ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

១៥:២០ ២៦.២.២០២២

រុស្ស៊ីបោះឆ្នោត​រារាំង​សេចក្តី​សម្រេច​អ.ស.ប.​ថ្កោល​ទោស​ការ​ឈ្លានពាន​អ៊ុយក្រែន​

រុស្ស៊ីកាល​ពី​ថ្ងៃ​សុក្រ បានបោះឆ្នោតរាំង​ខ្ទប់ (វ៉េតូ)​សេចក្តី​សម្រេច​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដើម្បី​ថ្កោលទោសនិង​បញ្ឈប់​ការ​ឈ្លានពាន​របស់​ខ្លួន​លើ​ប្រទេស​អ៊ុយក្រែន ក៏​ប៉ុន្តែ​ប្រទេស​ជា​ច្រើន​និយាយ​ថា​ពួក​គេ​នឹង​ព្យាយាមរក​មធ្យោបាយ​ឱ្យ​រុស្ស៊ី​ទទួល​ខុស​ត្រូវ​ពី​សមាជិក​ទាំង​អស់​របស់​អង្គការ​ពិភពលោក​នេះ​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​វិញ។

ពលរដ្ឋ​អ៊ុយក្រែន​នាំគ្នា​កាន់​បដា​ថ្កោលទោស​រុស្ស៊ី​ចំពោះ​ការឈ្លានពាន​ចូល​ប្រទេស​របស់​ពួកគេ​ នៅ​ខាង​ក្រៅ​ទី​ស្នាក់ការ​អង្គការ​សហប្រជាជាតិ នៅ​បូរី New York កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ ស្រប​ពេល​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​ អង្គការ​សហប្រជាជាតិ​ជួបប្រជុំ​គ្នា​ដើម្បី​ធ្វើ​ សេចក្តីសម្រេច​ថ្កោល​ទោស​រុស្ស៊ី​ចំពោះ​ការវាយប្រហារ​លើ​ប្រទេស​អ៊ុយក្រែន។ (ប៉ូច រាសី/វីអូអេ)

០៤:១៦ ២៦.២.២០២២

ការ​តវ៉ា​ជុំវិញ​ពិភពលោក ផ្ទុះ​ឡើង​ប្រឆាំង​នឹង​ការវាយ​ប្រហារ​អ៊ុយក្រែន

មនុស្ស​រាប់រយ​នាក់ បាន​តវ៉ា​នៅ​ទីក្រុង​ម៉ូស្គូ ទីក្រុង St. Petersburg ទីក្រុង Yekaterinburg និង​កន្លែង​ផ្សេងទៀត​ក្នុង​ប្រទេស​រុស្ស៊ី ក៏ដូចជា​នៅ​ទីក្រុង​នានា ពី​អឺរ៉ុប​រហូត​ដល់​ប្រទេស​អូស្ត្រាលី បន្ទាប់ពី​ទាហាន​រុស្ស៊ី​បាន​វាយប្រហារ​អ៊ុយក្រែន​កាលពី​ថ្ងៃព្រហស្បតិ៍។

០៤:១៤ ២៦.២.២០២២

បណ្តា​មេដឹកនាំ​ពិភពលោក​ថ្កោលទោស​លោក Putin និង​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​វាយប្រហារ​លើ​អ៊ុយក្រែន

បណ្តា​មេដឹកនាំ​នានា​ជុំវិញ​ពិភពលោក​បាន​ថ្កោលទោស​ចំពោះ​ការ​វាយប្រហារ​យ៉ាង​ពេញ​ទំហឹង​របស់​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ទៅ​លើ​ប្រទេស​អ៊ុយក្រែន ដោយ​បាន​ហៅ​ទង្វើ​នេះ​ថា​ជា​សង្គ្រាម​ឃោរឃៅ និង​គ្មាន​ការ​បង្ក​ហេតុ។ អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg ថា៖ «សន្តិភាព​នៅ​ក្នុង​ទ្វីប​របស់​យើង​ត្រូវ​បាន​បំផ្លាញ»។ ពលរដ្ឋ​នៅ​តាម​ប្រទេស​នានា​ដូច​ជា​រុស្ស៊ី ស៊ុយអែត​ ជប៉ុន បារាំង ​និង​ប្រទេស​ផ្សេង​ទៀត​ជាច្រើន​ចេញ​ធ្វើ​បាតុកម្ម​តាម​ផ្លូវ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​នេះ។

០៤:០៦ ២៦.២.២០២២

ជប៉ុន នឹង​ដាក់​ទណ្ឌកម្ម​លើ​ការនាំ​ចេញ​បន្ទះ​អេឡិចត្រូនិក​ទៅ​ប្រទេស​រុស្ស៊ី ដោយសារ​វិបត្តិ​អ៊ុយក្រែន

ជប៉ុន ​នឹង​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រុស្ស៊ី​ដោយ​ដៅ​យក​វិស័យ​នាំ​ចេញ​បន្ទះ​អេឡិចត្រូនិក (semiconductor) ​និង​ស្ថាប័ន​ហិរញ្ញវត្ថុនានា​របស់​រុស្ស៊ី។ នេះ​បើ​តាម​ការ​ថ្លែង​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​ លោក Fumio Kishida ក្រោយ​ពី​មេដឹកនាំ​ក្រុម​ប្រទេស​ G-7 បាន​យល់​ព្រម​គ្នា​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ចំពោះ​ការ​ឈ្លានពាន​របស់​ខ្លួន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។

ការ​ប្រកាស​នេះ ​កើត​មាន​ឡើង​ក្រោយ​ពីប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin ធ្វើ​ការវាយប្រហារ​ឈ្លានពានពេញ​ទំហឹង​លើ​អ៊ុយក្រែន ទាំង​តាម​ដីគោក​ និង​តាម​អាកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

លោក Kishida ថ្លែង​ថា ប្រទេស​ជប៉ុន​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​៣​ក្នុង​ពិភពលោក គ្រោង​នឹង​«បង្កក​ទ្រព្យ​សម្បត្តិ​និង​ព្យួរ​ការ​ចេញ​ទិដ្ឋាការ​ដល់​បុគ្គល​និង​ស្ថាប័ន​រុស្ស៊ី» ក៏​ដូច​ជា​បង្ក​ទ្រព្យ«របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​រុស្ស៊ី»។

ចុចត្រង់​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ទីក្រុង​តូក្យូ កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។
នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ទីក្រុង​តូក្យូ កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG