មួយឆ្នាំក្រោយមក អ្នកខ្លះរួមទាំងពលរដ្ឋវ័យក្មេងជាច្រើនផងដែរនៅបន្តរស់នៅក្នុងទីក្រុងនោះ និងបាននិយាយថា ជីវិតរបស់ពួកគេបានផ្លាស់ប្តូរជារៀងរហូត។
នៅខែមេសានេះ រ៉ុក្កែតដែលបង្កើតដោយបច្ចេកវិទ្យា 3D Printing ត្រូវបានបង្ហោះទៅក្នុងលំហអវកាសមុនពេលបែកធ្លាក់មកវិញ។ លើសពីនេះ ឯកសណ្ឋានអវកាសថ្មីត្រូវបានរចនាឡើងដោយគិតគូរដល់អវកាសយានិកស្ត្រី។ ហើយ មានវត្ថុចម្លែកមួយហោះកាត់ផ្ទៃមេឃក្នុងរដ្ឋ California ក្នុងពេលរាត្រី។
បញ្ហាប្រឈមធំជាងគេបង្អស់នៅក្នុងគម្រោងបោសសម្អាតគ្រឿងយុទ្ធភណ្ឌទូទៅរបស់រដ្ឋាភិបាលអាមេរិកនៅវៀតណាម ឡាវ និងកម្ពុជា គឺរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ដែលបង្កឲ្យមានអាកាសធាតុក្តៅជាងមុន គ្រោះទឹកជំនន់ គ្រោះបាក់ដី និងគ្រោះរាំងស្ងួត។
ទំនាស់ផលប្រយោជន៍ ដែលរដ្ឋាភិបាលក្រុងហាណូយកំពុងប្រឈមមុខ គឺត្រូវគិតគូរដល់ទំនាក់ទំនងដ៏ជូរចត់ជាប្រវត្តិសាស្ត្រជាមួយនឹងចិន ទំនាក់ទំនងទ្វេភាគីជាមួយនឹងដៃគូដែលមានចិត្តគំនិតស្រដៀងគ្នាជាមួយនឹងរុស្ស៊ី និងទំនាក់ទំនងកាន់តែកក់ក្តៅជាមួយសហរដ្ឋអាមេរិក។
ក្រុមមន្ត្រីអ៊ុយក្រែនកាលពីថ្ងៃពុធម្សិលមិញបានបើកការស៊ើបអង្កេតមួយទៅលើរូបភាពវីដេអូមួយ ដែលបានបង្ហោះនៅលើបណ្តាញសង្គម ដែលបង្ហាញពីទាហានអ៊ុយក្រែនម្នាក់ ត្រូវបានគេកាត់ក្បាល។
ជំនួបនេះធ្វើឡើង ខណៈដែលសហរដ្ឋអាមេរិកនិងហ្វីលីពីនចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតរបស់ខ្លួនកាលពីថ្ងៃអង្គារនៅចំពេលដែលមានភាពតានតឹងកើនឡើងទាក់ទិននឹងរឿងកោះតៃវ៉ាន់និងភាពគឃ្លើនរបស់ចិននៅសមុទ្រចិនខាងត្បូង។
ជាការឆ្លើយតបទៅនឹងរបាយការណ៍នានាស្តីពីសកម្មភាពយោធាប្រឆាំងនឹងជនស៊ីវិលក្នុងអំឡុងពេលនៃការចូលឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននោះ វិទ្យាស្ថាន Pilecki ក្នុងរដ្ឋធានីវ៉ាសូវី បានបង្កើតមជ្ឈមណ្ឌលមួយ ដែលប្រមូលនិងរក្សាភស្តុតាងនានា ដែលអាចជាឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ក្រសួងការបរទេសអាមេរិកបានប្រមូលឯកសារអំពីកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការជួយប្រទេសជាង ៦០ បំផ្លាញយុទ្ធភណ្ឌផ្ទុះនិងអាវុធធម្មតាឯទៀតៗ ដោយអ៊ុយក្រែនបានទទួលជំនួយច្រើនជាងគេនៅឆ្នាំ ២០២២ គឺជាង ៩១ លានដុល្លារ។
ទោះជាយ៉ាងនេះក្តី អ្នកស្រាវជ្រាវនានាបាននិយាយថា មានកត្តាទាំងវិជ្ជមាននិងអវិជ្ជមានពាក់ព័ន្ធនឹងករណីអនីតិជនប្រើប្រាស់បណ្តាញសង្គមអនឡាញទាំងនេះ។
ឆ្នាំនេះគឺជាខួបទី ១០ នៃទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយរវាងសហរដ្ឋអាមេរិកនិងវៀតណាម។ ប្រទេសទាំងពីរបានពិភាក្សាគ្នាអំពីវិធីពង្រឹងចំណងទាក់ទងកាន់តែខ្លាំងក្លាថែមទៀត ដែលនោះគឺជាដៃគូយុទ្ធសាស្ត្រ។
អ.ស.ប.និយាយនៅថ្ងៃអង្គារនេះថា ចំនួនជនស៊ីវិលត្រូវបានសម្លាប់ក្នុងប្រទេសអ៊ុយក្រែនតាំងពីរុស្ស៊ីលុកលុយពេញទំហឹងមានជិត៨.៥០០នាក់ ដោយតួលេខពិតប្រាកដទំនងជាច្រើនជាងនេះ។
សមយុទ្ធយោធារបស់ចិននេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងជំនួបរវាងប្រធានាធិបតីតៃវ៉ាន់ជាមួយនឹងប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោក Kevin McCarthy និងសមាជិកសភាមួយចំនួននៃរដ្ឋ California កាលពីសប្ដាហ៍មុន។
ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ទីភ្នាក់ងារជាច្រើនកំពុងធ្វើការដើម្បីវាយតម្លៃលើផលប៉ះពាល់លើសន្តិសុខជាតិដោយសារការលេចធ្លាយឯកសារសម្ងាត់ខ្លាំងមួយចំនួន។
ក្រសួងការពារជាតិចក្រភពអង់គ្លេសបាននិយាយក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួននៅថ្ងៃសុក្រនេះថាកងកម្លាំងរុស្ស៊ីបានកាន់កាប់ឡើងវិញនូវផ្នែកខ្លះនៅក្នុងសមរភូមិប្រយុទ្ធនៃទីក្រុង Bakhmut ប្រទេសអ៊ុយក្រែន។
នៅថ្ងៃសុក្រនេះ កងឆ្មាំឆ្នេរសមុទ្រជប៉ុនបន្តកិច្ចប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះឧទ្ធម្ភាគចក្រយោធាមួយគ្រឿងដែលបានបាត់ពីរ៉ាដាកាលពីថ្ងៃព្រហស្បតិ៍ក្នុងជិតប្រជុំកោះនាប៉ែកនិរតីប្រទេសនៅជិតកោះតៃវ៉ាន់។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានលើកទឹកចិត្តប្រធានាធិបតីចិនលោក Xi Jinping ឱ្យប្រើទំនាក់ទំនងរបស់ចិនជាមួយរុស្ស៊ីដើម្បីជួយបញ្ចប់សង្គ្រាមរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។
ចិនបានធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបនៅថ្ងៃព្រហស្បតិ៍នេះរវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់និងរដ្ឋមន្ត្រីការបរទេសអារ៉ាប់ប៊ីសាអូឌីតនៅពេលដែលប្រទេសនៅតំបន់មជ្ឈិមបូព៌ាធ្វើការដើម្បីស្តារចំណងទាក់ទងឡើងវិញបន្ទាប់ពីមានភាពតានតឹងអស់រយៈពេល៧ឆ្នាំមក។
ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោក Kevin McCarthy បានប្តេជ្ញាផ្តល់ការគាំទ្រ«ដាច់ណាត់ គ្មានងាករេនិងរបស់គណបក្សទាំងពីរ»ដល់កោះតៃវ៉ាន់នៅក្រោយលោកបានធ្វើការចរចាកាលពីថ្ងៃពុធជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ក្នុងរដ្ឋ California។
ការពិភាក្សាដែលគ្រោងទុកបានជំរុញឱ្យមានការជំទាស់ប្រឆាំងពីប្រទេសចិននិងការគំរាមកំហែងការចាត់វិធានការតបតវិញ។
ព័ត៌មានផ្សេងទៀត