កាលពីថ្ងៃទី ៩ ខែកក្កដា រដ្ឋមន្ត្រីហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានបញ្ចប់ទស្សនកិច្ចរយៈពេល ៤ ថ្ងៃទៅកាន់ប្រទេសចិន។ ទស្សនកិច្ចនេះមានបំណងបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ ខណៈដែលទំនាក់ទំនងរវាងប្រទេស
ប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ានដែលមានសមាជិក១០ប្រទេស និយាយថា ការទូតគឺជាជម្រើសតែមួយគត់ ក្នុងការដោះស្រាយវិបត្តិបង្ហូរឈាមដែលមានរយៈពេល២ឆ្នាំកន្លះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
គណៈកម្មការនោះក៏បាននិយាយដែរថា លោក Pitaត្រូវតែបញ្ឈប់ពីសភាចំពោះការកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុនiTVដែលលែងមានអស់ជាច្រើនឆ្នាំមកហើយ។
មន្ត្រីអ៊ុយក្រែននិយាយនៅថ្ងៃអង្គារនេះថា កងកម្លាំងរុស្ស៊ី បានវាយប្រហារតំបន់កៀវ និង ទីក្រុងOdesa ដែលស្ថិតភាគខាត្បូងប្រទេសអ៊ុយក្រែន ដោយប្រើប្រាស់យន្តហោះដ្រូន Shahed ដែលផលិតក្នុងប្រទេសអ៊ីរ៉ង់។
អ្នកស្រី Janet Yellen បញ្ជាក់ថា សហរដ្ឋអាមេរិកនិងប្រទេសចិនដែលជាប្រទេសពីរមានសេដ្ឋកិច្ចធំជាងគេបង្អស់នៅលើពិភពលោក មានកាតព្វកិច្ចចំពោះខ្លួនឯងនិងប្រទេសដទៃទៀតក្នុងការប្រាស្រ័យទាក់ទងគ្នាជិតដិតជាងមុនពាក់ព័ន្ធនឹងសេចក្តីសម្រេចផ្នែកសេដ្ឋកិច្ចនិងបញ្ហាប្រែប្រួលអាកាសធាតុ។
តុលាការកំពូលសហរដ្ឋអាមេរិក បានសម្រេចកាលពីថ្ងៃទី២៩ខែមិថុនា បានជំទាស់នឹងការអនុញ្ញាតឲ្យប្រើជាតិសាសន៍ជាកត្តាមួយក្នុងការជ្រើសរើសនិស្សិតចូលរៀនមហាវិទ្យាល័យឬសាកលវិទ្យាល័យ ដោយបញ្ចប់គោលនយោបាយរាប់ទសវត្សរ៍ដែលមានគោលបំណងពង្រីកភាព
ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) កំពុងបំពេញទស្សនកិច្ច ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងសប្តាហ៍នេះ ក្រោយពីអនុញ្ញាតកាលពីថ្ងៃអង្គារឲ្យរដ្ឋាភិ បាលក្រុងតូក្យូ បង្ហូរទឹកកាកសំណល់នុយក្លេអ៊ែរដែលត្រូវបានសម្អាតរួចជាង១លានម៉ែត្រគូប ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
លោក Mitchell Sangma ទីប្រឹក្សាខាងសុខភាពរបស់អង្គការ MSF និយាយថា ក្រុមអ្នកធ្វើការនៅនឹងកន្លែងរបស់ MSF បានចងក្រងឯកសារអំពីករណីជាង ២០០ ជាប់សង្ស័យថាជាជំងឺកញ្ជ្រិលក្នុងចំណោមក្រុមកុមារកាលពីខែមុន។
ផលិតកម្មថង់ប្លាស្ទិកត្រូវបានហាមឃាត់កាលពី ២០១២ ប៉ុន្តែថង់ប្លាស្ទិកក្នុងបរិមាណដ៏ធំត្រូវបានលួចនាំចូលពីនីហ្សេរីយ៉ា។
ផែនការរបស់ប្រទេសជប៉ុនដើម្បីបញ្ចេញទឹកដែល ត្រូវបានសម្អាតឬធ្វើប្រព្រឹត្តកម្មរួចពីរោងចក្រថាមពលនុយក្លេអ៊ែ Fukushima បាននាំឱ្យមានការតវ៉ាប្រឆាំងនៅក្នុងទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង
លោកស្រី Yellen បានមានប្រសាសន៍ថា លោកប្រធានាធិបតី Joe Biden «ប្រគល់ភារកិច្ចដល់រដ្ឋបាលលោកឱ្យពង្រឹងការនិយាយទាក់ទងគ្នារវាងប្រទេសយើងទាំងពីរលើបញ្ហាមួយចំនួន ហើយខ្ញុំនឹងបំពេញភារកិច្ចនេះនៅក្នុងឱកាសទស្សនកិច្ចរបស់ខ្ញុំនេះ»។
អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ត្រី Patrick Ryder បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្តល់គ្រាប់បែកចង្កោមទៅឱ្យអ៊ុយក្រែន «កំពុងស្ថិតក្រោមការពិចារណានៅឡើយ»។
យោធាសហរដ្ឋអាមេរិកនិយាយថា ក្រៅពីការហោះចូលទៅជិតនឹងដ្រូនរបស់អាមេរិកកាលពីថ្ងៃព្រហស្បតិ៍ហើយនោះ យន្តហោះចម្បាំងរបស់រុស្ស៊ីនោះ ក៏បានបាញ់ភ្លើងសញ្ញានៅជិតដ្រូនរបស់អាមេរិកផងដែរ ដែលបង្ខំឱ្យយន្តហោះដ្រូនរបស់អាមេរិក ត្រូវបង្វែរទិសហោះចេញពីទីតាំងនោះជាបន្ទាន់»។
នៅក្នុងសន្និសីទសារព័ត៌មានដាច់ដោយឡែកពីគ្នា កាលពីថ្ងៃទី ១៣ ខែមិថុនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីបេឡារុស្សលោក Alexander Lukashenko បានអះអាងថា ការវាយបកដែលកំពុងបន្តរបស់អ៊ុយក្រែនកំពុងបរាជ័យ។
កាលពីថ្ងៃទី៦ ខែមិថុនា ការផ្ទុះមួយបានបំផ្លាញផ្នែកសំខាន់នៃទំនប់ Kakhovka ដែលមានទីតាំងនៅទន្លេ Dnipro ក្នុងផ្នែកដែលគ្រប់គ្រងដោយរុស្ស៊ីនៃតំបន់ Kherson របស់អ៊ុយក្រែន។ មន្ត្រី រុស្ស៊ី ចាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដល់មន្ត្រីការទូតកំពូល បានធ្វើការអះអាងមិនត្រឹមត្រូវ
រុស្ស៊ីតែងតែចោទបស្ចិមប្រទេសថាមានបំណងបំផ្លិចបំផ្លាញបំពង់ឧស្ម័ន Nord Stream របស់ខ្លួន តែមិនដែលបង្ហាញភស្តុតាងនោះទេ។ ថ្មីៗនេះ រដ្ឋាភិបាលក្រុងម៉ូស្គូបានប្រើការអះអាងគ្មានមូលដ្ឋានផ្សាយដោយភ្នាក់ងារព័ត៌មានរដ្ឋ Sputnik របស់ខ្លួនមួយ ដើម្បីចោទថាអាមេរិកនិងសម្ព័ន្ធមិត្តអូតង់បាន
អាជ្ញាធរក្នុងប្រទេសអាល្លឺម៉ង់ និងហូឡង់ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះអំពីការចាប់ខ្លួនមនុស្សចំនួន៩នាក់មកពីតំបន់អាស៊ីកណ្តាល ដែលត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការវាយប្រហារទីតាំងសំខាន់ៗ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស.រ.អ.លោកស្រី Janet Yellen បានអញ្ជើញទៅដល់ទីក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍នេះដើម្បីជួបជាមួយពួកមន្ត្រីចិន ជាផ្នែកនៃកិច្ចប្រឹងប្រែងមួយដើម្បីដោះស្រាយបញ្ហាទំនាក់ទំនងរកាំរកូសរវាងប្រទេសទាំងពីរ។
ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំក្រុមទាហានស៊ីឈ្នួលរុស្ស៊ីលោក Yevgeny Prigozhin មិនស្ថិតនៅក្នុងប្រទេសបេឡារុសទៀតទេ ហើយថាលោកបានត្រឡប់ទៅប្រទេសរុស្ស៊ីវិញហើយ។
ប្រធានាធិបតីស.រ.អ.លោក Joe Biden មានកំណត់នឹងធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីស៊ុយអែតលោក Ulf Kristersson ដើម្បីធ្វើការចរចាគ្នានៅសេតវិមាននៅពេលពួកមេដឹកនាំអង្គការអូតង់ប្រុងប្រៀបធ្វើសន្និសីទកំពូលនៅប្រទេសលីទុយអានី។
ព័ត៌មានផ្សេងទៀត