ប្រទេសកម្ពុជាបានបដិសេធកាលពីថ្ងៃសុក្រនូវការចោទប្រកាន់ដែលថា ច្បាប់ថ្មីគ្រប់គ្រងច្រកអ៊ីនធឺណិតជាតិ នឹងនាំឱ្យមានការឃ្លាំមើលនិងត្រួតពិនិត្យតាមបែបចិន ដោយបន្ថែមថា ឆាប់ៗនេះ ខ្លួននឹងរៀបចំសេចក្តីព្រាងច្បាប់ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួន។
សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានបញ្ជាក់ថា ខ្លួនបានប្រុងប្រៀបហើយដើម្បីចរចាជាមួយអ៊ីរ៉ង់អំពីការវិលត្រឡប់របស់ប្រទេសទាំង២ទៅកាន់កិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលរារាំងរដ្ឋាភិបាលក្រុងតេហេរ៉ង់ មិនឲ្យទទួលបានអាវុធនុយក្លែអ៊ែរ។
លោក Joe Biden នឹងប្រើជំនួបលើកទី១ របស់លោក ជាមួយមេដឹកនាំរបស់ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ ឬ G7 នៅថ្ងៃសុក្រនេះ ដើម្បីប្រកាសការបរិច្ចាគប្រាក់ជាបន្ទាន់ចំនួន ២.០០០លានដុល្លារ ដល់កម្មវិធី COVAX ដែលដឹកនាំរួមគ្នាដោយអង្គការសុខភាពពិភពលោក (WHO)។
អ្នកស្រី Rosmah អាយុ ៦៩ឆ្នាំ ប្រឈមមុខនឹងការចោទប្រកាន់ចំនួនបីករណី ទាក់ទងនឹងការស្នើសុំ និងទទួលសុំណូក ដែលពាក់ព័ន្ធនឹងទឹកប្រាក់ចំនួនជាង ៤៨ លានដុល្លារ ដើម្បីជួយក្រុមហ៊ុន Jepak Holdings Sdn Bhd ឲ្យទទួលបានគម្រោងផ្ទាំងសូឡារស្រូបពន្លឺព្រះអាទិត្យ។
ក្រុមហ៊ុន Facebook បានរាំងខ្ទប់គណនីហ្វេសប៊ុករបស់ពលរដ្ឋអូស្ត្រាលីមិនឲ្យពួកគេអាចមើល ឬចែកចាយខ្លឹមសារព័ត៌មានទាំងអស់ ដោយសារក្រុមហ៊ុននេះ កំពុងមានជម្លោះជាមួយរដ្ឋាភិបាលអូស្ត្រាលីដែលស្នើឲ្យមហាក្រុមហ៊ុនឌីជីថលនោះ បង់ប្រាក់ឲ្យស្ថាប័នព័ត៌មានក្នុងស្រុកចំពោះខ្លឹមសារព័ត៌មានដែលពួកគេបានផលិត។
មេដឹកនាំកំពូលប្រទេសអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានទាមទារឲ្យសហរដ្ឋអាមេរិក «ធ្វើសកម្មភាពជាក់ស្តែងដោយមិនគ្រាន់តែលើកឡើងជាពាក្យសម្ដីនោះទេ» ប្រសិនបើខ្លួនចង់ស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥។
លោក Biden បានព្រមានកាលពីថ្ងៃអង្គារថា ចិន នឹងទទួលផលវិបាកចំពោះការរំលោភសិទ្ធិមនុស្សរបស់ខ្លួន។ លោកថ្លែងយ៉ាងដូច្នេះនៅក្នុងការឆ្លើយតបទៅនឹងសំណួរនៅឯការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ស្តីពីរបៀបដែលចិន ចាត់ចែងរឿងបញ្ហាជនជាតិភាគតិចកាន់សាសនាឥស្លាមក្នុងតំបន់ Xinjiang ភាគខាងលិចប្រទេសចិន។
ក្រុមប្រឆាំងរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា រួមមានតារាល្បីៗ អតីតសកម្មជន និងនិស្សិត បាន ច្រានចោលការអះអាងរបស់ក្រុមយោធានៅថ្ងៃពុធនេះថា មានការគាំទ្រពីសាធារណជនចំពោះការទម្លាក់លោកស្រី Aung San Suu Kyi មេដឹកនាំជាប់ឆ្នោត ហើយពួកគេនិយាយទៀតថា យុទ្ធនាការរបស់ពួកគេ នឹងមិនត្រូវរសាយទេ។
ប្រព័ន្ធផ្សព្វផ្សាយបង្ហាញរូបភាព ក្រុមអ្នកតវ៉ារុលទៅបិទផ្លូវរថភ្លើង លើកកាន់បដាគាំទ្រចលនាតវ៉ាដោយអហិង្សា ដោយបានបញ្ឈប់សេវារថភ្លើងរវាងទីក្រុងរ៉ង់ហ្គូន និងទីក្រុង Maylamyine (ម៉ឡាំយ៉ែន) នៅភាគខាងត្បូងប្រទេស។
រហូតមកទល់ពេលនេះ ថៃមិនបានទទួល ឬផលិតវ៉ាក់សាំងទេ ទោះបីប្រទេសជិតខាងជាច្រើនរបស់ខ្លួនបានចាប់ផ្តើមចាក់វ៉ាក់សាំងក៏ដោយ។
យោធាមីយ៉ាន់ម៉ាបានអនុវត្តឡើងវិញនូវច្បាប់មួយដែលតម្រូវឲ្យពលរដ្ឋរាយការណ៍ជូនអាជ្ញាធរអំពីភ្ញៀវដែលមកស្នាក់នៅផ្ទះរបស់ពួកគេពេលយប់ ស្របពេលដែលប៉ូលិសកំពុងតាមស្វែងរកអ្នកគាំទ្រការធ្វើបាតុកម្មកន្លងមក។
លោក Kyaw Myint មន្ត្រីកាកបាទក្រហម ដែលបានឃើញហេតុការណ៍ប៉ះទង្គិចនេះ បាននិយាយថា៖ «មនុស្សបីនាក់ត្រូវគេបាញ់ [គ្រាប់ជ័រចំ] ជាស្ត្រីម្នាក់ត្រូវចំពោះ បុរសម្នាក់ត្រូវចំថ្ពាល់ និងបុរសម្នាក់ទៀតត្រូវចំដៃ»។
នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha ដែលពីមុនលោកធ្លាប់ដណ្តើមអំណាចតាមរយៈការធ្វើរដ្ឋប្រហារយោធានោះ បានបញ្ជាក់នៅថ្ងៃពុធម្សិលមិញថា លោកបានទទួលលិខិតមួយច្បាប់ពីមេដឹកនាំនៃរបបយោធាថ្មីក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសុំលោកឲ្យជួយគាំទ្រលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។
ការបដិសេធនូវការស្នើសុំនៅឃុំសម្រាប់មេដឹកនាំសំខាន់ៗទាំងបួនរូបរបស់ពួកគេ ដែលត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រថៃនោះ បានបញ្ឆេះក្រុមសកម្មជនឲ្យមានកំហឹងកាន់តែខ្លាំង។
នៅថ្ងៃពុធនេះ គណបក្សប្រឆាំងមួយនៅប្រទេសថៃ បានស្នើឲ្យមានការធ្វើវិសោធនកម្មលើច្បាប់ប្រមាថព្រះមហាក្សត្រ ដោយបានបញ្ជាក់ថា ការធ្វើវិសោធនកម្មនេះអាចបន្ធូរបន្ថយភាពតានតឹងនយោបាយ និងអាចធ្វើឲ្យប្រសើរឡើងនូវសេរីភាពនៃការបញ្ចេញមតិ នៅចំពេលដែលមានការតវ៉ាប្រឆាំងរដ្ឋាភិបាល។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទម្សិលមិញ បានថ្លែងប្រឆាំងនឹងការប្រើប្រាស់ច្បាប់កាន់តែខ្លាំងឡើង ក្នុងការហាមប្រាមការរិះគន់រាជវង្សរបស់ប្រទេសថៃ។
វិធានការជាឯកតោភាគីណាមួយដោយប្រទេសអេត្យូពីក្នុងការបង្ហូរទឹកបំពេញសម្រាប់គម្រោងវារីអគ្គិសនីរបស់ខ្លួន ដែលមានឈ្មោះថា Renaissance នៅក្នុងខែកក្កដាខាងមុខនេះ នឹងក្លាយជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខជាតិរបស់ប្រទេសស៊ូដង់។
នៅក្នុងទីក្រុងរ៉ង់ហ្គូន ក្រុមព្រះសង្ឃបានដើរក្បួនតវ៉ាជាមួយនឹងកម្មករនិងនិស្សិត។ ពួកគេកាន់ទង់ព្រះពុទ្ធសាសនានិងបដាពណ៌ក្រហមដែលជាពណ៌តំណាងឲ្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី Suu Kyi។
បាតុកម្មដែលនៅតែត្រូវបានធ្វើឡើងបើទោះបីជាមានការកាត់ផ្ដាច់អ៊ីនធឺណិត និងការរឹតត្បិតលើការប្រើប្រាស់បណ្ដាញទូរស័ព្ទក៏ដោយនោះ គឺជាបាតុកម្មធំជាងគេបង្អស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីការធ្វើបដិវត្តន៍ដែលដឹកនាំដោយព្រះសង្ឃកាលពីឆ្នាំ ២០០៧ មក។
ព័ត៌មានផ្សេងទៀត