ក្រោយពីផ្អាកអស់រយៈពេល ៣ ឆ្នាំដោយសារជំងឺកូវីដ១៩ ឥឡូវនេះពិធីបុណ្យចាប់ត្រីក្នុងទឹកកកប្រចាំឆ្នាំនៅកូរ៉េខាងត្បូងចាប់ផ្ដើមឡើងវិញហើយកាលពីថ្ងៃសោរ៍។
សម្តេចប៉ាប Francis បានធ្វើជាព្រះរាជអធិបតីក្នុងពិធីបុណ្យព្រះសពរបស់អតីតសម្តេចប៉ាប Benedict នៅថ្ងៃព្រហស្បតិ៍នេះ ដោយបានសម្តែងការគោរពប្រៀបធៀបអ្នកកាន់តំណែងមុនរបស់ព្រះអង្គ ទៅនឹងព្រះយេស៊ូវ នៅចំពោះមុខអ្នកកាន់ទុក្ខរាប់ម៉ឺននាក់នៅទីលាន St. Peter's Basilica។
សេដ្ឋកិច្ចពិភពលោកភាគច្រើនបំផុតក្នុងឆ្នាំ ២០២៣ នេះនឹងមានលក្ខណៈតានតឹងខ្លាំង ដោយសារតែសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិន ដែលជាក្បាលម៉ាស៊ីននៃការរីកចម្រើនសេដ្ឋកិច្ចនៅលើពិភពលោកមានសកម្មភាពសេដ្ឋកិច្ចចុះខ្សោយ។
មេដឹកនាំទាំងពីរនឹងពិភាក្សាអំពី «បញ្ហាក្នុងតំបន់ និងពិភពលោកជាច្រើន រួមទាំងអាវុធប្រល័យលោកខុសច្បាប់របស់កូរ៉េខាងជើង និងកម្មវិធីមីស៊ីលផ្លោង សង្រ្គាមដ៏ឃោរឃៅរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន និងការរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់»។
លោកBlinken បាននិយាយថានៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរ ទេសចិនថ្មីនោះ លោកបានពិភាក្សាពីទំនាក់ទំនងរវាងអាមេរិកនិងចិនហើយនឹងការ ថែរក្សាខ្សែទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យនៅបើកចំហ។
មនុស្ស ១៩នាក់ស្លាប់ ៦០នាក់រងរបួស ហើយ ៣០នាក់បាត់ខ្លួន ក្រោយករណីអគ្គិភ័យបានឆេះសណ្ឋាគារ និងកាស៊ីណូ Grand Diamond City ស្ថិតនៅទីក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនប្រទេសថៃ។ នេះបើតាមអាជ្ញាធរពាក់ព័ន្ធ។
វិធានការនេះធ្វើឡើងបន្ទាប់ពីប្រទេសជប៉ុន ឥណ្ឌា និងម៉ាឡេស៊ីបានប្រកាសអំពីការបង្កើនវិធានការលើអ្នកធ្វើដំណើរមកពីប្រទេសចិននៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយលើកឡើងអំពីការកើនឡើងនូវអត្រាឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន។
ទូកមួយគ្រឿងបានរសាត់មកដល់ឆ្នេរសមុទ្រខេត្ត Aceh នៃប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃចន្ទម្សិលមិញដែលមានដឹកជនជាតិភាគតិចរ៉ូហ៊ីងយ៉ា១៧៤នាក់ ភាគច្រើននៃអ្នកទាំងនោះបានខ្សោះជាតិទឹក អស់កម្លាំងហើយត្រូវការការថែទាំវេជ្ជសាស្ត្រជាបន្ទាន់ បន្ទាប់ពីបានស្ថិតនៅក្នុងសមុទ្ររាប់សប្តាហ៍។
យន្តហោះចំនួន ៤៣ គ្រឿងក្នុងចំណោមនោះក៏បានហោះកាត់ខ្សែបន្ទាត់ពាក់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ផងដែរ ដែលជាខ្សែបន្ទាត់ទ្រនាប់មិនផ្លូវការរវាងភាគីទាំងពីរស្ថិតក្នុងរង្វង់តំបន់ការពារដែនអាកាសនេះ។
សេចក្តីថ្លែងការណ៍របស់កងនាវាជើងទឹកស្រីលង្កាបាននិយាយថា ជនជាតិរ៉ូហ៊ីងយ៉ាទាំង ១០៤ នាក់នោះត្រូវបានរកឃើញនៅលើទូកសណ្តោងតូចមួយ ដែលសង្ស័យថាបានចាកចេញមកពីប្រទេសមីយ៉ាន់ម៉ា និងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសឥណ្ឌូណេស៊ី។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានដាក់ទណ្ឌកម្ម លោក Mohammad Montazeri អគ្គរដ្ឋអាជ្ញានៃប្រទេសអ៊ីរ៉ង់ ដោយចោទប្រកាន់លោកថាបានចេញសេចក្តីណែនាំទៅតុលាការ កាលពីខែកញ្ញាឱ្យកាត់ទោសធ្ងន់ធ្ងរមនុស្សច្រើននាក់ក្នុងបណ្តាក្រុមជនត្រូវបានចាប់ខ្លួននៅពេលធ្វើបាតុកម្ម។
លោក Medvedev បាននិយាយថា លោកនិងលោក Xi បានពិភាក្សាគ្នាអំពីភាពជាដៃគូយុទ្ធសាស្ត្រ «គ្មានដែនកំណត់» របស់ប្រទេសទាំងពីរ និងអំពីសង្គ្រាមនៅអ៊ុយក្រែន។ លោកមិនបានផ្ដល់ព័ត៌មានលម្អិតណាមួយទៀតទេ។
ទិន្នន័យពីអង្គការសុខភាពពិភពលោកបង្ហាញថា មានការឆ្លងជំងឺនេះកើនឡើងនៅប្រទេសជប៉ុន កូរ៉េ អាមេរិក បារាំងនិងប្រទេសប្រេស៊ីលកាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ។
តុលាការព្រហ្មទណ្ឌអន្តរជាតិបានតម្កល់ទោសចំពោះលោក Dominic Ongwen អតីតទាហានកុមារអ៊ូហ្កង់ដាម្នាក់ ដែលបានឡើងតំណែងរហូតដល់ក្លាយជាមេបញ្ជាការនៃកងទ័ព (LRA) ដោយតុលាការនេះបានតម្កល់ទុកការកាត់ទោសឱ្យជាប់ពន្ធនាគារ២៥ឆ្នាំពីបទរំលោភសេពសន្ថវៈ ការសម្លាប់ និងការចាប់ពង្រត់កុមារ។
មេដឹកនាំគណបក្សកុម្មុយនីស្តលោកSison ត្រូវបានសហរដ្ឋអាមេរិកដាក់ក្នុងបញ្ជីភេរវជនរបស់ខ្លួនកាលពីឆ្នាំ២០០២ ដោយហាមមិនឱ្យលោកធ្វើដំណើរទៅណាឡើយ។
ក្រុមអ្នកជំនាញសុខភាពជាច្រើនប៉ាន់ប្រមាណថា ពលរដ្ឋចិនប្រមាណជា៦០ភាគរយ ឬស្មើនឹង១០ភាគរយនៃចំនួនប្រជាជននៅទូទាំងពិភពលោក អាចឆ្លងជំងឺកូវីដ១៩ក្នុងពេលប៉ុន្មានខែខាងមុខនេះ ហើយប្រជាជនចិនប្រមាណ២លាននាក់អាចស្លាប់ដោយសារជំងឺនេះ។
កិច្ចប្រជុំរំឭកខួបលើកទី ៤៥ ឆ្នាំនៃទំនាក់ទំនងការទូតរវាងអាស៊ាននិង សហភាពអឺរ៉ុបបានសម្រេចថា តំបន់ទាំងពីរនេះបានព្រមព្រៀងគ្នាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងគោរពបូរណភាពដែនដីអ៊ុយក្រែន ដែលកំពុងប្រឈមនឹងការឈ្លានពានរបស់រដ្ឋាភិបាលរុស្ស៊ី។
ចក្រភពអង់គ្លេសកំពុងប្រឈមនឹងរលកសកម្មភាពពីឧស្សាហកម្មនានានៅក្នុងរដូវរងានេះ ដោយមានកូដកម្មកើតឡើងដែលបណ្តាលឲ្យបង្អាក់ដល់ប្រព័ន្ធរថភ្លើង និង សេវាកម្មប្រៃសណីយ៍ និងព្រលានយន្តហោះជាច្រើនដែលត្រូវអាក់ខានក្នុងពេលបុណ្យណូអែល។
ក្រុមហ៊ុនមួយរបស់ប្រទេសជប៉ុនបានបាញ់បង្ហោះយានអវកាសរបស់ខ្លួនទៅកាន់ភពព្រះចន្ទកាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីមានការពន្យារពេលអស់ពេលជាច្រើនលើកកន្លងទៅ ដែលជាជំហានដំបូងរបស់ប្រទេសនេះ ក៏ដូចជាក្រុមហ៊ុនឯកជនផងដែរ។
ក្រុមហ៊ុនផលិតរថយន្ត Telsa អាមេរិកមួយនេះ មានគម្រោងនឹងចាប់ផ្តើមលក់រថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២ក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈប្រព័ន្ធអនឡាញ ហើយការដឹកជញ្ជូនរថយន្តមានគម្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយនេះ។
ព័ត៌មានផ្សេងទៀត