កាលពីចុងសប្តាហ៍ មានការផ្អើលស្លន់ស្លោទិញទំនិញបានកើតឡើងនៅផ្សារទំនើបក្នុងទីក្រុងដែលមានមនុស្ស៩ លាននាក់នេះ មុនពេលមានការរឹតបន្តឹងតឹងរ៉ឹងឡើង ដែលបានចាប់ផ្តើមនៅថ្ងៃច័ន្ទនិងហាមឃាត់អ្នកស្រុកមិនឱ្យចាកចេញពីផ្ទះរបស់ពួកគេ។
ផ្នែកមួយនៃភារកិច្ចរបស់អ្នកស្រី Harris អំឡុងទស្សនកិច្ចនេះគឺធ្វើឱ្យមេដឹកនាំនៅសិង្ហបុរីនិងវៀតណាមជឿជាក់ថាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចំពោះអាស៊ីអាគ្នេយ៍គឺរឹងមាំហើយមិនដូចនៅអាហ្វហ្គានីស្ថានឡើយ។
អ្នកស្រី Harris នឹងក្លាយជាមន្រ្តីជាន់ខ្ពស់បំផុតរបស់អាមេរិកទៅទស្សនកិច្ចតំបន់នេះចាប់តាំងពីលោកប្រធានាធិបតី Joe Biden ឡើងកាន់តំណែងកាលពីខែមករាដោយសន្យាថានឹងពង្រឹងសម្ព័ន្ធភាពដែលសហរដ្ឋអាមេរិកចាត់ទុកថាជាគន្លឹះទប់ទល់ការពង្រីករបស់ប្រទេសចិន។
ប្រជាជនអាហ្វហ្គានីស្ថានជាង ៦០០ នាក់ ដែលមានទាំងបុរស ស្ត្រី និងកុមារ បានប្រជ្រៀតគ្នាជិះយន្ដហោះយោធារបស់សហរដ្ឋអាមេរិកចាកចេញពីរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីរដ្ឋធានីនេះត្រូវបានដណ្ដើមគ្រប់គ្រងទាំងស្រុងដោយក្រុមតាលីបង់។
ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលថៃរាប់ពាន់នាក់បានប៉ះទង្គិចគ្នាជាមួយនឹងប៉ូលិសនៅក្នុងរាជធានីបាងកក នៃប្រទេសថៃ កាលពីថ្ងៃអង្គារ ទី១០ ខែសីហា ក្នុងអំឡុងពេលដែលមានការខឹងសម្បាចំពោះចំណាត់ការរបស់រដ្ឋាភិបាលលើការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក កាណុងបាញ់ទឹកនិងគ្រាប់កាំភ្លើងជ័រដើម្បីបំបែកការតវ៉ាប្រឆាំងស្រដៀងគ្នានេះដែរកាលពីថ្ងៃអង្គារនៅពេលដែលក្រុមបាតុកររាប់ពាន់នាក់បានបើកបររថយន្តជាក្បួនកាត់តាមទីក្រុងបាងកកនោះ។
ថ្លែងមុនការសន្ទនាតាមទូរសព្ទនោះ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថាវ៉ាក់សាំងទាំងនេះអាចមកពីក្រុមហ៊ុនជាច្រើនរួមមានវ៉ាក់សាំង Moderna និង AstraZeneca។
ទោះបីជាទំនាក់ទំនងទ្វេភាគីនេះមានភាពតានតឹងក៏ដោយក៏ចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អូស្ត្រាលី។
អ្នកស្រី Harris គឺជាអនុប្រធានាធិបតីសហរដ្ឋអាមេរិកទីមួយទៅទស្សនកិច្ចនៅប្រទេសវៀតណាមនៅពេលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនស្វះស្វែងបង្កើនការគាំទ្រអន្តរជាតិដើម្បីទប់ទល់នឹងឥទ្ធិពលកើនឡើងរបស់ចិន។
ប្រទេសកូរ៉េខាងជើងបានរិះគន់ចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារអំពីផែនការដាក់ពង្រាយនាវាចម្បំាងពីរគ្រឿងជាអចិន្ត្រៃយ៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបានហៅការដាក់ពង្រាយនាវានេះថាជា«ការបង្កហេតុ»។
រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកលោក Lloyd Austin នៅថ្ងៃព្រហស្បតិ៍ បានស្វះស្វែងបង្កើនចំណងទាក់ទងខាងសន្តិសុខជាមួយប្រទេសវៀតណាម ដែលមានការយឺតយ៉ាវ នៅពេលដែលប្រទេសទាំងពីរឃើញកំណើនសកម្មភាពរបស់ប្រទេសចិននៅក្នុងសមុទ្រចិនខាងត្បូង គួរឱ្យភ្ញាក់ផ្អើល។
លោក Blinken បានជួបក្នុងរយៈពេលខ្លីជាមួយលោក Ngodup Donghchung ដែលជាតំណាងរបស់រដ្ឋបាលកណ្តាលទីបេ(CTA)ដែលក៏ត្រូវបានគេស្គាល់ថាជារដ្ឋាភិបាលនិរទេសទីបេផងដែរ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានអំពាវនាវម្តងហើយម្តងទៀតឲ្យប្រទេសចិនចូលរួមជាមួយខ្លួន និងប្រទេសរុស្ស៊ី នៅក្នុងសន្ធិសញ្ញាគ្រប់គ្រងសព្វាអាវុធថ្មីមួយ។
ទោះបីជាមានភាពតានតឹងនិងវោហារសាស្ត្រក្តៅគគុកក៏ដោយ ក៏ក្រុមមន្ត្រីយោធាសហរដ្ឋអាមេរិកបានស្វះស្វែងជាយូរយារណាស់មកហើយដើម្បីបើកបណ្តាញគមនាគមន៍ជាមួយសមភាគីចិនដើម្បីអាចសម្រាលការផ្ទុះឡើងឬដោះស្រាយឧបទ្ទវហេតុណាមួយ។
ពួកភ្ញៀវដែលទៅសារមន្ទីរ រោងភាពយន្ត ឬអាងហែលទឹកនៅក្នុងប្រទេសបារាំងនឹងត្រូវគេបដិសេធមិនឲ្យចូល ប្រសិនបើពួកគេ មិនអាចបង្ហាញបណ្ណដែលបានបង្ហាញថា ពួកគេបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឬបានធ្វើតេស្តកូវីដ១៩អវិជ្ជមាននៅពេលថ្មីៗនេះទេ។
នាវាផ្ទុកយន្តហោះអង់គ្លេសដែលមានផ្ទុកយន្តហោះចម្បាំងទំនើបប្រភេទ F-35B នៅលើនោះផង នឹងចតនៅកំពង់ផែ Yokosuka ប្រទេសជប៉ុន។
រដ្ឋាភិបាលនៅទីក្រុងប៉េកាំងនិងហុងកុងបាននិយាយម្តងហើយម្តងទៀតថាច្បាប់ថ្មីនេះចាំបាច់ដើម្បីស្ថិរភាពរបស់អតីតអាណានិគមអង់គ្លេសនេះបន្ទាប់ពីមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលក្នុងឆ្នាំ២០១៩។
ពួកគណបក្សសាធារណរដ្ឋ បានជំទាស់ភ្លាមៗប្រឆាំងនឹងទំហំនៃគម្រោងដ៏ធំនេះ ហើយយ៉ាងហោចណាស់មានសមាជិកខាងគណបក្សប្រជាធិបតេយ្យនិយមផ្លូវកណ្តាលដ៏សំខាន់ម្នាក់ ក៏បានប្រឆាំងដែរ ដែលការគាំទ្ររបស់សមាជិកព្រឹទ្ធសភានោះ គឺជាគន្លឹះសម្រាប់អនុម័តកិច្ចព្រមព្រៀងនេះ។
រដ្ឋមន្ត្រីការពារជាតិប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារម្សិលមិញ បានបញ្ជាឲ្យយោធាបើកការស៊ើបអង្កេតលើរបាយការណ៍មួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដែលថា នាវារបស់ចិនរាប់រយគ្រឿង បានដឹកកាកសំណល់កខ្វក់យកទៅចាក់ចោលនៅក្នុងតំបន់ដែលមានការប្រទាញប្រទង់គ្នាក្នុងសមុទ្រចិនខាងត្បូង។
ប្រទេសជប៉ុននឹងបរិច្ចាគបន្ថែមនូវវ៉ាក់សាំង AstraZeneca សម្រាប់ជំងឺកូវីដ១៩ ដល់កោះតៃវ៉ាន់ និងប្រទេសជិតខាងនៅអាស៊ីផ្សេងទៀត នៅសប្តាហ៍នេះ។ នេះបើតាមរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Toshimitsu Motegi ដែលប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ។
ព័ត៌មានផ្សេងទៀត