នេះគឺជាសញ្ញានិមិត្តរូបដ៏ធំមួយ ខណៈរដ្ឋាភិបាលអ៊ុយក្រែនព្យាយាមបង្កើនការគាំទ្រពីសហគមន៍អន្តរជាតិ ខណៈប្រទេសមួយនេះកំពុងប្រឈមនឹងសង្គ្រាមឈ្លានពានពីរុស្ស៊ី។ ការចុះហត្ថលេខានេះធ្វើឡើង ស្របពេលដែលប្រមុខរដ្ឋនិងប្រមុខការទូតអាស៊ានបានជួបពិភាក្សាគ្នាអំពីកិច្ចការក្នុងតំបន់មួយចំនួន។
យោធាកូរ៉េខាងជើងបានបញ្ជាក់ថា សមយុទ្ធ«Vigilant Storm»របស់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនេះគឺជា«ការបង្កហេតុដោយបើកចំហក្នុងបំណងធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរបន្ថែមទៀតដោយចេតនា» និងជា«សមយុទ្ធប្រកបដោយគ្រោះថ្នាក់ដែលមានលក្ខណៈគឃ្លើនយ៉ាងខ្លាំង»។
អ្នកព្យាករណ៍ការបោះឆ្នោតនិងការស្ទង់មតិនានាកន្លងមកបានបង្ហាញថា គណបក្សសាធារណរដ្ឋអាចឈ្នះបានគ្រប់គ្រងរដ្ឋសភា ហើយគណបក្សទាំងពីរនឹងមានការប្រជែងគ្នាប្រកៀកប្រកិតសម្រាប់ការគ្រប់គ្រងព្រឹទ្ធសភា។
លោក Khan វ័យ ៧០ ឆ្នាំ ដែលជាអតីតកីឡាករគ្រីឃីត កំពុងដឹកនាំការហែក្បួនតវ៉ានៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដដើម្បីទាមទារឱ្យមានការបោះឆ្នោតមុនកាលកំណត់ នៅពេលដែលលោករងការបាញ់ប្រហារ។
ការស្ទង់មតិថ្នាក់ជាតិរយៈពេល ២ ថ្ងៃនេះបានរកឃើញថា ពលរដ្ឋអាមេរិកាំង ៤០% ពេញចិត្តចំពោះការដឹកនាំរបស់លោក Biden ដែលនេះគឺជាការកើនឡើងចំនួន ១% បើប្រៀបជាមួយនឹងសប្ដាហ៍មុន។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើងនេះបានបញ្ជាក់ថា កូរ៉េខាងជើង «ត្រៀមលក្ខណៈរួចជាស្រេចដើម្បីចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យភាព សន្តិសុខប្រជាពលរដ្ឋ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការគំរាមកំហែងយោធាណាមួយពីខាងក្រៅ»។
កាលពីថ្ងៃចន្ទ លោក Joe Biden បានអំពាវនាវឱ្យក្រុមហ៊ុនប្រេងឥន្ធនៈនិងក្រុមហ៊ុនឧស្ម័នប្រើប្រាក់ចំណេញដ៏ច្រើនមិនធ្លាប់មានពីមុនមកដែលពួកគេទទួលបានពីការលក់ប្រេងឥន្ធនៈនិងឧស្ម័នដើម្បីបញ្ចុះតម្លៃសម្រាប់ពលរដ្ឋអាមេរិកាំងនិងបង្កើនផលិតកម្ម បើមិនដូច្នេះទេពួកគេត្រូវបង់ពន្ធខ្ពស់។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បាននិយាយថា ប្រទេសអូស្ត្រាលីប្រឡូកជាមួយនឹងសហរដ្ឋអាមេរិកលើផ្នែកការពារ «យូរៗម្ដង»។
សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានបញ្ជាក់ថា ការធ្វើសមយុទ្ធហ្វឹកហ្វឺននេះគឺជាការចាំបាច់ដើម្បីទប់ទល់នឹងការគំរាមកំហែងណាមួយពីប្រទេសកូរ៉េខាងជើង។
នៅពេលដែលប្រទេសកូរ៉េខាងត្បូងបានចាប់ផ្ដើមការកាន់ទុក្ខរយៈពេលមួយសប្ដាហ៍ ចំនួននៃអ្នកស្លាប់នៅក្នុងហេតុការណ៍ប្រជ្រៀតជាន់គ្នានេះបានកើនដល់ ១៥៤ នាក់ រីឯមនុស្ស ១៤៩ នាក់ទៀតបានរងរបួស ដែលក្នុងនោះ ៣៣ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់។
មនុស្សមួយហ្វូងធំដែលប្រារព្ធពិធីបុណ្យ Halloween នៅក្នុងសង្កាត់ Itaewon បាននាំគ្នាប្រជ្រៀតទៅផ្លូវតូចចង្អៀតមួយ ដែលបានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ចំនួន ១៥៣ នាក់សង្កត់ជាន់គ្នាស្លាប់។
ការលើកឡើងរបស់លោក Xi នេះបានធ្វើឡើងនៅមុនជំនួបដែលអាចទៅរួចរវាងលោកនិងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រទេស G-20 នៅក្នុងប្រទេសឥណ្ឌូណេស៊ីនៅខែវិច្ឆិកាខាងមុខ។
ទាហានអាល្លឺម៉ង់និងអេស្តូនី បានធ្វើសមយុទ្ធអង្គការអូតង់រួមគ្នា កាលពីថ្ងៃចន្ទ នៅក្រុង Amari ប្រទេសអេស្តូនី ដែលជាផ្នែកមួយនៃសមយុទ្ធខ្លាបាល់ទិក ២០២២៕
កាលពីថ្ងៃអង្គារ ក្រុមអ្នកជំនាញសម្អាតមីនបានធ្វើប្រតិបត្តិការរកគ្រាប់មិនទាន់ផ្ទុះនិងមីន នៅតំបន់ Kharkiv នៃប្រទេសអ៊ុយក្រែន៕
រដ្ឋាភិបាលវៀតណាមបានបញ្ជាក់កាលពីថ្ងៃអង្គារថា ប្រធានគណបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននៅសប្តាហ៍ក្រោយ តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិនលោក Xi Jinping។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Joe Biden បានរិះគន់ខ្លាំងៗកាលពីថ្ងៃចន្ទលើគណបក្សសាធារណរដ្ឋ ដោយបានព្រមានថា ផែនការសេដ្ឋកិច្ចរបស់គណបក្សនេះនឹងបង្កឱ្យមានភាពចលាចលនៅក្នុងសហរដ្ឋអាមេរិក ប្រសិនបើគណបក្សនេះឈ្នះបានការគ្រប់គ្រងសភានៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីនៅថ្ងៃទី ៨ ខែវិច្ឆិកាខាងមុខ។
លោក Rishi Sunak ដែលជាសមាជិកគណបក្សអភិរក្សនិយមរបស់ចក្រភពអង់គ្លេស ត្រូវបានប្រធានគណៈកម្មាធិការឆ្នាំ ១៩២២ នៃសមាជិកសភាអភិរក្សនិយមប្រកាសនៅថ្ងៃចន្ទនេះថាជាមេដឹកនាំថ្មីរបស់គណបក្សអភិរក្សនិយម ដែលធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស។
គណៈកម្មការរៀបចំការបោះឆ្នោតរបស់ម៉ាឡេស៊ីបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ម៉ាឡេស៊ីនឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខនេះ ដែលនេះគឺជាការបោះឆ្នោតមួយដែលគណបក្សគ្រប់គ្រងអំណាចដែលពោរពេញដោយរឿងអាស្រូវពុករលួយ សង្ឃឹមថា នឹងអាចពង្រឹងការគ្រប់គ្រងអំណាចរបស់ខ្លួនជាបន្តទៀត។
ក្រុមប្រឹក្សាអាជីវកម្មអាមេរិក-តៃវ៉ាន់ បានបញ្ជាក់កាលពីថ្ងៃពុធថា រដ្ឋាភិបាលអាមេរិកកំពុងពិចារណាលើផែនការផលិតអាវុធរួមគ្នាជាមួយនឹងកោះតៃវ៉ាន់ ដែលនេះជាគម្រោងផ្ដួចផ្ដើមមួយដែលមានបំណងបង្កើនល្បឿននៃការបញ្ជូនសព្វាវុធដល់តៃវ៉ាន់ដើម្បីពង្រឹងការទប់ទល់របស់តៃវ៉ាន់ប្រឆាំងនឹងចិន។
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសអ្នកស្រី Liz Truss បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អ្នកស្រីលាលែងពីតំណងជានាយករដ្ឋមន្ត្រី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ព័ត៌មានផ្សេងទៀត