លោក Biden បានបញ្ជាក់នៅឯសេតវិមាន នៅពេលដែលលោកចាប់ផ្តើមថ្លែងអំពីរបៀបវារៈសេដ្ឋកិច្ចរបស់លោកថា៖ «ទីភ្នាក់ងារនានារបស់រដ្ឋាភិបាលបានចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីកាត់បន្ថយផលប៉ះពាល់ណាមួយលើការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់យើង»។
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកខាងគណបក្សប្រជាធិបតេយ្យ ចង់កែប្រែកំណែទម្រង់ច្បាប់ពន្ធដាររបស់លោក Trump ដើម្បីបង្កើតការងារក្នុងសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែសមាជិកនៃគណបក្សសាធារណរដ្ឋត្រូវគេរំពឹងថា នឹងប្រឆាំងជំទាស់ចំពោះសំណើរនេះ។
កាលពីថ្ងៃព្រហស្បតិ៍ ពលរដ្ឋមួយក្រុមធំនៅភូមិ Palakoderu នៃប្រទេសឥណ្ឌា បានប្រជ្រៀតគ្នាសម្រុកទៅទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយមិនបានរក្សាគម្លាតពីគ្នា ខណៈប្រទេសមួយនេះកំពុងរងការឆ្លងរាតត្បាតដ៏ធ្ងន់ធ្ងរ ដោយចំនួនអ្នកឆ្លងសរុបបានកើនលើស ២១លាននាក់៕
កាលពីថ្ងៃពុធ ប៉ូលិសកូឡុំប៊ីបានបង្ក្រាបក្រុមអ្នកធ្វើបាតុកម្មរាប់រយនាក់ ដោយបានបាញ់ទឹកនិងឧស្ម័របង្ហូរទឹកភ្នែកលើក្រុមបាតុករ នៅរដ្ឋធានីបូហ្គោតានៃប្រទេសកូឡុំប៊ី។
បាតុកម្មនេះពីដំបូងកើតមានឡើងដោយសារការប្រឆាំងទៅលើផែនការកំណែទំម្រង់ពន្ធដារ ហើយដែលពេលនេះត្រូវបានលុបចោលទៅវិញហើយនោះ។ ប៉ុន្តែក្រុមបាតុករបានពង្រីកនូវការទាមទាររបស់គេ ដោយឲ្យរដ្ឋាភិបាលដោះស្រាយនូវបញ្ហាក្រីក្រអំពើហិង្សារបស់ប៉ូលិស និងភាពមិនស្មើគ្នា
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានថ្កោលទោសនូវសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G7 ដោយលើកឡើងថា វាជាការចោទប្រកាន់មួយដែលគ្មានមូលដ្ឋាននិងបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។
ប្រទេសថៃបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងបញ្ជូលជនបរទេសចំនួន៣លាននាក់ ដែលកំពុងរស់នៅក្នុងប្រទេសនេះ ទៅក្នុងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ខ្លួន ដើម្បីការពារដល់ពលរដ្ឋទាំងអស់ បើទោះបីជាមានការបារម្ភពីចំនួនវ៉ាក់សាំងដែលថៃមានក្តី។
រដ្ឋាភិបាលឯកភាពជាតិក្នុងប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានបង្កើតឡើងដោយក្រុមអ្នកប្រឆាំងនឹងរបបយោធានោះ បាននិយាយនៅថ្ងៃពុធថា ខ្លួនបានបង្កើតនូវកងកម្លាំងមួយឈ្មោះថា «កងកម្លាំងការពាររបស់ប្រជាជន» ដើម្បីការពារអ្នកគាំទ្ររបស់ខ្លួនពីការវាយប្រហារនិងអំពើហិង្សាដោយរបបយោធានោះ។
ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ បានប្រាប់សមាជិកសភាសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គួរតែដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមហ៊ុនប្រេងនិងឧស្ម័នមីយ៉ាន់ម៉ា និងធនាគារមួយដែលកាន់កាប់ដោយរដ្ឋ។
ទីភ្នាក់ងារគយនិងការពារព្រំដែនសហរដ្ឋអាមេរិក បានរឹបអូសយកស្រោមដៃកៅស៊ូចំនួនជិត៤លាន ដែលមានតម្លៃជាង៥សែនដុល្លារពីក្រុមហ៊ុនផលិតស្រោមដៃ Top Glove របស់ម៉ាឡេស៊ី លើហេតុផលថា ស្រោមដៃទាំងនេះ បានត្រូវធ្វើឡើងដោយពលកម្មបង្ខិតបង្ខំ។
អ្នកសារព័ត៌មានជនជាតិជប៉ុនម្នាក់ ដែលត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីខែមុន ត្រូវបានចោទប្រកាន់ពីការផ្សព្វផ្សាយព័ត៌មានមិនពិត ស្របពេលដែលមានការបង្ក្រាបទៅលើប្រព័ន្ធផ្សព្វផ្សាយចាប់តាំងពីក្រោយថ្ងៃរដ្ឋប្រហារកាលពី៣ខែ កន្លងទៅនេះ។
មេដឹកនាំទីក្រុងហុងកុង អ្នកស្រី Carrie Lam បាននិយាយនៅថ្ងៃអង្គារថា រដ្ឋាភិបាលហុងកុងកំពុងត្រៀមរៀបចំធ្វើច្បាប់ស្តីពី«ព័ត៌មានក្លែងក្លាយ» ដើម្បីប្រឆាំងទប់ទល់នឹងការផ្សព្វផ្សាយ«ព័ត៌មានមិនពិត ការស្អប់ខ្ពើម និងការភូតកុហក»។
អ្នកជំនាញផ្នែកសុខាភិបាលបាននិយាយថា ចំនួនមនុស្សឆ្លងពិតប្រាកដនៅទូទាំងប្រទេសឥណ្ឌា អាចមានចំនួនខ្ពស់ជាងចំនួនផ្លូវការពី ៥ ទៅ ១០ ដង។
ប្រទេសឥណ្ឌាដែលមានប្រជាជនច្រើនជាងគេលំដាប់លេខ ២ នៅលើពិភពលោកនេះ កំពុងមានវិបត្តិយ៉ាងខ្លាំង រហូតហួសសមត្ថភាពរបស់មន្ទីរពេទ្យ និងកន្លែងបញ្ចុះសព ដែលខ្វះថ្នាំនិងអុកស៊ីហ៊្សែន និងមានការរាំងស្កាត់យ៉ាងតឹងរ៉ឹងលើការធ្វើដំណើរក្នុងទីក្រុងធំៗ។
លោក Wong ដែលជាប់ពន្ធនាគាររួចហើបន្ទាប់ពីលោកត្រូវបានគេរកឃើញថាមានកំហុសក្នុងការចូលរួមនិងរៀបចំការជួបជុំដោយគ្មានការអនុញ្ញាតក្នុងកំឡុងពេលមហាបាតុកម្មអហិង្សាឆ្នាំ ២០១៩ បានសារភាពកំហុសនៅក្នុងសវនាការរបស់តុលាការសង្កាត់មួយ។
លោក Chu Wah បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា៖ «ប្រជាជននិយាយថា ទាហានមីយ៉ាន់ម៉ានឹងមកបាញ់ពួកយើង ដូច្នេះយើងបានរត់គេចខ្លួនចេញពីទីនេះ»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ពណ៌នាហេតុការណ៍នេះថាជា «គ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ»។
លោកប្រធានាធិបតី Joe Biden អបអរថ្ងៃទី១០០ នៃការកាន់តំណែងរបស់លោកដោយធ្វើដំណើរទៅរដ្ឋ Georgia នៅថ្ងៃព្រហស្បតិ៍ ដើម្បីសួរសុខទុក្ខលោកអតីតប្រធានាធិបតី Jimmy Carter និងបង្ហើបផែនការរបស់លោកដែលចំណាយប្រាក់រាប់លាន លានដុល្លារដើម្បីកសាងសេដ្ឋកិច្ចសហរដ្ឋអាមេរិកឡើងវិញ។
ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកទាំងនេះចង់ឃើញរដ្ឋបាលរបស់លោក Biden បញ្ឈប់ប្រភពប្រាក់ចំណូលពីក្រុមហ៊ុនថាមពលនានា ដូចជាពីក្រុមហ៊ុនប្រេងឥន្ធនៈអាមេរិក Chevron ឱ្យទៅសហគ្រាសប្រេងនិងឧស្ម័នមីយ៉ាន់ម៉ា (MOGE)។
ព័ត៌មានផ្សេងទៀត