រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបបានឯកភាពគ្នាកាលពីថ្ងៃចន្ទក្នុងការសម្ពោធនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធជាសាកលរបស់ខ្លួនមួយដែលតភ្ជាប់សហភាពអឺរ៉ុបទៅកាន់ពិភពលោក។
សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យបានព្រមានដល់ប្រទេសចិនជាថ្មីម្តងទៀតថា ការវាយប្រហារណាមួយលើកងទ័ពហ្វីលីពីននៅតំបន់សមុទ្រចិនខាងត្បូងនោះ នឹងអាចនាំឲ្យមានការប្រើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមករវាងអាមេរិកនិងហ្វីលីពីនឆ្នាំ១៩៥១។
ឧត្តមសេនីយ៍យោធាសហរដ្ឋអាមេរិកលោកAustin Miller ដែលដឹកនាំកងទ័ពអាមេរិកក្នុងសង្គ្រាមនៅប្រទេសអាហ្វហ្គានីស្ថាននឹងចុះចេញពីតួនាទីរបស់លោកនៅថ្ងៃចន្ទដើម្បីជានិមិត្តរូបនៃការបញ្ចប់សង្គ្រាមដ៏យូរបំផុតរបស់អាមេរិក ខណៈពេលដែលក្រុមឧទ្ទាមតាលីបង់កំពុងរុលទៅមុខយ៉ាងខ្លាំង។
រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងប្រធានធនាគារកណ្តាលនៃប្រទេសអ្នកមានចំនួន២០ នឹងជួបគ្នាដោយផ្ទាល់ជាលើកទី១ នៅថ្ងៃសុក្រចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ១៩ នៅឯការជួបប្រជុំនៅទីក្រុង Venice ប្រទេសអ៊ីតាលី ជាទីកន្លែងដែលការធ្វើកំណែទម្រង់ពន្ធសាជីវកម្ម នឹងស្ថិតនៅលើគេនៅក្នុងរបៀបវារៈ។
លោកស្រី Michelle Bachelet បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា អាស៊ានបានយល់ព្រមលើការមូលមតិគ្នាចំនួន៥ចំណុចកាលពីខែមេសា «ក៏ប៉ុន្តែ ជាអកុសល ពួកមេដឹកនាំយោធាមីយ៉ាន់ម៉ា បានបង្ហាញសញ្ញតិចតួចពីការអនុវត្តតាមការព្រមព្រៀងនោះ»។
តម្លៃប្រេងទាំងនោះធ្វើឲ្យមានបារម្ភពីអតិផលរណា ដែលអាចប៉ះពាល់ដល់ការស្តារឡើងវិញនៃសេដ្ឋកិច្ចសាកលពីវិបត្តិជំងឺរាតត្បាតនោះ។
ឯកសារបែកធ្លាយនេះ មានភ្ជាប់ជាមួយនឹងការសរសេរបញ្ជាក់ពីមន្ត្រីម្នាក់ដែលមិនប្រាប់ឈ្មោះដែលផ្តល់អនុសាសន៍ដល់អាជ្ញាធរ មិនត្រូវចាក់វ៉ាក់សាំង Pfizer-BioNTech បន្ថែមទៅឲ្យក្រុមមន្ត្រីសុខាភិបាលជួរមុខនោះឡើយ ព្រោះការធ្វើដូចនោះ នឹងជាការទទួលស្គាល់មួយថា វ៉ាក់សាំងចិន Sinovac មិនមានប្រសិទ្ធភាពនោះទេ។
សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការស្ថាបនាកម្លាំងនុយក្លេអ៊ែររបស់ចិនយ៉ាងលឿន គឺជាការព្រួយកង្វល់មួយ ហើយបានអំពាវនាវឲ្យរដ្ឋាភិបាលក្រុងប៉េកាំងចូលរួមជាមួយស.រ.អ.«ស្តីពីវិធានការអនុវត្តដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃការប្រកួតប្រជែងអាវុធនេះ»។
គណៈកម្មការទន្លេមេគង្គនៃអន្តររដ្ឋាភិបាល (MRC) បានជំរុញប្រទេសចិន និងប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឲ្យចែករំលែកទិន្នន័យបន្ថែមទៀតស្តីពីប្រតិបត្តិការវារីអគ្គិសនីដែលបណ្តាលឲ្យមានការកើនឡើង ឬការធ្លាក់ចុះនៃកម្រិតទឹកនៅក្នុងទន្លេមេគង្គ។
រដ្ឋមន្ត្រី Nakayama និយាយថា ប្រទេសប្រជាធិបតេយ្យត្រូវតែជួយគ្នាទៅវិញទៅមកហើយលោកធ្លាប់លើកឡើងក្នុងពេលកន្លងមកថា កោះតៃវ៉ាន់ «ជាបន្ទាត់ក្រហម» មួយ។
រដ្ឋាភិបាលក្រុងហុងកុងបញ្ជាក់ថា ការហាមប្រាមនេះ ត្រូវបានធ្វើឡើងដោយសារតែការកើនឡើងនៃស្ថានភាពឆ្លងរាតត្បាតជាថ្មីម្តងទៀតនៅចក្រភពអង់គ្លេសនិងការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីប្រភេទដែលតា។
លោក Antony Blinken បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា ក្រុមជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចំនួន១ម៉ឺននាក់ កំពុងបន្តស្ថិតក្នុងជំរុំឃុំឃាំងដែលគ្រប់គ្រងដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលដឹកនាំដោយក្រុមឃឺដ (Kurds) ហើយថា ស្ថានភាពនេះ «មិនអាចរក្សាបន្តទៅទៀតបានឡើយ»។
ជំនួយដោយផ្ទាល់ដែលនឹងជួយឲ្យប្រទេសជប៉ុនបង្កើនឥទ្ធិពលការទូតនៅក្នុងតំបន់អាស៊ី នេះកើតមានឡើងនៅពេលដែលប្រទេសអ្នកមានបានខិតខំផ្តល់វ៉ាក់សាំងកាន់តែច្រើនឡើងដល់កម្មវិធីCOVAX របស់អង្គការសុខភាពពិភពលោកដើម្បីបំពេញការខ្វះខាតចំនួន២០០លានដូស។
បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យថៃរាប់រយនាក់ បានចេញមកតាមផ្លូវនានានៅថ្ងៃព្រហស្បតិ៍ អំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី Pryauth Chan-ocha ចុះចេញពីតំណែង និងផ្លាស់ប្តូររដ្ឋធម្មនុញ្ញដែលនឹងទប់ស្កាត់អំណាចរាជាធិបតេយ្យនៅក្នុងប្រទេសថៃ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ដោយការជាប់គាំងសភា គេមិនទាន់ដឹងច្បាស់នៅឡើយថា តើប្រធានរដ្ឋសភាអាចបង្កើតរដ្ឋាភិបាលថ្មីយ៉ាងដូចម្តេចទេ។
សារព័ត៌មាន Reuters បានឲ្យដឹងថា របាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិព្រមានថាកិច្ចខិតខំប្រឹងប្រែងលើពិភពលោកប្រឆាំងនឹងពលកម្មកុមារបានធ្លាក់ចុះជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៦។
ប្រទេសតួកគីនិងសហរដ្ឋអាមេរិកមានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើនដែលរួមមានរដ្ឋាភិបាលក្រុងអង់ការ៉ាទិញអាវុធពីប្រទេសរុស្ស៊ីនិងភាពខុសគ្នានៃគោលនយោបាយនៅក្នុងប្រទេសស៊ីរីនិងតំបន់មេឌីទែរ៉ាណេខាងកើត។
រដ្ឋាភិបាលតៃវ៉ាន់បានបញ្ជាក់ថា យន្តហោះកងទ័ពអាកាសចិនចំនួន ២៨ គ្រឿង ដែលក្នុងនោះរួមមានទាំងយន្តហោះចម្បាំងនិងយន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពអាចផ្ទុកអាវុធនុយក្លេអ៊ែរបានផងដែរ បានហោះចូលក្នុងតំបន់កំណត់ការពារដែនអាកាស (ADIZ) របស់ខ្លួនកាលពីថ្ងៃអង្គារម្សិលមិញ។
ពួកអ្នកជួញដូរគ្រឿងញៀននៅក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍បានរកមធ្យោបាយគេចវេសពីវិធានការការទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីបង្កើនជំនួញនិងផលិតកម្មផ្សេងៗ ដោយប្រទេសកម្ពុជា ជាប្រភពដ៏ធំនៃថ្នាំញៀនមេតំហ្វេតាមីន (Methamphetamine)។
ព័ត៌មានផ្សេងទៀត