សមាជិកព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃអង្គារកន្លងទៅ បានបោះឆ្នោតដោយសំឡេងគាំទ្រ៦៨ ទល់នឹង៣២សំឡេង ដើម្បីអនុម័តសេចក្តីព្រាងច្បាប់មួយដើម្បីបង្កើនសមត្ថភាពរបស់អាមេរិក ក្នុងការប្រកួតប្រជែងជាមួយបច្ចេកវិទ្យាចិន។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
កាកបាទក្រហមមីយ៉ាន់ម៉ាបាននិយាយនៅថ្ងៃអង្គារថា ខ្លួនកំពុងបង្កើនការគាំទ្រដល់ប្រជាជនរាប់សែននាក់ ដោយសារវិបត្តិសេដ្ឋកិច្ចចាប់តាំងពីការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ដែលបន្ថែមលើការលំបាកបង្កឡើងដោយជំងឺកូវីដ១៩។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
ប្រទេសថៃមានព្រំប្រទល់ជាប់ជាមួយប្រទេសមីយ៉ាន់ម៉ាវែងជាងប្រទេសដទៃទៀតហើយប្រទេសថៃបារម្ភថាជម្លោះនេះអាចនាំមានការហូរចូលនៃជនភៀសខ្លួនច្រើន។
អង្គការក្រៅរដ្ឋាភិបាលដែលបង្រៀនសត្វកណ្តុរហិតរកមីនបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា«វីរបុរសកណ្តុរ»ឈ្មោះ Magawa ចូលនិវត្តន៍នៅចុងខែមិថុនានេះ បន្ទាប់ពីបម្រើនៅប្រទេសកម្ពុជាអស់រយៈពេល៥ឆ្នាំ។
កោះតៃវ៉ាន់កំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងក្នុងស្រុកហើយបានចាក់វ៉ាក់សាំងតែប្រហែល៣%ប៉ុណ្ណោះនៃប្រជាជនរបស់ដែនកោះនេះ។
មេដឹកនាំគណបក្សប្រឆាំងក្នុងប្រទេសអ៊ីស្រាអែល ជិតបានសម្រេចគោលដៅកាលពីថ្ងៃពុធម្សិលមិញនៅក្នុងការទម្លាក់លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបច្ចុប្បន្ន និងបង្កើតរដ្ឋាភិបាលថ្មីមួយ បន្ទាប់ពីមានការឯកភាពគ្នាជាមួយគណបក្សផ្សេងទៀត។
គ្រូបង្រៀនជាង១២៥.០០០នាក់ក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានរដ្ឋអំណាចយោធាព្យួរការងារដោយសារពួកគេចូលរួមចលនាមិនស្តាប់បង្គាប់ស៊ីវិលមួយដើម្បីប្រឆាំងនឹងរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ។
ទស្សនកិច្ចរបស់លោកស្រីអនុរដ្ឋមន្ត្រីធ្វើឡើងចំពេលមានការបង្ក្រាបលើឥស្សរជនប្រឆាំងនិងសកម្មជនការពារសិទ្ធិមនុស្ស និងការនិយាយអំពីបញ្ហានានាដូចជាការកាប់ឈើខុសច្បាប់ជាដើម។
ទីភ្នាក់ងារនេះបានបន្ថែមថាឥឡូវនេះលោក Kim ចង់ឲ្យគណបក្សនេះដើរតួនាទីកាន់តែធំនៅក្នុងរដ្ឋាភិបាលបើប្រៀបធៀបទៅនឹងរដ្ឋបាលរបស់ឪពុករបស់គាត់ដែលផ្តោតលើយោធា។
អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី លោក Dmitry Peskov ថ្លែងថាមិនគួរ «រំពឹងទុកខ្លាំងពេក» ពីវឌ្ឍនភាពនៃជំនួបកំពូលនោះហើយថា ទោះជាយ៉ាងណាក្តីក៏កិច្ចប្រជុំនោះមានសារៈសំខាន់ជាខ្លាំង។
ប្រភពព័ត៌មានសន្តិសុខអេហ្ស៊ីបបានបញ្ជាក់ថា ភាគីទាំងពីរបានឯកភាពគ្នាជាគោលការណ៍លើបទឈប់បាញ់បន្ទាប់ពីមានជំនួយពីអ្នកសម្រុះសម្រួលប៉ុន្តែកំពុងចរចាកិច្ចព្រមព្រៀងលម្អិតជាសម្ងាត់នៅឡើយ»។
អ៊ីស្រាអែលនិយាយនៅថ្ងៃពុធម្សិលមិញថា ខ្លួនមិនទាន់កំណត់ពេលវេលាជាក់ច្បាស់ណាមួយក្នុងការបញ្ចប់នូវការប្រយុទ្ធគ្នាក្នុងតំបន់ Gaza របស់ប៉ាឡេស្ទីននោះទេ ខណៈការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល និងការបាញ់ផ្លោងរបស់ក្រុម Hamas កំពុងបន្តនៅឡើយ។
នាវា 7th Fleet របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ជាក់ថា នាវា USS Curtis Wilbur ប្រភេទ Arleigh Burke ដែលបំពាក់កាំជ្រួចមីស៊ីលធ្វើដំណើរ «ឆ្លងកាន់ច្រកសមុទ្រតៃវ៉ាន់តាមទម្លាប់» កាលពីថ្ងៃអង្គារ ដោយស្របតាមច្បាប់អន្តរជាតិ។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានបង្ហាញពីការគាំទ្ររបស់លោកទៅលើបទឈប់បាញ់មួយរវាងក្រុម Hamas ដែលគ្រប់គ្រងដែនដី Gaza និងប្រទេសអ៊ីស្រាអែល នៅក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទមួយជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu។
គូប្រជែងចម្បងពីររូបសម្រាប់តំណែងជាប្រធានាធិបតីអ៊ីរ៉ង់ បានចុះឈ្មោះកាលពីថ្ងៃទី១៥ ខែឧសភា កន្លងទៅនេះ ដើម្បីឈរឈ្មោះនៅក្នុងការបោះឆ្នោតនៅខែក្រោយ។ គូប្រជែងទាំងពីររូបនោះគឺ លោក Ebrahim Raisi ដែលជាប្រធានតុលាការប្រកាន់គោលការណ៍តឹងរ៉ឹង និងលោក Ali Larijani ដែលជាអតីតប្រធានរដ្ឋសភា។
ការសម្រេចរបស់លោកធ្វើឡើងបន្ទាប់ពីមានការរិះគន់ប្រទេសចិនយ៉ាងខ្លាំងជាច្រើនសប្តាហ៍ដោយរដ្ឋមន្ត្រីរបស់លោកទាក់ទងនឹងវត្តមាននាវានេសាទចិនរាប់រយគ្រឿងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន។
ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ទីភ្នាក់ងារគយនិងការពារព្រំដែនសហរដ្ឋអាមេរិក បានបញ្ជាក់ថា មន្ត្រីរបស់ខ្លួននៅកំពង់ផែក្រុង Kansas City ភាគកណ្តាលសហរដ្ឋអាមេរិក បានរឹបអូសយកស្រោមដៃចំនួន ៤,៦៨ លាន ដែលផលិតដោយក្រុមហ៊ុន Top Glove។
កាលពីថ្ងៃព្រហស្បតិ៍ មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៣២ នាក់ និងករណីឆ្លងថ្មី ៤.៨៨៧ នាក់ ដែលនេះជាករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ក្រោយអ្នកទោសចំនួន ២.៨៣៥ នាក់ទៀត ត្រូវបានបន្ថែមក្នុងតួលេខក្រោយការធ្វើតេស្តអ្នកទោសរាប់ពាន់នាក់ នៅក្នុងពន្ធនាគារ ២។
ការសិក្សាស្រាវជ្រាវមួយដែលធ្វើឡើងដោយក្រសួងសុខាភិបាលប្រទេសឥណ្ឌូណេស៊ី បានរកឃើញថា វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន មានប្រសិទ្ធភាព ៩៨% ក្នុងការការពារមិនឲ្យស្លាប់។
ព័ត៌មានផ្សេងទៀត