ការពិភាក្សារវាងភាគីទាំងពីរត្រូវបានបញ្ឈប់ភ្លាមៗកាលពីថ្ងៃអង្គារដោយមិនមានដំណើរវិវឌ្ឍជាក់ស្ដែងណាមួយឆ្ពោះទៅរកការព្រមព្រៀងគ្នាដែលនឹងអនុញ្ញាតឱ្យក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកអាចដំឡើងពិដានបំណុលបច្ចុប្បន្នរបស់រដ្ឋាភិបាលដែលមានចំនួន ៣១ លានលានដុល្លារនោះទេ។
របាយការណ៍ប្រចាំឆ្នាំមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក រកឃើញថា សេរីភាពសាសនា រងការវាយប្រហារនៅពាសពេញពិភពលោក ជាពិសេសនៅក្នុងប្រទេសចិន អ៊ីរ៉ង់ រុស្ស៊ី និងភូមា។
ក្រុមប្រឹក្សាភូមិរាប់ម៉ឺនដែលមានតួនាទីទាបបំផុតក្នុងជួររដ្ឋាភិបាលឥណ្ឌា ត្រូវបានដឹកនាំដោយស្ត្រីដោយសារតែច្បាប់បានចែងថា តំណែងយ៉ាងតិចមួយភាគបីគឺសម្រាប់ស្ត្រី តែនៅក្នុងតំបន់អភិរក្សនិយមជាច្រើន អំណាចពិតប្រាកដជារឿយៗត្រូវបានកាន់កាប់ដោយបុរសក្នុងគ្រួសាររបស់ស្ត្រីទាំងនោះ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃអង្គារនេះថា លោកបានទៅសួរសុខទុក្ខទាហាននៅសមរភូមិជួរមុខ។
General election winners sign a 23-point MOU with its allies in a bid to lead next Thai government
សហរដ្ឋអាមេរិកនិងប្រទេសប៉ាពូនូវែលហ្គីណេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយដែលមានរួមការអនុញ្ញាតឱ្យកងកម្លាំងសហរដ្ឋអាមេរិកចូលក្នុងដែនទឹក និងកំពង់ផែរបស់ប្រទេសក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោកJoe Bidenនិងប្រធានរដ្ឋសភាអាមេរិកលោក Kevin McCarthy នឹងជួបប្រជុំគ្នានៅថ្ងៃចន្ទនេះនៅសេតវិមានដើម្បីចរចារពីរឿងបង្កើនពិដានប្រាក់បំណុលអាមេរិក។
២៤ ម៉ោងក្រោយចេញដំណើរនៅមហាសមុទ្រឥណ្ឌា ទូកនេសាទរបស់ចិនមួយគ្រឿងបានក្រឡាប់ ដែលបណ្តាលឱ្យមនុស្ស ៣៩ នាក់ បានបាត់ខ្លួន។
យោធាអ៊ុយក្រែនបាននិយាយតាមប្រព័ន្ធ Telegram ថា យន្តហោះរុស្ស៊ី ស្ថិតនៅលើអាកាសហើយថាមានការគំរាមវាយប្រហារពីគ្រាប់ម៉ីសីល Kinzhal ដែលមានល្បឿនលឿនជាងសំឡេងទៅលើគ្រប់តំបន់។
កូរ៉េខាងត្បូងមិនមែនជាសមាជិកនៃក្រុមប្រទេស G7 ទេ ប៉ុន្តែត្រូវបានលោក Kishida អញ្ជើញឱ្យមកចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍ ជាមួយនឹងមេដឹកនាំនៃប្រទេសមួយចំនួនទៀត ដែលមិនមែនជាសមាជិកនៃក្រុមប្រទេស G7។
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Jake Sullivan បាននិយាយថា កិច្ចប្រជុំនេះនឹងផ្ដោតលើការអនុវត្តការដាក់ទណ្ឌកម្ម ការបិទបណ្ដាញដែលបញ្ចៀសពីការការពារសន្តិសុខព័ត៌មាន និងការបិទចន្លោះប្រហោងនានា។
លោក Biden បាននិយាយប្រាប់លោក Kishida ថា សហរដ្ឋអាមេរិកនិងជប៉ុន «ឈរជាមួយគ្នាដើម្បីគុណតម្លៃដូចគ្នា» រួមមានការគាំទ្រអ៊ុយក្រែននិងឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះសង្គ្រាមឈ្លានពានរបស់ខ្លួន។
ទីកន្លែងថ្មីបែបទំនើបនេះមានវិចិត្រសាលថ្មីៗដូចជាកន្លែងពិព័រណ៍សត្វល្អិត មេអំបៅ និងកន្លែងតាំងបង្ហាញជាច្រើនទៀត។
អង្គការសហប្រជាជាតិនៅថ្ងៃពុធនេះបានអំពាវនាវរកប្រាក់៣ពាន់លានដុល្លារដើម្បីយកទៅជួយជនរងគ្រោះដោយសារជម្លោះដែលបានផ្ទុះឡើងកាលពីខែមុននៅក្នុងប្រទេសស៊ូដង់។
យោធាអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃពុធនេះថា ទាហានរុស្ស៊ីបានបន្តដាក់សម្ពាធលើទីក្រុង Bakhmut នៅភាគខាងកើតប្រទេសអ៊ុយក្រែននៅក្នុងពេលពេញមួយថ្ងៃកន្លងមកនេះ។
កងទ័ពជើងអាកាសរបស់អ៊ុយក្រែនបានលើកឡើងថា ខ្លួនបានបាញ់ទម្លាក់ដ្រូនមួយចំនួននិងមីស៊ីលទាំង ១៨ គ្រាប់ដែលរុស្ស៊ីបានបាញ់ដាក់ទីក្រុងកៀវ ដែលក្នុងនោះរួមមានទាំងមីស៊ីលលឿនជាងសំឡេង(hypersonic) ប្រភេទ Kinzhal ចំនួន ៦ គ្រាប់ផងដែរ។
ប្រទេសតួកគីនឹងបោះឆ្នោតប្រធានាធិបតីជុំទីពីរនៅក្រោយលោកប្រធានាធិបតី Recep Tayyip Erdogan នាំមុខក្នុងការបោះឆ្នោតជុំទីមួយ តែលោកមិនបានទទួលការគាំទ្រ៥០% ដែលគេត្រូវការឱ្យមានដើម្បីទទួលជ័យជម្នះផ្តាច់មុខទេ។
កាលពីថ្ងៃទី៥ ខែឧសភា តុលាការមួយនៅចិនបានកាត់ទោសលោក Yang Maodong សកម្មជនលម្អៀងខាងប្រជាធិបតេយ្យជើងចាស់ឱ្យជាប់ពន្ធនាគារ៨ឆ្នាំពីបទចោទប្រកាន់ធ្វើវិទ្ធង្សនាដោយសារការការពារសិទ្ធិមនុស្សនិងសេរីភាពរយៈពេល២ទសវត្សរ៍របស់លោក។ លោកបានល្បីឈ្មោះក្នុងករណីដីធ្លីក្នុងភូមិមួយកាលពីឆ្នាំ២០០៥។
ប្រទេសថៃនៅព្រឹកថ្ងៃចន្ទនេះទទួលបានលទ្ធផលបោះឆ្នោត ដោយមានគណបក្ស Move Forward ត្រូវបានគាំទ្រដោយយុវជនថៃរាប់លាននាក់ និងបានឈ្នះអាសនៈច្រើនបំផុតក្នុងការបោះឆ្នោតជាតិ។
កញ្ចប់ជំនួយថ្មីនេះរួមមានគ្រាប់មីស៊ីលការពារដែនអាកាស ក៏ដូចជាយន្តហោះដ្រូនវាយប្រហាររយៈចម្ងាយឆ្ងាយផងដែរ។
ព័ត៌មានផ្សេងទៀត