ការប្រថុយរបស់លោក Putin អំពីអ៊ុយក្រែន អាចជាគំនិតឆ្កួតលីលា
ក្នុងពេលប៉ុន្មានថ្ងៃមុនការលុកលុយរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ពួកមន្ត្រីលោកខាងលិចខ្លះនៅពេលនេះ និងពីអតីតកាល បានចាប់ផ្តើមមានចម្ងល់អំពីភាពមិនវង្វេងវង្វាន់របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
ពួកគេបានចង្អុលបង្ហាញអំពីអ្វីដែលពួកគេយល់ថា ជាការប្រែប្រួលអាកប្បកិរិយារបស់លោក Putin គឺការនិយាយរបស់លោកអំពីវិបត្តិនេះ ថាជាភ័ស្តុតាងនៃអ្វីដែលបានប្រែប្រួល និងបានធ្វើឱ្យមេដឹកនាំរុស្ស៊ីរូបនេះ ជាមនុស្សនាំឱ្យមានគ្រោះថ្នាក់ជាងមុន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានពណ៌នាសុន្ទរកថាមួយរបស់លោក Putin ដែលទទួលស្គាល់តំបន់ Donetsk និង Luhansk នៃប្រទេសអ៊ុយក្រែនថាជារដ្ឋឯករាជ្យថា «ចម្លែក» និង«មួលបង្កាច់»។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានពណ៌នាសុន្ទរកថានោះថា «នាំឱ្យមានការព្រួយបារម្ភខ្លាំង»។
សហគមន៍អន្តរជាតិ ថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី និងអំពាវនាវឲ្យចរចាគ្នា
សហគមន៍អន្តរជាតិ បន្តថ្កោសទោសមេដឹកនាំរុស្ស៊ីដែលបានបញ្ជូនទ័ពចូលឈ្លានពានប្រទេសអ៊ុយក្រែន។ រដ្ឋាភិបាលអ៊ុយក្រែនឲ្យដឹងថា ត្រឹមថ្ងៃទី២ គឺមានទាហានអ៊ុយក្រែនយ៉ាងហោចណាស់ ១៣៧ នាក់បានពលីជីវិត។ មេដឹកនាំនានា ក៏ស្នើឲ្យភាគីជម្លោះជួបចរចាគ្នាដោយសន្តិវិធីផងដែរ។ លោក ម៉ែន គឹមសេង នៃវីអូអេសូមសង្ខេបប្រតិកម្មរបស់មេដឹកនាំទាំងនោះ៕
ពលរដ្ឋអ៊ុយក្រែនតវ៉ានៅខាងក្រៅអង្គការសហប្រជាជាតិ
ពលរដ្ឋអ៊ុយក្រែននាំគ្នាកាន់បដាថ្កោលទោសរុស្ស៊ីចំពោះការឈ្លានពានចូលប្រទេសរបស់ពួកគេនៅខាងក្រៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅបូរី New York កាលពីរសៀលថ្ងៃសុក្រទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្របពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបប្រជុំគ្នាដើម្បីធ្វើសេចក្តីសម្រេចថ្កោលទោសរុស្ស៊ីចំពោះការវាយប្រហារលើប្រទេសអ៊ុយក្រែន។ (ប៉ូច រាសី/វីអូអេ)
ទ័ពអ៊ុយក្រែននិងរុស្ស៊ីប្រយុទ្ធគ្នាដណ្តើមការគ្រប់គ្រងរដ្ឋធានីកៀវ
មានសំឡេងផ្ទុះនិងការបាញ់គ្នាកាលពីថ្ងៃសៅរ៍នៅរដ្ឋធានីកៀវរបស់អ៊ុយក្រែន ខណៈទ័ពរុស្ស៊ីនិងអ៊ុយក្រែនប្រយុទ្ធគ្នាដើម្បីដណ្តើមកាន់កាប់ទីក្រុងនេះ។ មន្ត្រីអ៊ុយក្រែនបានអំពាវនាវឱ្យប្រជាពលរដ្ឋជួយការពារក្រុងកៀវទប់ទល់នឹងកងទ័ពរុស្ស៊ីដែលរុលមក។ មូលដ្ឋានទ័ពមួយកន្លែងក្បែររដ្ឋធានីអ៊ុយក្រែនបានរងការវាយប្រហារ ប៉ុន្តែយោធាអ៊ុយក្រែនថាខ្លួនបានទប់ទល់ឈ្នះការវាយប្រហារនេះ។