កម្មវិធីវិទ្យុ
០៥:០០ - ០៥:២៩
ព័ត៌មានពេលព្រឹក ៣ កក្កដា៖ ជនភៀសខ្លួនមីយ៉ាន់ម៉ានៅតាមជំរំព្រំដែនថៃ ទទួលឱកាសថ្មី ក្នុងកម្មវិធីទៅតាំងទីលំនៅនៅក្រៅប្រទេស
ព័ត៌មានថ្ងៃនេះមានដូចជា ជនភៀសខ្លួនមីយ៉ាន់ម៉ានៅតាមជំរំព្រំដែនថៃ ទទួលបានឱកាសថ្មី នៅក្នុងកម្មវិធីសម្រាប់ការទៅតាំងទីលំនៅនៅក្រៅប្រទេស។ អូស្រ្តាលីដាក់ដំណើរការស្ថានីយផលិតអគ្គិសនីពីថាមពលកើតឡើងវិញដំបូងនៅការដ្ឋានរោងចក្រផលិតអគ្គិសនីពីធ្យូង និងព័ត៌មានផ្សេងទៀត៕
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី ៣ កក្កដា៖ អង្គការ HRW រកឃើញភាពមិនប្រក្រតីនៃការរាប់សន្លឹកឆ្នោតជា«សញ្ញាព្រមាន»នៃការបោះឆ្នោតនៅកម្ពុជា
ព័ត៌មាននៅថ្ងៃនេះមានដូចជា អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch រកឃើញភាពមិនប្រក្រតីនៃការរាប់សន្លឹកឆ្នោតជា«សញ្ញាព្រមាន»នៃការបោះឆ្នោតនៅកម្ពុជា។ មន្ត្រីអ៊ុយក្រែនថា មានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅភាគខាងកើតប្រទេស។ កម្មវិធី Hello VOA និងព័ត៌មានផ្សេងៗទៀត៕