាក់នៅដល់ជនចំណាកស្រុកជាច្រើននាក់ ដែលភាគច្រើនមកពីតំបន់អាមេរិកកណ្តាលនិងអាមេរិកខាងត្បូង។
ចំនួនប្រជាជនដែលរត់ភៀសខ្លួនចេញពីប្រទេសស៊ូដង់ទៅកាន់ប្រទេសឆាដបានកើនឡើងទ្វេដងរហូតដល់ចំនួន ៦ម៉ឺននាក់ក្នុងពេលថ្មីៗនេះ ហើយក្នុងនោះមានស្ត្រីនិងកុមារជាច្រើននាក់
ព័ត៌មានផ្សេងទៀត