មន្រ្តីសន្តិសុខឥណ្ឌូណេស៊ីបានព័ទ្ធជុំវិញលោកស្រី Patsy Widakuswara ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំសេតវិមានដែលមានសញ្ជាតិអាមេរិកាំងដើមកំណើតឥណ្ឌូណេស៊ី និងដែលបានធ្វើជាអ្នកយកព័ត៌មានសម្រាំងសម្រាប់ប្រព័ន្ធផ្សព្វផ្សាយវិទ្យុ និងកាសែតអាមេរិកដែលទៅយកព័ត៌មាននៅកិច្ចប្រជុំកំពូលនោះ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានថ្កោលទោសការវាយប្រហារនេះ ដោយនិយាយថា ផ្សារមួយ ហាងលក់ទំនិញ និងឱសថស្ថានមួយបានរងគ្រោះនៅក្នុងក្រុងឧស្សាហកម្មនេះ ស្ថិតនៅជិតខ្សែបន្ទាត់ជួរមុខនៃសមរភូមិ ប្រមាណ៣០គ.ម. ពីក្រុង Bakhmut ដែលនៅទីនោះមានការប្រយុទ្ធគ្នាខ្លាំងច្រើនខែមកហើយ។
ពលរដ្ឋប៉ាគីស្ថានខឹងសម្បានឹងការឡើងថ្លៃភ្លាមៗនៃតម្លៃអគ្គិសនីប្រើប្រាស់។ នៅក្នុងការតវ៉ាធ្វើឡើងប្រចាំថ្ងៃ ដែលបានចាប់ផ្តើមកាលពីចុងខែសីហា ពលរដ្ឋកំពុងទាមទារឱ្យរដ្ឋាភិបាលលុបចោលការយកថ្លៃអគ្គិសនីខ្ពស់ ដែលធ្វើឱ្យមនុស្សមួយចំនួនសឹងតែគ្មានលទ្ធភាពបង់។
ប្រទេសថៃបានថ្លែងកាលពីពេលថ្មីៗនេះថា ខ្លួនកំពុងរៀបចំប្តឹងក្រុមហ៊ុន Facebook ក្នុងចំណាត់ការមួយដែលអាចនឹងបិទវេទិកានេះនៅទូទាំងប្រទេស ដោយសារអ្នកឆបោកដែលគេចោទថា បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនេះដើម្បីបោកប្រាស់អ្នកប្រើប្រាស់ក្នុងស្រុកអស់ទឹកប្រាក់រាប់សិបលាន
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើទស្សនកិច្ចដែលមិនប្រកាសឱ្យដឹងជាមុន ទៅរដ្ឋធានីកៀវរបស់អ៊ុយក្រែនកាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាជាមួយមេដឹកនាំអ៊ុយក្រែនអំពីស្ថានភាពនៃការវាយបករបស់យោធាអ៊ុយក្រែន ព្រមទាំងកិច្ចប្រឹងប្រែងស្តារនិងកសាងប្រទេសឡើងវិញ។
រាជរដ្ឋាភិបាលថៃដែលដឹកនាំដោយនាយករដ្ឋមន្ត្រីថ្មី លោក Srettha Thavisin បានស្បថចូលកាន់តំណែងនៅចំពោះមុខព្រះភក្រ្តព្រះមហាក្សត្រថៃកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។ ការស្បថចូលកាន់តំណែងនេះ កើតមានឡើងបន្ទាប់ពីមានភាពជាប់គាំងខាងនយោបាយអស់ពេលជាច្រើនខែនៅក្នុងប្រទេសនេះ ក្រោយពីការបោះឆ្នោតសាកលកាលពីខែឧសភាកន្លងទៅ។
នៅដើមខែកញ្ញានេះ មេដឹកនាំមកពី ១០ ប្រទេសនឹងជួបប្រជុំនៅប្រទេសឥណ្ឌូណេស៊ីសម្រាប់កិច្ចប្រជុំកំពូលលើកទី៤៣ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន។
កូរ៉េខាងត្បូងបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ខ្លួនកំពុងឃ្លាំមើលយ៉ាងដិតដល់ចំពោះសារគមនាគមន៍រវាងពួកមន្ត្រីរុស្ស៊ីនិងកូរ៉េខាងជើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោក Kim Jong Un មានគម្រោងដើម្បីជួបនៅខែនេះ ជាមួយលោក Vladimir Putin ដើម្បីពិភាក្សាពីលទ្ធភាពនៃការផ្គត់ផ្គង់អាវុធដល់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
វិបត្តិនយោបាយបង្ហូរឈាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការកើនឡើងនៃភាពគឃ្លើនរបស់ចិនកំពុងគ្របដណ្តប់លើសន្និសីទកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ានដែលបានបើកធ្វើឡើងនៅថ្ងៃអង្គារនេះនៅរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី។
ក្នុងពេលកន្លងមក មានសាលារៀនជាង៥០ ដែលមានអគារធ្វើពីបេតុង RAAC ត្រូវបានបិទដោយសារកង្វល់អំពីសុវត្ថិភាព។
ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelenskyy បានប្រកាសថា លោកនឹងប្តូររដ្ឋមន្ត្រីការពារជាតិ ដោយដាក់លោក Rustem Umerov អាយុ៤១ឆ្នាំដែលនៅពេលបច្ចុប្បន្ននេះទទួលខុសត្រូវថវិកាឯកជនភាវូបនីយកម្មរបស់អ៊ុយក្រែន ឱ្យជំនួសរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Oleksii Reznikov។
South China Sea disputes, crisis in Myanmar, Ukraine war overshadow meetings between Southeast Asian leaders and partners
ជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង វិបត្តិដែលកំពុងបន្តកើតឡើងនៅមីយ៉ាន់ម៉ា និងសង្រ្គាមនៅអ៊ុយក្រែន ជាបញ្ហាសំខាន់ដែលអនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kamala Harris នឹងលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅសប្តាហ៍ក្រោយនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
ពួកគេថា សម្រាប់ថ្នាក់ដឹកនាំវៀតណាម ការណ៍នេះជាការពង្រីកទំនាក់ទំនងទូលំទូលាយជាងមុនជាទូទៅតែប៉ុណ្ណោះ ដើម្បីទប់ទល់នឹងភាពគឃ្លើនកាន់តែខ្លាំងរបស់ចិននៅក្នុងតំបន់។
ក្រុមហ៊ុន Gotion Inc. គឺជាសាខានៅក្នុងសហរដ្ឋអាមេរិករបស់ក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីរបស់ចិន។ ក្រុមហ៊ុននេះមានផែនការសាងសង់រោងចក្រនៅលើដីកសិកម្មមួយផ្នែកនៅក្នុងរដ្ឋ Michigan។ ប៉ុន្តែផែនការនេះបានធ្វើឱ្យអ្នកស្រុកមានការខ្វែងគំនិតគ្នា។
ក្រុមហ៊ុន Zhongrong មានទ្រព្យរបស់វិនិយោគិនជិត ៩០ ពាន់លានដុល្លារ ហើយកាលពីដើមខែនេះ ក្រុមហ៊ុននេះបានបរាជ័យនៅក្នុងការបង់ប្រាក់លើទ្រព្យវិនិយោគវិជ្ជមានជាច្រើន ដោយបង្កឱ្យមានក្ដីបារម្ភអំពីលទ្ធភាពសងបំណងរបស់ខ្លួន។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចូលខ្លួនទៅពន្ធនាគារស្រុក Fulton រដ្ឋ Georgia កាលពីថ្ងៃទី ២៤ ខែសីហាកន្លងទៅនេះក្រោមបទចោទ ៤១ ករណីដែលថាលោកនឹងសហចុងចោទ ១៨ នាក់ផ្សេងទៀតបានចូលរួមនៅក្នុងគម្រោងជ្រៀតជ្រែកនៅក្នុងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នា
បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់លើកំពង់ផែអ៊ុយក្រែន ពលរដ្ឋថា ពួកគេមានអារម្មណ៍ថា កិច្ចព្រមព្រៀងស្តីពីគ្រាប់ធញ្ញជាតិជាមួយរុស្ស៊ីបានអនុញ្ញាតឱ្យពួកគេមានការការពារ ប៉ុន្តែឥឡូវនេះមិនមានទៀតទេ។ មន្ត្រីកំពង់ផែថា ពួកគេកំពុងធ្វើការដើម្បីពង្រីកផ្លូវជំនួស
មន្ត្រីរុស្ស៊ីបានរាយការណ៍ពីការវាយប្រហារដោយយន្តហោះដ្រូនអ៊ុយក្រែនជាច្រើនលើក កាលពីយប់មិញដោយសំដៅទៅលើតំបន់ជាច្រើនរបស់រុស្ស៊ី ខណៈពេលដែលប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសមួយរបស់រុស្ស៊ីលើរដ្ឋធានីកៀវ នៅព្រឹកថ្ងៃពុធ។
ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា ព្យុះសង្ឃរា Idalia បានបក់បោកមកដល់មាត់សមុទ្រភាគខាងលិចនៃរដ្ឋ Florida ជាព្យុះកម្រិតទី ៣ ដ៏គ្រោះថ្នាក់នៅថ្ងៃពុធនេះ និងគំរាមបង្កឱ្យមានការកើនឡើងនូវនីវ៉ូទឹកសមុទ្រដែលប៉ះពាល់ដល់អាយុជីវិតនិងការធ្លាក់ភ្លៀងខ្លាំងក្លា។
ព័ត៌មានផ្សេងទៀត