ពលរដ្ឋចិនជាច្រើនបានអបអរសាទរការផ្លាស់ប្តូរនេះ ដែលអាចជួយដល់ប្រទេសចិនឱ្យងើបឡើងវិញជាបណ្តើរៗនៅក្នុងពិភពលោក បន្ទាប់ពីរយៈពេល៣ឆ្នាំនៃការផ្ទុះវីរុសនៃជំងឺកូវីដ១៩ នៅទីក្រុង Wuhan ដែលស្ថិតនៅភាគកណ្តាលប្រទេសចិន។
សហជីព UGTT និយាយថា ពួកគេមានសមាជិកជាងមួយលាននាក់ និងបានបង្ហាញថា ពួកគេមានលទ្ធភាពបង្អាក់សេដ្ឋកិច្ចដោយការធ្វើកូដកម្ម។
ទង្វើនេះកើតមានឡើង ស្របពេលដែលគេកំពុងមានក្តីបារម្ភទៅលើសមត្ថភាពរបស់ក្រុមហ៊ុន Twitter ក្នុងការប្រយុទ្ធប្រឆាំងនិងព័ត៌មានក្លែងក្លាយ បន្ទាប់ពីក្រុមហ៊ុននេះ បានបញ្ឈប់បុគ្គលិកប្រមាណជិតពាក់កណ្តាលរបស់ខ្លួន នៅក្រោមម្ចាស់គ្រប់គ្រងថ្មីគឺលោក Elon Musk នោះ។
នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង Vancouver ប្រទេសកាណាដា រដ្ឋមន្រ្តីកាណាដាចំនួនបួននាក់បានផ្លាស់វេនគ្នា បង្ហាញលម្អិតពីផែនការថ្មីដោយនិយាយថា យុទ្ធសាស្រ្តនេះគឺសំខាន់សម្រាប់សន្តិសុខជាតិ បញ្ហាអាកាសធាតុ និងគោលដៅសេដ្ឋកិច្ចរបស់កាណាដា។
លោក Anwar អាយុ៧៥ ឆ្នាំត្រូវបានបដិសេធហើយម្តងហើយម្តងទៀត មិនឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រី បើទោះបីជាលោកទទួលបានសំឡេងអាចទទួលបានតំណែងនេះជាច្រើនឆ្នាំមកហើយក៏ដោយ។
ការប្រឆាំងដោយបើកចំហដ៏កម្រនៅក្នុងប្រទេសចិននេះ បង្ហាញពីភាពច្របូកច្របល់ដ៏តានតឹងនៅក្នុងរោងចក្រដំធំមួយនៅក្នុងទីក្រុងZhengzhou ដោយកម្មករជាច្រើននាក់ កំពុងមានអារម្មណ៍មិនសប្បាយចិត្តទៅនឹងវិធានការតឹងតែងហួសហេតុរឿងជំងឺកូវីដ១៩។
ព្រះមហាក្សត្រ Al-Sultan Abdullah Sultan Ahmad Shah កំពុងត្រូវបានចាប់អារម្មណ៍ជាសាធារណៈ ខណៈពេលដែលព្រះអង្គកំពុងពិចារណាថា តើនរណានឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់នៃប្រទេសម៉ាឡេស៊ី។
លោក Lloyd Austin នៅថ្ងៃអង្គារនេះបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការធ្វើឱ្យប្រសើរឡើងនូវមធ្យោបាយទំនាក់ទំនងគ្នាក្នុងអំឡុងមានវិបត្តិកើតឡើង នៅក្នុងការជួបទល់មុខជាមួយលោកឧត្ដមសេនីយ៍ Wei Fenghe ខណៈដែលលោកក៏បានលើកឡើងផងដែរពីការបារម្ភទៅលើសកម្មភាពដ៏គ្រោះថ្នាក់របស់យន្តហោះយោធាចិននោះ។
ការរញ្ជួយដីកម្រិត ៥,៦ វិជ្ជទ័រ បានបង្កឱ្យមនុស្សយ៉ាងហោចណាស់ ៥៦ នាក់ស្លាប់ និងរាប់រយនាក់រងរបួស នៅក្នុងខេត្ត West Java ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃចន្ទ ទី ២១ ខែវិច្ឆិកា។ ក្រុមជួយសង្គ្រោះកំពុងព្យាយាមជួយសង្គ្រោះជនរងគ្រោះទាំងនោះ៕
មានផ្ទះជាច្រើនខ្នង និងសាលារៀនឥស្លាមមួយកន្លែង ទទួលរងការខូចខាត ស្របពេលដែលភ្លើងអគ្គិសនីនៅក្នុងតំបន់គ្រោះរញ្ជួយដីនោះ បានដាច់ និងធ្វើឱ្យរាំងស្ទះដល់ការធ្វើទំនាក់ទំនងផងដែរ។
មនុស្ស ៥ នាក់ស្លាប់និង ១៨ នាក់រងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារនៅក្លឹបរាត្រីមួយសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា កាលពីយប់ថ្ងៃសៅរ៍ នៅទីក្រុង Colorado Springs រដ្ឋ Colorado សហរដ្ឋអាមេរិក។ នេះបើយោងតាមការបញ្ជាក់របស់ប៉ូលិស។
ជ័យជម្នះនេះបានផ្ដល់ឱ្យគណបក្សសាធារណរដ្ឋនូវអំណាចនៅក្នុងការបង្អាក់ដល់របៀបវារៈរបស់លោក Biden ក៏ដូចជានៅក្នុងការចាប់ផ្ដើមនូវការស៊ើបអង្កេតផ្នែកនយោបាយណាមួយដែលអាចទៅរួចលើរដ្ឋបាលរបស់លោក Biden និងក្រុមគ្រួសាររបស់លោក Biden។
ប្រទេសកាតាបង្ហាញនូវអ្វីដែលខ្លួនសង្ឃឹមថា នឹងត្រូវបានគេទទួលស្គាល់ជាផ្លូវការថាជាស្បែកជើងលេងបាល់ទាត់ធំបំផុតនៅក្នុងពិភពលោក។ ការបង្ហាញស្បែកជើងនេះត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃ មុននឹងចាប់ផ្ដើមការប្រកួតកីឡាបាល់ទាត់ World Cup ឆ្នាំ ២០២២។
លោក Olaf Scholz បានគូសបញ្ជាក់ពីតួនាទីកាន់តែរីកធំឡើងរបស់វៀតណាមនៅក្នុងសង្វាក់ផ្គត់ផ្គង់ជាសាកល ខណៈពេលដែលក្រុមហ៊ុនអាល្លឺម៉ង់ជាច្រើនកំពុងពិចារណាធ្វើឱ្យមានលក្ខណចម្រុះនៃប្រតិបត្តិការផលិតរបស់គេដោយបានពង្រីកវត្តមានបន្ថែមពីលើប្រទេសចិន។
លោកទាំងពីរបានញញឹមនៅពេលចាប់ដៃស្វាគមន៍គ្នាយ៉ាងកក់ក្ដៅនៅពីមុខដងទង់ជាតិសហរដ្ឋអាមេរិកនិងចិនក្នុងសាលប្រជុំនៃសណ្ឋាគារ Mulia នៅរមណីយដ្ឋាន Nusa Dua នៃកោះ Bali។
មេដឹកនាំអាស៊ាននិងចិនបានជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំបិទទ្វារ កាលពីល្ងាចថ្ងៃសុក្រ ដោយភាគីចិនបានអះអាងថា ខ្លួនប្តេជ្ញាគោរពតាមច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យភាពនៅតំបន់សមុទ្រចិនខាងត្បូង។
ការតាំងពិព័រណ៌បង្ហាញផលិតផលសិល្បៈ និងសម្ភារៈទំនើប ត្រូវបានធ្វើឡើង ស្របពេលប្រមុខរដ្ឋ ប្រមុខការទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសធំៗនៅជុំវិញពិភពលោក ជួបពិភាក្សាគ្នា នៅកិច្ចប្រជុំកំពូលអាស៊ាន ក្នុងរាជធានីភ្នំពេញ។
ខណៈកម្ពុជាកំពុងលេចមុខពេញពិភពលោក ដោយសារខ្លួនកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំនិងសម្របសម្រួលកិច្ចប្រជុំកំពូលអាស៊ាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបន្ថែមការចាប់អាម្មណ៍មកលើប្រទេសដែលជាប្រធានអាស៊ានឆ្នាំនេះ ដោយបង្ហាញវត្ថុអនុស្សាវរីយ៍ដ៏ប្រណិតសម្រាប់មេដឹកនាំពិភពលោក។
ប្រមុខរដ្ឋាភិបាលរបស់ប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី បានជួបពិភាក្សាក្នុងជំនួបត្រីភាគី កាលពីរសៀលថ្ងៃព្រហស្បតិ៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងបី។
ប្រមុខរដ្ឋអាស៊ាន និងតំណាងរដ្ឋមន្ត្រីផ្សេងទៀត បានចូលគាល់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។
ព័ត៌មានផ្សេងទៀត