ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២២:១៩ ២៧.២.២០២២

អ៊ុយក្រែន​នឹង​ជួប​ពិភាក្សា​ជាមួយ​រុស្ស៊ី​នៅ​ព្រំដែន​បេឡារុស

អ៊ុយក្រែន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ខ្លួន​បាន​យល់​ព្រម​ជួប​ចរចា​ជាមួយ​នឹង​រុស្ស៊ី​នៅ​ឯ​ព្រំដែន​ប្រទេស​បេឡារុស។

ខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា៖ «យើង​បាន​យល់ព្រម​ថា គណៈប្រតិភូ​អ៊ុយក្រែន​នឹង​ជួប​ជាមួយ​នឹង​គណៈប្រតិភូ​រុស្ស៊ី​ដោយ​គ្មាន​លក្ខខណ្ឌ​ទុក​ជា​មុន នៅឯ​ព្រំដែន​រវាង​ប្រទេស​អ៊ុយក្រែន​និង​បេឡារុស ក្បែរ​ទន្លេ Pripyat»។

២១:៤៩ ២៧.២.២០២២

អ៊ុយក្រែន​ប្ដឹង​រុស្ស៊ី​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ប្រទេស​អ៊ុយក្រែន​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​រុស្ស៊ី​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Zelenskyy បាន​សរសេរ​នៅលើ Twitter ថា៖ «ប្រទេស​អ៊ុយក្រែន​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​រុស្ស៊ី​ទៅកាន់​តុលាការ ICJ។ រុស្ស៊ី​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​ការ​យក​គោល​គំនិត​ដែល​ថា​មាន​អំពើ​ប្រល័យ​ពូជសាសន៍​មក​ធ្វើ​ជា​ហេតុផល​ដើម្បី​ឈ្លានពាន [ប្រទេស​អ៊ុយក្រែន]។

លោក​បាន​បន្ថែម​ថា៖ «យើង​ស្នើ​ឱ្យ​មាន​សេចក្ដី​សម្រេច​ជា​បន្ទាន់​មួយ​ដែល​បញ្ជា​រុស្ស៊ី​ឱ្យ​បញ្ឈប់​សកម្មភាព​យោធា​របស់​ខ្លួន​នៅ​ពេល​ឥឡូវ​នេះ»។

តុលាការ ICJ មិន​មាន​យុត្តាធិការ​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ក្នុង​សំណុំ​រឿង​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​ទាំងពីរ​នេះទេ ហើយ​រដ្ឋាភិបាល​អ៊ុយក្រែន​ចាំបាច់​ត្រូវ​ផ្អែក​ពាក្យ​បណ្ដឹង​របស់​ខ្លួន​លើ​សន្ធិសញ្ញា​អង្គការ​សហប្រជាជាតិ​មួយ ដើម្បី​អាច​ឱ្យ​តុលាការ​នេះ​មាន​យុត្តាធិការ​បើក​សំណុំ​រឿង​នេះ​បាន៕

ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅក្នុង​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ (AFP)
ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅក្នុង​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ (AFP)

២១:២៧ ២៧.២.២០២២

កងទ័ព​អ៊ុយក្រែន​និង​កងទ័ព​រុស្ស៊ី​នៅ​បន្ត​ប្រយុទ្ធ​គ្នា​ដើម្បីគ្រប់គ្រង​រដ្ឋធានី​កៀវ

កងទ័ព​រុស្ស៊ី​បាន​បន្ត​ប្រយុទ្ធ​ជាមួយ​នឹង​កងទ័ព​អ៊ុយក្រែន​និង​ពលរដ្ឋ​អ៊ុយក្រែន​ដែល​ស្ម័គ្រចិត្ត​ចូលរួម​ប្រយុទ្ធ ដើម្បី​គ្រប់គ្រង​រដ្ឋធានី​កៀវ និង​ទីក្រុង​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​អាទិត្យ​ដែល​ជា​ថ្ងៃ​ទី ៤ នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។

នៅ​ថ្ងៃ​អាទិត្យ​នេះ កងទ័ព​រុស្ស៊ី​បាន​ចូល​ដល់​ទីក្រុង Kharkiv ដែល​ជា​ទីក្រុង​ធំ​បំផុត​ទី​ពីរ​របស់​អ៊ុយក្រែន ដែល​នៅ​ទីនោះ​ពួកគេ​ប្រឈម​នឹង​ការ​តស៊ូ​ទប់ទល់​ដ៏​ខ្លាំងក្លា​របស់​អ៊ុយក្រែន។

អគ្គ​រដ្ឋអាជ្ញា​អ៊ុយក្រែន​អ្នកស្រី Iryna Venediktova បាន​និយាយ​ថា កង​កម្លាំង​រុស្ស៊ី​មិន​អាច​ដណ្ដើម​គ្រប់គ្រង​ទីក្រុង Kharkiv ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៤០ គីឡូម៉ែត្រ​ពី​ព្រំដែន​រុស្ស៊ី​បានទេ។ អ្នកស្រី​បាន​បញ្ជាក់​ថា ការ​ប្រយុទ្ធ​ដ៏​ខ្លាំងក្លា​កំពុង​បន្ត។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។

ចុចត្រង់​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

១៨:០៤ ២៧.២.២០២២

អ៊ីតាលី​នឹង​បញ្ជូន​យន្ដហោះ​ចម្បាំង​បន្ថែម​ទៀត​ទៅ​រ៉ូម៉ានី

ប្រទេស​អ៊ីតាលី​នឹង​បញ្ជូន​យន្ដហោះ​ចម្បាំង Eurofighter ចំនួន៤​គ្រឿង​បន្ថែម​ទៀត​ទៅ​កាន់​ប្រទេស​រ៉ូម៉ានី​ពី​លើ​យន្ដហោះ​ចម្បាំង​ដែល​មានស្រាប់​ចំនួន៤​គ្រឿងនៅ​ទីនោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីតាលី លោក Roberto Guerini កាល​ពី​ថ្ងៃទី២៦ ខែកុម្ភៈ​ម្សិលមិញ។

ខណៈ​ដែល​សហភាព​អឺរ៉ុប​កំពុង​តែ​សម្រេច​ចុងក្រោយ​លើ​កញ្ចប់​ទណ្ឌកម្ម​ជុំទី​១​ទៅ​លើ​ប្រទេស​រុស្ស៊ី នាយករដ្ឋមន្ត្រី​អ៊ីតាលី​ លោក Mario Draghi បាន​ថ្លែង​ថា អ៊ីតាលី​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​ផ្ដល់​កងកម្លាំង​យោធា​បន្ថែម​ចំនួន ៣.៤០០​នាក់​ ឲ្យ​អង្គការ​អូតង់ (NATO) នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​កុំ​ឲ្យវិបត្តិ​អ៊ុយក្រែន​រីករាលដាល​កាន់​តែ​ធំ។ (Reuters)

អ៊ីតាលី​នឹង​បញ្ជូន​យន្ដហោះ​ចម្បាំង​បន្ថែម​ទៀត​ទៅ​រ៉ូម៉ានី
សូម​រង់ចាំ

No media source currently available

0:00 0:00:32 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG