មនុស្សយ៉ាងហោចណាស់ចំនួន ៤ នាក់បានស្លាប់នៅប្រទេសហ្វីលីពីន ដោយសារព្យុះទីហ្វុង Goni នៅថ្ងៃអាទិត្យនេះ។ អាជ្ញាធរបានព្រមានអំពីស្ថានភាព «មហន្ដរាយ» នៅក្នុងតំបន់នានា ដែលរងគ្រោះខ្លាំងបំផុត ដែលពលរដ្ឋរាប់សែននាក់បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។
ក្រុមអ្នកតស៊ូមតិផ្នែកគ្រប់គ្រងកាំភ្លើង បានរិះគន់តាមប្រព័ន្ធសង្គមពីការសម្រេចរបស់ Walmart នេះ ដោយនិយាយថា ខ្លួនមានការខកចិត្ត និងភ្ញាក់ផ្អើលពីព័ត៌មាននេះ ហើយថា នោះ គឺជា«កំហុសឆ្គងដ៏ធំមហិមា»។
អភិបាលក្រុង Izmir គឺលោក Yavuz Selim Kosger បានថ្លែងថា មានមនុស្ស៧០នាក់ ត្រូវបានជួយសង្គ្រោះចេញពីគំនរបាក់បែកនៃអគារចំនួន៤ ដែលត្រូវបំផ្លាញ ហើយនឹងសំណង់ជាង១០ផ្សេងទៀតដែលដួលរលំ។
ពិធីចែកសញ្ញាប័ត្រ ដែលមានព្រះមហាក្សត្រថៃទ្រង់ប្រទានសញ្ញាប័ត្រដល់និស្សិតដោយផ្ទាល់ព្រះហត្ថ ជាកិត្តយសដល់និសិ្សត និងក្រុមគ្រួសាររបស់ពួកគេ ដោយរូបថតជាអនុស្សាវរីយ៍ពីពិធីនេះ ភាគច្រើនត្រូវពលរដ្ឋថៃដាក់តាំងនៅតាមផ្ទះដោយមោទនភាព។
លោក Pompeo បានទៅដល់ប្រទេសស្រីលង្កាបន្ទាប់ពីចាកចេញពីប្រទេសឥណ្ឌា ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃ របស់លោកទៅកាន់ទ្វីបអាស៊ី ក្នុងគោលបំណងបង្កើនសម្ព័ន្ធភាពដើម្បីប្រឆាំងនឹងឥទ្ធិពលកើនឡើងរបស់ចិនផ្នែកនយោបាយនិងយោធានៅក្នុងតំបន់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ក្រោយពីបដិសន្ធិជាផ្លូវការក្រោយសង្គ្រាមលោកលើកទី២កាលពី៧៥ឆ្នាំមុន បច្ចុប្បន្នអ.ស.ប កំពុងប្រឈមការលំបាកក្នុងការដឹកនាំកិច្ចសហប្រតិបត្តិការរបស់ប្រទេសនានាសម្រាប់បេសកម្មរួមរបស់ពិភពលោក ដោយសារវិបត្តិនៃជំងឺកូវីដ១៩។
អ្នកវិភាគថា ដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់អាមេរិកនេះ ជាកិច្ចខិតខំប្រឹងប្រែងថ្មីបំផុតមួយ ក្នុងការជំរុញសម្ព័ន្ធមិត្តរបស់ខ្លួនឲ្យប្រឆាំងនឹងឥទ្ធិពលនយោបាយ និងយោធារបស់ចិន ដែលកំពុងតែមានការកើនឡើងក្នុងទ្វីបអាស៊ី។
អ្នកស្លាប់សរុបដោយសារទឹកជំនន់ក្នុងប្រទេសកម្ពុជារហូតមកដល់ថ្ងៃពុធនេះ មានចំនួន ៣៤ នាក់ ហើយមនុស្សជាង ៤ សែននាក់ ផ្សេងទៀតទទួលរងផលប៉ះពាល់ ដោយសារទឹកជំនន់នេះ។
មានជនរងគ្រោះដោយទឹកជំនន់២៥នាក់ បានស្លាប់គិតត្រឹមថ្ងៃចន្ទ និងមានពលរដ្ឋជាង៣០០.០០០នាក់ក្នុងរាជធានីខេត្តចំនួន១៩នៅទូទាំងប្រទេសកម្ពុជា បានរងផលប៉ះពាល់។ ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍លម្អិត ហើយលោក ពិន ស៊ីសុវណ្ណ នៃ VOA ប្រែសម្រួល៕
សហភាពអឺរ៉ុបនៅតែសម្តែងការចង់ឃើញមានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយអង់គ្លេស តែបានបញ្ជាក់ជំហថា សហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយអង់គ្លេសរហូតដល់ដំណាក់កាលចុងក្រោយដើម្បីធានាថា កិច្ចព្រមព្រៀងដែលកើតឡើងជាកិច្ចព្រមព្រៀងដែលភាគីទាំងពីរអាចទទួលយកបាន។
ការបង្កើតបណ្តាញប្រព័ន្ធទំនាក់ទំនង Lunar network លើភពព្រះច័ន្ទនោះ ជាផ្នែកមួយនៃកិច្ចខិតខំរបស់ទីភ្នាក់ងារអវកាសរបស់អាមេរិក ក្នុងការនាំមនុស្សទៅកាន់ភពព្រះច័ន្ទនៅឆ្នំា២០២៤ ខាងមុខនេះ និងសាងសង់លំនៅដ្ឋានរយៈពេលយូរនៅទីនោះ ក្រោមគម្រោងកម្មវិធី Artemis ដែលមានបច្ចេកវិជ្ជាខ្ពស់របស់ខ្លួន។
លោក Joe Biden កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ បានរិះគន់អ្វីដែលលោកបានហៅថា ការឆ្លើយតបដោយ «ភាពស្លន់ស្លោ» របស់លោកប្រធានាធិបតី Donald Trump ចំពោះការរាតត្បាតនៃវីរុសកូរ៉ូណា ខណៈដែលលោក Trump បានការពារចំណាត់ការវិបត្តិនោះ។
លោក Robert Destro ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ នឹងកាន់មុខតំណែងសម្របសម្រួលបញ្ហាទីបេនេះបន្ថែម ដែលមុខតំណែងនេះបាននៅទំនេរចាប់តាំងពីការចាប់ផ្តើមនៃអាណត្តិរបស់លោកប្រធានាធិបតី Trump ក្នុងឆ្នាំ ២០១៧ មក។
អាមេនីបានបដិសេធការចោទប្រកាន់ដែលថា ខ្លួនបានវាយប្រហារទៅលើតំបន់ដែលមានបំពង់បង្ហូរប្រេងរបស់អាស៊ែបៃហ្សង់ ដែលផ្គត់ផ្គង់ដល់ទីផ្សារប្រេងនិងឧស្ម័នពិភពលោកនោះ។
ព្រះបរមរាជវាំងនៃប្រទេសម៉ាឡេស៊ីបានផ្អាករាល់ការប្រជុំទាំងអស់រយ:ពេលពីរសប្ដាហ៍ចាប់ពីថ្ងៃពុធនេះតទៅ ដោយសារការកើនឡើងនៃការឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេស។
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល និងក្រុមរាជានិយមគាំទ្រព្រះមហាក្សត្រ Maha Vajiralongkorn រាប់ពាន់នាក់ បានប្រឈមមុខបង្ហាញកម្លាំងដាក់គ្នានៅថ្ងៃពុធនេះ នៅក្នុងទីក្រុងបាងកក។
ទឹកជំនន់ទឹកភ្លៀងបានសម្លាប់មនុស្សយ៉ាងតិច ១១ នាក់នៅកម្ពុជា និង ២៨ នាក់នៅវៀតណាម ក្រៅពីអ្នកបាត់ខ្លួននិងការបំផ្លាញផ្ទះសម្បែង ដំណាំច្រើនម៉ឺនហិកតា។ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍លម្អិត ហើយលោកពិន ស៊ីសុវណ្ណ នៃ VOA ប្រែសម្រួល។
របាយការណ៍នេះក៏បានឲ្យដឹងដែរថា មនុស្សចំនួន ៩៧នាក់បន្ថែមទៀត បានស្លាប់ដោយសារវីរុសនេះ ដែលបានធ្វើឲ្យចំនួនអ្នកស្លាប់ទាំងអស់កើនដល់ ១១.៦៧៧នាក់ ក្នុងប្រទេសនេះ
លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃពុធម្សិលមិញ បានលើកឡើងថា កងទ័ពសហរដ្ឋអាមេរិកទាំងអស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គួរត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញនៅ «ថ្ងៃបុណ្យគ្រឹស្តម៉ាស (Christmas)» បន្ទាប់មានការប្រកាសអំពីការបន្ថយកម្លាំងទ័ពអាមេរិកនៅអាហ្គានីស្ថាន។
ព័ត៌មានផ្សេងទៀត