កងទ័ពជើងអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានប្រើដ្រូនសរុបចំនួន២៩គ្រឿងដើម្បីវាយប្រហារដោយផ្ទាល់លើតំបន់ Odesa តំបន់ Mykolaiv និងតំបន់Kirohovrad។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅលើតេឡេក្រាមថាខ្លួនបានបាញ់ទម្លាក់ដ្រូនដែលហោះនៅលើតំបន់ Belgorod, Bryansk និង Kursk។ តំបន់ទាំង៣នេះស្ថិតនៅតាមបណ្តោយព្រំដែនរុស្ស៊ីនិងអ៊ុយក្រែន។
ជាលទ្ធផលនៃសាលក្រមសង្ខេបនេះ លោក Engoron បានបញ្ជាឱ្យលុបចោលអាជ្ញាបណ្ណអាជីវកម្មនៅក្នុងរដ្ឋ New York ទាំងអស់ដែលលោក Trump និងសហចុងចោទរបស់លោកបានដាក់ និងបានសម្រេចថា សាជីវកម្មពាក់ព័ន្ធនានានឹងត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីទីបី។
ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោក Kevin McCarthy កំពុងប្រឈមនឹងការគំរាមកំហែងដល់តំណែងជាមេដឹកនាំរបស់លោក បន្ទាប់ពីសមាជិករដ្ឋសភាលោក Matt Gaetz ខាងគណបក្សសាធារណរដ្ឋដាក់ញ្ញត្តិបង្ខំឱ្យមានការបោះឆ្នោតលើការដកលោកចេញពីតំណែង។
កងកម្លាំងការពារដែនអាកាសអ៊ុយក្រែនបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន២៩គ្រឿង និងមីស៊ីល cruise មួយដើម ដែលរុស្ស៊ីប្រើប្រាស់ ដើម្បីវាយប្រហារលើតំបន់នានាក្នុងប្រទេសអ៊ុយក្រែនកាលពីយប់មិញ។
អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកយកព័ត៌មានជនជាតិនីហ្សេរីយ៉ាលោក Philip Obaji Jr. បានស៊ើបអង្កេតសកម្មភាពរបស់ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner នៅអាហ្វ្រិក។ វាជាប្រភេទព័ត៌មានដែលអ្នកយកព័ត៌មានប្រឈមបញ្ហាជាច្រើន។
ថ្នាំជក់សម្លាប់មនុស្សជាង ៨ លាននាក់ជារៀងរាល់ឆ្នាំ ដែលភាគច្រើននៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ដែលមានប្រហែល ៨០% នៃអ្នកប្រើប្រាស់ថ្នាំជក់ ១,៣ ពាន់លាននាក់របស់ពិភពលោក។ អង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យសាលារៀនការពារសិស្សានុសិស្សពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំជក់។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba និយាយនៅថ្ងៃចន្ទនេះថា លោកជឿថាសហរដ្ឋអាមេរិក នឹងនៅតែអាចស្វែងរកដំណោះស្រាយចាំបាច់ ដើម្បីបន្តការគាំទ្រផ្នែកយោធាដល់ប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើច្បាប់មួយដើម្បីផ្តល់ថវិកាចំណាយសម្រាប់រដ្ឋាភិបាលសហរដ្ឋអាមេរិករហូតដល់ពាក់កណ្តាលខែវិច្ឆិកា និងដើម្បីបញ្ចៀសការបិទដំណើរការរដ្ឋាភិបាល។ ការចុះហត្ថលេខានេះធ្វើ
ក្នុងឆ្នាំ២០២២ ប្រទេសមីយ៉ាន់ម៉ាជាប្រទេសដ៏អាក្រក់បំផុតទាក់ទងនឹងអំពើហិង្សានយោបាយដែលគាំទ្រដោយរដ្ឋប្រឆាំងនឹងជនស៊ីវិល ដោយមាន ១.៦៣៩ ករណីត្រូវបានរាយការណ៍។ ជំនួយនេះនឹងជួយជនភៀសខ្លួន និងជនរងគ្រោះដោយរបបយោធាមីយ៉ាន់ម៉ាដែលបានដណ្តើមអំណាចនៅឆ្នាំ២០២១។
លោក James Comer ប្រធានគណៈកម្មាធិការត្រួតពិនិត្យនិងទទួលខុសត្រូវនៃរដ្ឋសភាអាមេរិកបានចោទប្រកាន់ថាសមាជិក៩នាក់នៃគ្រួសារលោក Biden បានទទួលប្រាក់សុទ្ធពីកិច្ចព្រមព្រៀងរបស់លោក Hunter Biden នៅក្នុងប្រទេសអ៊ុយក្រែននិងប្រទេសចិនពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩។
ថ្លែងជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy លោក Stoltenberg បាននិយាយថា អង្គការអូតង់មានក្របខណ្ឌកិច្ចសន្សាក្នុងការផ្តល់គ្រាប់រំសេវសំខាន់ៗដល់ប្រទេសអ៊ុយក្រែន ដែលមានទឹកប្រាក់ប្រមាណ ២ពាន់ ៥រយ លានដុល្លារអាមេរិក។
ក្រិតមួយដែលចេញដោយមេដឹកនាំក្រុមបំបែកខ្លួន លោក Samvel Shakhramanyan ត្រូវបានធ្វើឡើងក្រោយពីមានប្រតិបត្តិការវាយប្រហារកាលពីសប្តាហ៍មុន ដោយកងកម្លាំងប្រទេសអាស៊ែបៃហ្សង់ ដើម្បីយកតំបន់នេះមកគ្រប់គ្រងឡើងវិញ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបញ្ជាក់នៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃពុធថា យុទ្ធជនអ៊ុយក្រែន «ត្រូវការមធ្យោបាយបន្ថែមដើម្បីបំផ្លាញមីស៊ីល ដ្រូន Shahed និងដ្រូនប្រយុទ្ធផ្សេងទៀតរបស់រុស្ស៊ី ក៏ដូចជាយន្តហោះរបស់រុស្ស៊ីផងដែរ»។
ប្រទេសម៉ាឡាវីបានប្រឈមមុខនឹងអសន្តិសុខស្បៀងរ៉ាំរ៉ៃរាប់ឆ្នាំមកហើយ ប៉ុន្តែការកើនឡើងតម្លៃពោត១១០ភាគរយពីឆ្នាំមុន បានធ្វើឱ្យស្ថានភាពកាន់តែលំបាកជាងមុន។ លោក Chimwemwe Padatha រាយការណ៍រឿងនេះឱ្យវីអូអេពីរដ្ឋធានីលីឡុងវ៉េ ប្រទេសម៉ាឡាវី។ លោក សាយ មុន្នី សូមជូនសេចក្តីប្រែសម្រួល៕
ប្រទេសអាស៊ែបៃហ្សង់បាននិយាយនៅថ្ងៃពុធនេះថា ទាហានរបស់ខ្លួនចំនួន១៩២នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការមួយ ដើម្បីដណ្តើមយកតំបន់នេះមកវិញពីក្រុមអ្នកបំបែកខ្លួនជនជាតិភាគតិចអាមេនី។
គេមិនច្បាស់ទេថាតើវីដេអូនេះត្រូវបានថតនៅពេលណានោះ។
រដ្ឋាភិបាលតៃវ៉ាន់បានស្នើឱ្យយោធិនស្រ្តីចូលនិវត្តន៍ស្ម័គ្រចិត្តបម្រើការជាទាហានបម្រុង ដើម្បីជួយពង្រឹងសមត្ថភាពយោធារបស់ខ្លួនតទល់នឹងភាពគឃ្លើនពីសំណាក់ចិនដីគោក។ អ្នកស្រី Katie Tam រាយការណ៍រឿងនេះឱ្យវីអូអេពីទីក្រុងតៃប៉ិ កោះតៃវ៉ាន់។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួល៕
លោក Oleh Kiper អភិបាលតំបន់ Odesa បាននិយាយនៅលើតេឡេក្រាមថា ការវាយប្រហាររបស់រុស្ស៊ីបានធ្វើឱ្យខូចហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅក្នុងតំបន់ Izmail ដែលជាផ្នែកដ៏សំខាន់មួយនៃការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែននៅតាមទន្លេ Danube។
ព័ត៌មានផ្សេងទៀត