រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីដែលជាប្រធានកិច្ចប្រជុំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅឆ្នាំនេះបាននិយាយថា ប្លុកនេះបានជំរុញឱ្យមានកិច្ចសន្ទនារវាងបណ្តាភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយអាស៊ានបានពិភាក្សាស៊ីជម្រៅអំពីបញ្ហានេះកាលពីថ្ងៃសុក្រ។
លោក Burns បាននិយាយថា សហរដ្ឋអាមេរិកដឹង «តាមការស៊ើបការណ៍សម្ងាត់» ថា លោក Xi បានបញ្ជាឱ្យកងយោធារបស់លោកត្រៀមលក្ខណៈធ្វើការលុកលុយកោះតៃវ៉ាន់នៅត្រឹមឆ្នាំ ២០២៧ ខាងមុខ។
សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តបានដាក់ទណ្ឌកម្មថែមទៀតលើប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារ ដោយកំណត់ខួបឆ្នាំទីពីរនៃរដ្ឋប្រហារក្នុងប្រទេសនេះដោយការដាក់ទណ្ឌកម្មលើមន្ត្រីថាមពលនិងសមាជិកក្រុមប្រឹក្សាយោធាក្នុងចំណោមក្រុមជនឯទៀតៗ។
សមាជិករដ្ឋសភាកំពូលមួយរូបខាងគណបក្សសាធារណរដ្ឋលោក Mike McCaul បាននិយាយកាលពីថ្ងៃទី ២៩ ខែមករាថា ឱកាសនៃការមានជម្លោះជាមួយនឹងប្រទេសចិនទាក់ទិននឹងរឿងតៃវ៉ាន់ «គឺខ្ពស់ខ្លាំង»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រុមហ៊ុនមួយផលិតថ្នាំគ្រាប់រំលូតកូននិងវេជ្ជបណ្ឌិតម្នាក់បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងការរឹតត្បិតរបស់រដ្ឋលើថ្នាំនេះ នៅក្នុងបណ្តឹងមួយបែបនេះ តាំងពីតុលាការកំពូលសហរដ្ឋអាមេរិកបានប្រែក្រឡាស់សិទ្ធិតាមរដ្ឋធម្មនុញ្ញសហព័ន្ធក្នុងការរំលូតកូន។
ក្រុមហ៊ុន Microsoft បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងកាត់បន្ថយការងារ១០.០០០មិនហួសពីដំណាច់ត្រីមាសទីបីនៃឆ្នាំសារពើពន្ធ២០២៣ ដែលជាសញ្ញាថ្មីបំផុតថា ការបញ្ឈប់ការងារបុគ្គលិកកំពុងមានច្រើនក្នុងវិស័យបច្ចេកវិទ្យាសហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រីនៃប្រទេសនូវែលសេឡង់លោកស្រី Jacinda Ardern នៅថ្ងៃព្រហស្បតិ៍នេះបានធ្វើការប្រកាសដ៏រន្ធត់មួយថា លោកស្រីលែងបន្តដឹកនាំប្រទេស ហើយចុះចេញពីតំណែងមិនហួសពីដើមខែកុម្ភៈ ហើយនឹងមិនស្វះស្វែងឈរឈ្មោះបោះឆ្នោតម្តងទៀតទេ។
រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសលោក James Cleverly នឹងស្វែងរកការគាំទ្រដល់ប្រទេសអ៊ុយក្រែនបន្ថែមទៀត នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិក និងប្រទេសកាណាដាដែលនឹងចាប់ផ្តើមនៅថ្ងៃអង្គារនេះ នៅមុនខួបមួយឆ្នាំនៃការចូលឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។
នៅមុនរដូវចូលឆ្នាំចិនចូលមកដល់ ដែលនៅក្នុងឆ្នាំនេះនឹងចាប់ផ្ដើមនៅថ្ងៃទី ២១ ខែមករាខាងមុខ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនបានរាយការណ៍ជាច្រើនថា មន្ទីរពេទ្យនិងគ្លីនិកនៅតាមតំបន់ជនបទនៃប្រទេសចិនកំពុងបង្កើនការផ្គត់ផ្គង់ថ្នាំពេទ្យនិងបរិក្ខារពេទ្យនានា។
មនុស្សយ៉ាងហោចណាស់ចំនួន ៦៨ នាក់បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះនៅក្រុង Pokhara ប្រទេសនេប៉ាល់។
ប្រជាជនអ៊ីស្រាអែលយ៉ាងហោចណាស់ចំនួន ២ ម៉ឺននាក់បាននាំគ្នាធ្វើបាតុកម្មនៅតាមទីក្រុងធំៗចំនួន ៣ កាលពីថ្ងៃសៅរ៍ ដើម្បីប្រឆាំងនឹងផែនការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌របស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu កាលពីថ្ងៃពុធបានតែងតាំងនាយអគ្គសេនាធិការកងទ័ពលោក Valery Gerasimov ជាមេបញ្ជាការទូទៅសម្រាប់អ្វីដែលរដ្ឋាភិបាលរុស្ស៊ីហៅថាជា «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនដែលបានឈានចូលដល់ខែទី ១១ របស់ខ្លួនហើយ។
មានមនុស្សយ៉ាងតិចណាស់៥០០.០០០នាក់ត្រូវបានសម្លាប់ក្នុងអំពើហិង្សាដែលបានចាប់ផ្តើមនៅចុងឆ្នាំ១៩៦៥ នៅក្រោយឧត្តមសេនីយ៍ Suharto និងកងយោធានៅពេលនោះបានក្តាប់អំណាចនៅក្រោយរដ្ឋប្រហារគ្មានជោគជ័យរបស់ពួកកុម្មុយនីស្ត។
វីរុស XBB.1.5 នេះ គឺជាវីរុសឆ្លងលឿនជាងគេបំផុតបំប្លែងចេញពីវីរុសអូមីក្រុង ដែលគេបានរកឃើញក្នុងពេលកន្លងមក ដែលវីរុសនេះមានចំនួន ២៧,៦% នៃករណីឆ្លងជំងឺកូវីដ១៩ ទាំងអស់នៅក្នុងសហរដ្ឋអាមេរិកសម្រាប់សប្ដាហ៍ដែលបញ្ចប់ត្រឹមថ្ងៃទី ៧ ខែមករា។
ធនាគារនេះថាការធ្លាក់ចុះក្នុងប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ រួមទាំងការកាត់អត្រាព្យាករណ៍របស់ខ្លួនមកត្រឹម០,៥ % សម្រាប់ទាំងអាមេរិក ទាំងតំបន់អឺរ៉ុប ជាប្រផ្នូលនៃការធ្លាក់ចុះសេដ្ឋកិច្ចសកលថ្មីមួយក្នុងពេលមិនដល់៣ឆ្នាំផង ក្រោយពីការធ្លាក់ចុះលើកចុងក្រោយ។
នៅថ្ងៃអង្គារនេះ ប្រទេសចិនបានចាប់ផ្ដើមសងសឹកប្រទេសកូរ៉េខាងត្បូងនិងជប៉ុន ដែលប្រទេសទាំងពីរនេះបានដាក់កំហិតរឿងជំងឺកូវីដ១៩ លើអ្នកដំណើរមកពីប្រទេសចិន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ទាហានប្រេស៊ីលរុះរើតង់ស្នាក់នៅរបស់ក្រុមបាតុករដែលគាំទ្រអតីតប្រធានាធិបតីប្រកាន់ស្ដាំនិយមរបស់ប្រេស៊ីលលោក Jair Bolsonaro កាលពីថ្ងៃចន្ទ នៅមុនពេលកាលកំណត់ឱ្យក្រុមបាតុករទាំងនោះចាកចេញពីតំបន់នៅក្បែរទីស្នាក់ការយោធាក្នុងរដ្ឋធានីប្រាស៊ីលីយ៉ា ប្រទេសប្រេស៊ីល។
ប្រទេសថៃនឹងតម្រូវឱ្យអ្នកធ្វើដំណើរអន្តរជាតិទាំងអស់ត្រូវបង្ហាញភស្តុតាងថា ខ្លួនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ពេញលេញរួចហើយមុនពេលចូលមកដល់ប្រទេសថៃនោះ។
ព័ត៌មានផ្សេងទៀត