ហាងលក់ទំនិញ រោងចក្រ និងធនាគារនានា បានបិទទ្វារនៅក្នុងទីក្រុងរ៉ង់ហ្គូនដែលជាទីក្រុងដ៏សំខាន់ជាងគេរបស់មីយ៉ាន់ម៉ានៅថ្ងៃចន្ទនេះ ដែលជាផ្នែកមួយនៃការងើបតវ៉ាអំពាវនាវដោយក្រុមសហជីពឲ្យប្រឆាំងមេដឹកនាំយោធា។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋាភិបាលក្រុងប៉េកាំងក៏បានស្នើច្បាប់ដែលរឹតបន្តឹងទីក្រុងហុងកុង ដោយផ្លាស់ប្តូរគណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលជ្រើសរើសមេដឹកនាំហុងកុង ដែលនេះផ្តល់អំណាចដល់ចិនថែមទៀ តដើម្បីតែងតាំងបេក្ខជនអង្គនីតិបញ្ញត្តិ។
ពួកមន្ត្រីអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃអង្គារថា កងនាវាអាល្លឺម៉ង់នឹងធ្វើដំណើរទៅកាន់តំបន់អាស៊ីនៅខែសីហា ហើយពេលត្រឡប់មកវិញ នាវានេះនឹងក្លាយជានាវាចម្បាំងអាល្លឺម៉ង់ដំបូងគេដែលបើកឆ្លងកាត់សមុទ្រចិនខាងត្បូងចាប់តាំងពីឆ្នាំ២០០២មក។
អង្គការឃ្លាំមើលសិទ្ធិលើឌីជីថលមីយ៉ាន់ម៉ាសម្រាប់ការអភិវឌ្ឍ (MIDO) បានបញ្ជាក់ថា ខ្លួនបានរកឃើញវីដេអូដែលគាំទ្រពួកយោធាជាង ៨០០ ដែលបានគំរាមកំហែងក្រុមបាតុករ។
ក្រុមហ៊ុន AstraZeneca បានបញ្ជាក់ថា ខ្លួនបានដឹងពីការស៊ើបអង្កេតដោយទីភ្នាក់ងារប្រយុទ្ធនឹងជំងឺឆ្លងកូរ៉េ ឬ KDCA ក៏ប៉ុន្តែថា សុវត្ថិភាពនៃវ៉ាក់សាំង AstraZeneca បានត្រូវសិក្សាយ៉ាងទូលំទូលាយនៅក្នុងការសាកល្បងដោយមានទិន្នន័យបានបញ្ជាក់ថា វ៉ាក់សាំងនេះជាទូទៅមានសុវត្ថិភាព។
ប៉ូលិសនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបំបែកបាតុកម្មនៅក្នុងទីកន្លែងជាច្រើនដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាំភ្លើងនៅថ្ងៃព្រហស្បតិ៍នេះ ក៏ប៉ុន្តែមិនមានសេចក្តីរាយការណ៍ភ្លាមៗពីមនុស្សស្លាប់និងរបួសទេ។
នេះ ជាការចាប់ខ្លួនចុងក្រោយនៃមនុស្សរាប់សិបនាក់ ដែលបានរងការចោទប្រកាន់ប៉ុន្មានខែថ្មីៗនេះ ចំពោះការប្រមាថព្រះមហាក្សត្រ។
កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានបើកការបាញ់ប្រហារលើក្រុមបាតុករប្រឆាំងការគ្រប់គ្រងយោធានៅថ្ងៃពុធនេះ មួយថ្ងៃបន្ទាប់ពីបណ្តាប្រទេសនៅក្នុងសមាគមអាស៊ាន បានអំពាវនាវឲ្យមានការអត់ធ្មត់ និងបានស្នើសុំជួយដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានប្រាប់សន្និសីទសារព័ត៌មានមួយថា ការដឹកជញ្ជូនវ៉ាក់សាំងដើម្បីចែកចាយត្រូវបានរៀបចំធ្វើឡើង នៅថ្ងៃអង្គារម្សិលមិញ ទៅកាន់ប្រទេសអង់ហ្គោឡា កម្ពុជា សាធារណរដ្ឋកុងហ្កោ និងប្រទេសនីហ្សេរីយ៉ា។
បាតុកររាប់រយនាក់ ភាគច្រើនបានពាក់មួកការពារបានប្រមូលផ្តុំគ្នានៅខាងក្រោយរបាំងនៅតាមទីកន្លែងនានានៃទីក្រុងរ៉ង់ហ្គូន ដើម្បីស្រែកពាក្យស្លោកប្រឆាំងនឹងការគ្រប់គ្រងរបស់ពួកយោធា។
ការបំពុលលោក Navalny នេះ គឺជាផ្នែកមួយនៃនិន្នាការសម្លាប់ក្រៅប្រព័ន្ធច្បាប់ និងការប៉ុនប៉ងសម្លាប់អ្នករិះគន់ទាំងនៅក្នុងនិងក្រៅប្រទេសរុស្ស៊ី ដែលមានន័យស្មើនឹងការបញ្ជូន «សារព្រមាន» មួយដើម្បីកម្ទេចក្រុមអ្នកប្រឆាំង។
លិខិតឆ្លងដែនដែលហៅថា «ប័ណ្ណឆ្លងដែនឌីជីថលបៃតង» នេះ នឹងផ្តល់នូវភស្តុតាងថា អ្នកកាន់ប័ណ្ណនេះ បានចាក់វ៉ាក់សាំងកូវីដ១៩ រួចហើយ។ ប័ណ្ណនេះក៏នឹងបង្ហាញផងដែរនូវលទ្ធផលនៃការធ្វើតេស្តរបស់អ្នក ដែលមិនទាន់បានចាក់វ៉ាក់សាំង និងព័ត៌មានអំពីការជាសះស្បើយផងដែរ។
អ្នកស្រីដំបូងឡើយបានរងការចោទប្រកាន់ពីការនាំចូលខុសច្បាប់វិទ្យុទាក់ទងអៃកូមចំនួន៦គ្រឿង។ ក្រោយមក គេបានបន្ថែមការចោទប្រកាន់ពីការរំលោភច្បាប់គ្រោះធម្មជាតិទៀត។
អនុក្រឹត្យថ្មីដែលនឹងចូលជាធរមាននៅថ្ងៃទី៤ ខែមីនាខាងមុខនេះ តម្រូវឲ្យក្រុមហ៊ុនគ្រប់គ្រងវារីអគ្គីសនីទាំងអស់ជូនដំណឹងដល់ពួកអាជ្ញាធរ នៅពេលណាអាងទឹកទាំងនោះផ្ទុកទឹកដល់កម្រិតអតិបរមា ឬនៅពេលដែលកម្រិតទឹកទន្លេផ្នែកខាងក្រោមធ្លាក់ចុះដល់កម្រិតទាបគួរឲ្យព្រួយបារម្ភ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃពុធម្សិលមិញ បានលុបចោលសេចក្តីប្រកាសរបស់លោកអតីតប្រធានាធិបតី Donald Trump ដែលរារាំងអ្នកដាក់ពាក្យសុំប័ណ្ណរស់នៅអចិន្ត្រៃយ៍ ឬ Green Card ជាច្រើននាក់ មិនឲ្យចូលមកក្នុងសហរដ្ឋអាមេរិក។
រដ្ឋាភិបាលវៀតណាមបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា វ៉ាក់សាំងនេះដែលត្រូវបានដឹកតាមជើងយន្តហោះមកដល់ទីក្រុងហូជីមិញ ពីប្រទេសកូរ៉េខាងត្បូងនោះ នឹងត្រូវប្រើដើម្បីចាក់ឲ្យពលរដ្ឋវៀតណាមប្រមាណជាង ៥ម៉ឺននាក់ ដែលជាអ្នកកំពុងស្ថិតក្នុងហានិភ័យខ្ពស់។
លោកស្រី Marsudi បានជួបជាមួយរដ្ឋមន្ត្រីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា លោក Wunna Maung Lwin និងរដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai។ តាមប្រភពរបស់ថៃ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា ក៏បានជួបប្រជុំផងដែរជាមួយនាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha ។
ផែនការនេះនឹងធ្វើឲ្យរបបយោធានៅក្នុងប្រទេសនេះ គោរពកិច្ចសន្យារបស់ខ្លួន ដោយរៀបចំការបោះឆ្នោតដែលមានអ្នកត្រួតពិនិត្យ ដើម្បីធានាថា ការបោះឆ្នោតនោះប្រព្រឹត្តទៅដោយពេញលេញនិងមានភាពត្រឹមត្រូវ។
រដ្ឋមន្ត្រីការបរទសចិនលោក Wang Yi បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកនិងប្រទេសចិន អាចធ្វើការជាមួយគ្នាលើបញ្ហានានាបាន ដូចជាបញ្ហាប្រែប្រួលអាកាសធាតុ និងបញ្ហាជំងឺកូវីដ១៩ ជាដើម ប្រសិនបើប្រទេសទាំងពីរ ធ្វើឲ្យប្រសើរឡើងវិញនូវទំនាក់ទំនងទ្វេភាគីដែលមានបញ្ហាកន្លងមក។
ព័ត៌មានផ្សេងទៀត