សហភាពអឺរ៉ុបមើលឃើញថា ការបោះឆ្នោតសភា ជាវិធីមួយដែលលោក Maduro ធ្វើឡើងក្នុងបំណងដើម្បីគ្រប់គ្រងអាសនៈក្នុងរដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំងនោះ។
ពលរដ្ឋអាមេរិកាំងជាង ៣ លាន ៨ សែននាក់ បានបោះឆ្នោតរួចរាល់ហើយ ដោយចំនួននេះ គឺលើសចំនួនអ្នកបោះឆ្នោតក្នុងឆ្នាំ ២០១៦ ចំនួន ៧៥.០០០ នាក់ ក្នុងរយៈពេលដូចគ្នានេះ។
តុលាការកំពូលសហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ បានចេញសាលក្រមឲ្យអនុវត្តនូវច្បាប់រឹតបន្តឹងមួយ ដែលគាំទ្រដោយគណបក្សសាធារណរដ្ឋ ក្នុងរដ្ឋ South Carolina ដែលតម្រូវឲ្យអ្នកបោះឆ្នោតត្រូវមានហត្ថលេខាសាក្សីម្នាក់ លើសន្លឹកឆ្នោតដែលផ្ញើតាមប្រៃសណីយ៍។
នៅក្នុងសេចក្ដីណែនាំនោះ មជ្ឈមណ្ឌល CDC បានឲ្យដឹងថា មានភស្តុតាងបង្ហាញថា មនុស្សដែលមានជំងឺកូវីដ១៩ អាចចម្លងទៅអ្នកដទៃ ដែលនៅគម្លាតឆ្ងាយជាង ២ ម៉ែត្របាន ក្នុងកន្លែងខាងក្នុង ដែលមានខ្យល់ចេញចូលមិនល្អ។
យុទ្ធនាការរកសំឡេងឆ្នោតរបស់បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden កាលពីថ្ងៃអាទិត្យបានព្យាយាមផ្តោតទៅលើការទប់ទល់នឹងការឆ្លើយតបរបស់សហរដ្ឋអាមេរិកទៅលើការរាតត្បាតជាសាកលនៃវីរុសកូរ៉ូណា។
ក្រសួងការពារជាតិស.រ.អា សរសេរក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងមានការបារម្ភថា ការវាយចោលអគារនោះ ប្រហែលជាត្រូវបានចងភ្ជាប់ទៅនឹងផែនការរដ្ឋាភិបាលកម្ពុជាដើម្បីផ្តល់ឲ្យមានការដាក់សម្ភារៈយោធា និងក្រុមទាហានរបស់កងទ័ពសាធារណរដ្ឋប្រជាមានិតចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម»។
លោកវេជ្ជបណ្ឌិត Sean Dooley បានប្រាប់អ្នកកាសែតនៅមន្ទីរពេទ្យយោធាជាតិ Walter Reed ដែលជាកន្លែងដែលលោក Trump ទទួលការព្យាបាលជំងឺកូវីដ១៩ នេះ ថា៖ «អាការៈជំងឺរបស់លោកប្រធានាធិបតី Trump បន្តប្រសើរឡើង។ លោកមិនមានអាការៈគ្រុនក្ដៅនោះទេ តាំងពីព្រឹកថ្ងៃសុក្រមក។
អ្នកបង្ហោះសារ Twitter ម្នាក់បានសរសេរថា៖ «ហាង Shopee មានស្ដង់ដារពីរ។ អ្នកត្រូវតែពន្យល់ថាហេតុអ្វីបានជាអ្នកហាមឃាត់ហាងទំនិញណាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែអនុញ្ញាតឲ្យអាជីវកម្មតាមអនឡាញណា ដែលគាំទ្ររដ្ឋាភិបាលលក់លើគេហទំព័ររបស់ខ្លួនទៅវិញ»។
លោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ បានថ្លែងនៅថ្ងៃសុក្រថា លោកនឹងភរិយារបស់លោក ផ្ញើសារជូនពរឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដែលជាគូប្រជែងរបស់លោក ក្នុងការបោះឆ្នោតនៅខែវិច្ឆិកានេះ។
កិច្ចព្រមព្រៀងដាក់ទណ្ឌកម្មមន្ត្រីបេឡារុស៤០នាក់ ដែលរងការចោទប្រកាន់ពីការលួចបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៩ ខែសីហា អនុញ្ញាតឲ្យសហភាពអឺរ៉ុប ធ្វើទៅតាមការសន្យារបស់ខ្លួនដើម្បីគាំទ្របាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងរដ្ឋធានី Minsk របស់បេឡារុស។
ករណីឆ្លងជំងឺកូវីដ១៩ថ្មីបានកើនឡើងនៅក្នុងរដ្ឋចំនួន ២៧ នៃរដ្ឋទាំងអស់ចំនួន ៥០ របស់សហរដ្ឋអាមេរិកនៅក្នុងខែកញ្ញា បើប្រៀបធៀបជាមួយខែសីហា ដោយមានការកើនឡើងចំនួន ១១១% នៅក្នុងរដ្ឋ Wisconsin។ នេះតាមការវិភាគរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនិងអតីតអនុប្រធានាធិបតីលោក Joe Biden ដែលជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ បាននិយាយតទល់គ្នានៅក្នុងការជជែកដេញដោលគ្នាលើកដំបូងនាយប់ថ្ងៃអង្គារ ទី២៩ ខែកញ្ញា។
នៅថ្ងៃអង្គារនេះ តុលាការមួយក្នុងប្រទេសវៀតណាមបានកាត់ទោសមនុស្ស ២០ នាក់ឱ្យជាប់ពន្ធនាគារពី ២ ឆ្នាំ ទៅ ២៤ ឆ្នាំ ក្រោមបទប្រព្រឹត្តអំពើភេរវកម្មពាក់ព័ន្ធនឹងការដាក់គ្រាប់បែកបំផ្ទុះស្ថានីយប៉ូលិសមួយកន្លែងនៅទីក្រុងហូជីមិញកាលពី ២ ឆ្នាំមុនដែលធ្វើឱ្យមនុស្ស ៣ នាក់រងរបួស។
កោះតៃវ៉ាន់និយាយនៅថ្ងៃចន្ទថា កម្លាំងប្រដាប់អាវុធរបស់ខ្លួន មានសិទ្ធិក្នុងការការពារខ្លួន និងការវាយបកវិញ ក្នុងពេលរងការយាយី និងការគំរាមកំហែងណាមួយ ដែលនេះហាក់ដូចជាសារព្រមានត្រង់ៗទៅប្រទេសចិនដីគោក។
នៅក្នុងលិខិតដែលលោក Suga បានផ្ញើជូនលោក Moon Jae In កាលពីថ្ងៃសៅរ៍នោះ លោក Suga បានសង្កត់ធ្ងន់លើភាពចាំបាច់នៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងពីរ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់លោក Moon Jae In។
រដ្ឋាភិបាលលោកប្រធានាធិបតី Donald Trump នឹងហាមឃាត់កម្មវិធី WeChat និងកម្មវិធីផ្សព្វផ្សាយវីដេអូ TikTok មិនឲ្យមាននៅក្នុងហាងលក់កម្មវិធី app នៅសហរដ្ឋអាមេរិក ចាប់ពីយប់ថ្ងៃអាទិត្យ ទី ២០ ខែកញ្ញាទៅ។
ផ្សារភាគហ៊ុនពិភពលោកបានឡើងខ្ពស់កាលពីថ្ងៃចន្ទ ក្នុងក្តីសង្ឃឹមថា វ៉ាក់សាំងការពារជំងឺកូវីដនឹងត្រូវគេរកឃើញ បន្ទាប់ពីក្រុមហ៊ុនផលិតឱសថ AstraZeneca របស់ប្រទេសអង់គ្លេស បានបន្តការសាកល្បងវ៉ាក់សាំងរបស់ខ្លួនឡើងវិញក្នុងដំណាក់កាលទីបី។
សារព័ត៌មានរដ្ឋផ្សាយឲ្យដឹងថា តុលាការក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីថ្ងៃចន្ទ បានកាត់ទោសដាក់ពន្ធនាគារមនុស្សចំនួន ៨ នាក់ ពីចន្លោះ ៧ ទៅ ២០ ឆ្នាំ ពីបទសម្លាប់អ្នកកាសែតជនជាតិអារ៉ាប់ប៊ីសាអូឌីត លោក Jamal Khashoggi ។
មេដឹកនាំប្រទេសមីយ៉ាន់ម៉ាអ្នកស្រី Aung San Suu Kyi បានផ្អាកកម្មវិធីដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់អ្នកស្រីកាលពីថ្ងៃចន្ទ ដោយលើកហេតុផលពីការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេស។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
សកម្មជនថៃល្បីឈ្មោះ ២ រូប ដែលត្រូវបានចាប់ខ្លួនកាលពីខែមុនពាក់ព័ន្ធនឹងតួនាទីរបស់ពួកគេនៅក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលថៃ ត្រូវបានតុលាការដោះលែងកាលពីថ្ងៃចន្ទ ក្រោយពីជាប់ឃុំអស់រយៈពេល ៥ ថ្ងៃ ក្រោមបទចោទប្រកាន់ថាបានរំលោភទៅលើលក្ខខណ្ឌឱ្យនៅក្រៅឃុំ។
ព័ត៌មានផ្សេងទៀត