អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយនៅមុនកិច្ចប្រជុំថ្ងៃចន្ទនេះថា មានគោលដៅអភិវឌ្ឍន៍ដោយចីរភាពតែ១៥ភាគរយប៉ុណ្ណោះ នៃគោលដៅអភិវឌ្ឍន៍ចំនួន១៧ កំពុងស្ថិតក្នុងដំណើរការដែលអាចសម្រេចបាន ត្រឹមឆ្នាំ២០៣០ខាងមុខនេះ។
អ៊ុយក្រែនបាននិយាយនៅថ្ងៃចន្ទនេះថា រុស្ស៊ីបានប្រើប្រាស់យន្តហោះដ្រូនចំនួន២៤ ដើម្បីវាយប្រហារលើតំបន់ Mykolaiv និងតំបន់ Odesa កាលពីយប់មិញ បន្ថែមលើការបាញ់គ្រាប់មីស៊ីល cruise ចំនួន១៧គ្រាប់បន្ថែមទៀត។
លោក Zelenskyy ត្រូវបានគេរំពឹងថានឹងជួបជាមួយលោក Biden នៅសប្តាហ៍ក្រោយ នៅឯសេតវិមាន បន្ទាប់ពីកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងNew York។
យោធាអ៊ុយក្រែនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ១៧ គ្រឿងដែលរុស្ស៊ីបានប្រើដើម្បីវាយប្រហារកាលពីយប់មិញលើតំបន់ជាច្រើននៃប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើជាម្ចាស់ផ្ទះធ្វើការចរចានៅថ្ងៃពុធនេះជាមួយមេដឹកនាំកូរ៉េខាងជើង Kim Jong Un នៅក្នុងតំបន់ភាគខាងកើតប្រទេសរុស្ស៊ីនៅពេលមានការព្រមានពីសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងប្រឆាំងនឹងលទ្ធភាពនៃការផ្ទេរអាវុធ។
គេជឿថា មនុស្សជាង៥.០០០នាក់បានស្លាប់ ហើយមានការពិបាកក្នុងការបញ្ជាក់អំពីតួលេខជាក់លាក់នៅក្នុងប្រទេសនេះដែលរដ្ឋាភិបាលជាគូបដិបក្ខបានប្រជែងគ្នាដើម្បីគ្រប់គ្រងប្រទេសមួយទសវត្សរ៍មកហើយ។ មន្ត្រីខ្លះនិយាយថា តួលេខមនុស្សស្លាប់អាចមានច្រើនជាងនេះពីរដង។
មន្ត្រីរុស្ស៊ីបាននិយាយនៅថ្ងៃពុធនេះថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែនបានប៉ះចំកន្លែងផលិតនិងជួសជុលនាវាមួយកន្លែងនៅក្នុងតំបន់ Crimea។
ប្រទេសអេស្ប៉ាញបាននិយាយកាលពីយប់ថ្ងៃចន្ទថា ខ្លួនបានបញ្ជូនអ្នកជំនាញមួយក្រុម ដែលមានគ្នា៣១នាក់ ឆ្កែហិតខ្លិន១៥ក្បាល និងរថយន្ត១១គ្រឿងបន្ថែមទៀតទៅកាន់ប្រទេសម៉ារ៉ុក។
ប្រព័ន្ធរ៉ុក្កែតបាញ់ច្រើនគ្រាប់ដែលមានការបញ្ជា (GMLRS) នឹងអាចបាញ់គ្រាប់បែកចង្កោមរហូតដល់ទៅ ៤០៤ គ្រាប់។
សេតវិមានបានសរសើរកិច្ចប្រជុំក្រុមប្រទេស G-20 នៅឆ្នាំនេះថា ទទួលបាន ជោគជ័យ ដោយនិយាយថា សេចក្ដីថ្លែងការណ៍រួមចុងក្រោយមានបញ្ចូលនូវ «កថាខណ្ឌសំខាន់ៗ» អំពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន។
តំបន់សម្រាប់ខួងរកប្រេងជាតិនៅរដ្ឋ Alaska (NPR-A) និងទីជម្រកសត្វព្រៃជាតិនៅតំបន់អាកទិកនៃរដ្ឋ Alaska (ANWAR) ដែលជាកន្លែងរស់នៅនៃសត្វព្រៃចម្រុះ កំពុងត្រូវគំរាមកំហែងដោយវិបត្តិប្រែប្រួលអាកាសធាតុ មានរួមសត្វ caribou ខ្លាឃ្មុំតំបន់ប៉ូល និងសត្វស្លាប shorebirds។
លោក Nguyen Van Chuong បានលើកឡើងថា ការសារភាពរបស់លោក ធ្វើឡើងដោយសារការបង្ខំ ហើយនៅតែអះអាងអស់ពេល១៦ឆ្នាំមកហើយថា លោកគ្មានកំហុសទេ។
Myanmar drug gangs seen making own precursor chemicals to skirt international controls
Canberra keen to diversify trade away from a heavy reliance on China
From foe to friend: Biden administration seeks closer ties with Vietnam, neighbor of emboldened China
ចំនួនមនុស្សស្លាប់នៅក្នុងប្រទេសម៉ារ៉ុកបានកើនឡើងលើសពី ២.០០០នាក់ បន្ទាប់ពីមានការរញ្ជួយដីដ៏ធំមួយកាលពីល្ងាចថ្ងៃសុក្រ។ អគារនានាក្លាយជាកម្ទេចថ្ម ហើយអ្នករួចជីវិតបានដេកនៅខាងក្រៅផ្ទះ។ ជំនួយក្នុងទម្រង់ជាច្រើនកំពុងត្រូវបានបញ្ជូនមកកាន់តំបន់រងគ្រោះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden មានកំណត់នឹងថ្លែងសុន្ទរកថា ដល់សមាជិកក្រុមយោធា អ្នកជួយសង្គ្រោះបថម និងក្រុមគ្រួសាររបស់គេ នៅឯមូលដ្ឋានកងយោធាអាមេរិក ក្នុងទីក្រុង Anchorage រដ្ឋ Alaska សហរដ្ឋអាមេរិក។
ទាហានអាមេរិកប្រមាណ២.១០០នាក់និងកងទ័ពឥណ្ឌូណេស៊ីចំនួន១.៩០០នាក់ បានចូលរួមនៅក្នុងសមយុទ្ធយោធារួមគ្នាមួយក្នុងខេត្ត Java ខាងកើតប្រទេសឥណ្ឌូណេស៊ី។ នេះជាសមយុទ្ធយោធាប្រចាំឆ្នាំដ៏ធំបំផុតមួយដែលកើតឡើងក្នុងពេលដែលភាពតានតឹងរវាងតំបន់អាស៊ីអាគ្នេយ៍និងប្រទេសចិនកំពុងកើនឡើង។
អ្នកចូលរួមក្នុងកម្មវិធី Mandela Washington Fellowship តាមរយៈគំនិតផ្តួចផ្តើមមេដឹកនាំអាហ្រ្វិកវ័យក្មេង ឬ YALI បាននិយាយថា ពួកគេសង្ឃឹមថា នឹងជំរុញឱ្យមានការផ្លាស់ប្តូរ។
លោក Joe Biden នឹងធ្វើដំណើរនៅថ្ងៃព្រហស្បតិ៍នេះ ទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសឥណ្ឌាដែលប្រព្រឹត្តឡើងនៅចុងសប្តាហ៍ ដោយមានគោលដៅធំនិងក្តីសង្ឃឹមខ្ពស់ថា ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន និងកំពុងអភិវឌ្ឍបំផុតទាំង២០ ឬ G20 អាចធ្វើការរួមគ្នាលើបញ្ហាសាកលធំៗបាន។
ព័ត៌មានផ្សេងទៀត