សមាជិកសភាគណបក្សសាធារណរដ្ឋកំពុងបង្កើនការស៊ើបអង្កេតលើលោក Hunter Biden និងស្វះស្វែងប្រៀបធៀបឲ្យស្មើគ្នានូវបញ្ហាផ្លូវច្បាប់របស់កូនប្រុសលោកប្រធានាធិបតីទៅនឹងសំណុំរឿងរបស់ លោកអតីតប្រធានាធិបតី Donald Trump ដែលត្រូវបានចោទប្រកាន់ថាបានព្យាយាមកែប្រែបរាជ័យក្នុងការបោះឆ្នោតឆ្នាំ ២០២០ របស់លោក។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បន្តនាំមុខគេក្នុងចំណោមបេក្ខជនគណបក្សសាធារណរដ្ឋឯទៀត ដែលប្រណាំងប្រជែងគ្នាដើម្បីក្លាយខ្លួនជាបេក្ខជនប្រធានាធិបតី ទោះជាលោកកំពុងប្រឈមជាមួយការចោទប្រកាន់ជាច្រើនក៏ដោយ។
ស្ត្រីទី ១ សហរដ្ឋអាមេរិក អ្នកស្រី Jill Biden បានប្រកាសពីការចូលរួមឡើងវិញរបស់សហរដ្ឋអាមេរិកក្នុងទីភ្នាក់ងារអប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ ឬយូណេស្កូ នៅទីស្នាក់ការកណ្ដាលរបស់អង្គការនេះក្នុងទីក្រុងប៉ារីស។
ក្រុមសកម្មជន និយាយថាសារាចរនានាដូចជាការដកបម្រាមលើការកាប់ឈើនៅកេនយ៉ា កំពុងដើរផ្ទុយពីការខិតខំបន្ថយស្ថានភាពអាក្រក់ជ្រុលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។
បរិមាណផ្គត់ផ្គង់លើសលប់បានជំរុញឱ្យសមាជិកសហភាពអឺរ៉ុបដូចជា ប៉ូឡូញ ប៊ុលហ្គារី ហុងគ្រី រូម៉ានី និងស្លូវ៉ាគី ដាក់បម្រាមលើការលក់គ្រាប់ធញ្ញជាតិអ៊ុយក្រែន និងការនាំចេញកសិផលផ្សេងទៀតនៅក្នុងព្រំដែនរបស់ពួកគេ។
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបានថ្លែងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងធ្វើការជាមួយក្រុមហ៊ុន AI ឈានមុខគេ និងយ៉ាងហោចណាស់ប្រទេសចំនួន ២០ ដើម្បីបង្កើតវិធានការការពារដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមាន ស្របពេលផ្តោតលើការច្នៃប្រតិដ្ឋថ្មីនៃបច្ចេកវិទ្យា AI។
ការស្លាប់របស់ក្មេងប្រុស Till និងការតស៊ូមតិរបស់ម្ដាយក្មេងប្រុសនេះ បានក្លាយជាកាតាលីករមួយ សម្រាប់ចលនាសិទ្ធិពលរដ្ឋនៅសហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃទី ២៥ ខែកក្កដា បានប្រកាសផ្ដល់កិត្តិយសជូនក្មេងប្រុសនេះ។
អតីតប្រធានាធិបតីអាមេរិក លោក Donald Trump មិនបានសារភាពទទួលកំហុសទេ កាលពីថ្ងៃព្រហស្បតិ៍ ចំពោះការចោទប្រកាន់ព្រហ្មទណ្ឌចំនួន ៤ ករណីពាក់ព័ន្ធការសមគំនិតដើម្បីលុបចោលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០។
ភាពមិនប្រាកដប្រជាខាងនយោបាយនេះកើតឡើង ៣ខែ ក្រោយពីគណបក្សឆ្ពោះទៅមុខបានឈ្នះអាសនៈច្រើនជាងគេ ក្នុងការបោះឆ្នោតដែលសាធារណជនបានបដិសេធដាច់អហង្ការនូវរដ្ឋាភិបាលចងសម្ព័ន្ធជាមួយយោធារបស់អតីតឧត្តមសេនីយ៍ Prayuth Chan-ocha។
លោក Trump បានបដិសេធថា លោកមិនបានធ្វើខុសចំពោះការចោទប្រកាន់នានាដែលលោកកំពុងប្រឈមមុខ។
ការដើរដង្ហែក្បួន ក៏ជាផ្នែកមួយនៃសកម្មភាពប្រារព្ធទិវាស្ត្រីអាហ្វ្រិកប្រចាំឆ្នាំផងដែរ។ ថ្ងៃឈប់សម្រាកនេះ ត្រូវបានប្រកាសដោយសហភាពអាហ្វ្រិក ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែកក្កដា។
ព័ត៌មានចុងក្រោយអំពីករណីបទឧក្រិដ្ឋសំខាន់ៗចំនួន ៤ ដែលលោក Trump បានរងការចោទប្រកាន់៕
លោក Biden បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសនីហ្សេ «កំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរចំពោះលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន»។
ចំណាត់ការថ្មីចុងក្រោយនេះរបស់ក្រសួងសន្តិសុខរដ្ឋចិនកើតឡើងក្រោយពីការពង្រីកវិសាលភាពច្បាប់ស្តីពីការប្រឆាំងចារកម្មរបស់ចិន ដែលបានចូលជាធរមាននៅថ្ងៃទី ១ ខែកក្កដា។
មហាគណៈវិនិច្ឆ័យមួយ បានចោទប្រកាន់លោក Trump ក្នុងបទឧក្រិដ្ឋចំនួន ៤ ដែលរួមមានការឃុបឃិតដើម្បីបន្លំសហរដ្ឋអាមេរិក រារាំងដំណើរការផ្លូវការមួយ និង ឃុបឃិតដើម្បីបំបាត់សិទ្ធិរបស់អ្នកបោះឆ្នោតក្នុងការបោះឆ្នោតដោយយុត្តិធម៌។
យោធារបស់អ៊ុយក្រែនបាននិយាយថាការវាយប្រហាររបស់រុស្ស៊ីធ្វើឱ្យខូចខាតជង្រុកផ្ទុកគ្រាប់ធញ្ញជាតិមួយកន្លែងហើយបានបណ្តាលឱ្យមានអគ្គិភ័យនៅឯមជ្ឈមណ្ឌលឧស្សាហកម្មនិងកំពង់ផែ។
សហគមន៍ ECOWAS បាននិយាយក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថាគណៈកម្មការប្រមុខការពារជាតិនឹងពិភាក្សា«ស្ថានការណ៍នយោបាយនៅសាធារណរដ្ឋនីហ្សេ» ក្នុងកិច្ចប្រជុំរបស់ពួកគេរហូតដល់ថ្ងៃសុក្រ។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump
Citing decades of trauma, civilian fatalities, Southeast Asian neighbors urge countries against using cluster munitions after Ukraine receives explosives from US
ដោយមហាគណៈវិនិច្ឆ័យកំពុងពិចារណារឿងក្តីនោះ លោកស្រី Willis បានផ្តល់សញ្ញាថា លោកស្រីអាចចោទប្រកាន់លោក Trump និងអ្នកជំនួយការនៅពេលឆាប់ៗនេះចំពោះការខំប្រឹងប្រែងរបស់លោកដើម្បីបញ្ឈប់ការរាប់លទ្ធផលបោះឆ្នោតឆ្នាំ២០២០ នៅក្នុងរដ្ឋ Georgia។
ព័ត៌មានផ្សេងទៀត