សមាគមពេទ្យកុមារជប៉ុនបានរំឭកដល់ឪពុកម្ដាយនានាថា ម៉ាស់អាចមានគ្រោះថ្នាក់ខ្លាំងសម្រាប់ក្មេងអាយុក្រោម ២ ឆ្នាំ។ សមាគមនេះបញ្ជាក់ថា៖ «ម៉ាស់អាចធ្វើឲ្យពិបាកដកដង្ហើម ដោយសារតែក្មេងតូចៗ មានរន្ធដកដង្ហើមតូចចង្អៀត» ដែលធ្វើឲ្យបង្កើនសម្ពាធដល់បេះដូងរបស់ក្មេងតូចៗទាំងនោះ។
មេដឹកនាំទីក្រុងហុងកុងអ្នកស្រី Carrie Lam បាននិយាយនៅថ្ងៃអង្គារនេះថា សំណើច្បាប់សន្តិសុខជាតិរបស់រដ្ឋាភិបាលក្រុងប៉េកាំងនឹងមិនប៉ះពាល់ដល់សិទ្ធិ និងសេរីភាពរបស់ទីក្រុងហុងកុងនោះទេ ហើយអ្នកស្រីបានអំពាវនាវឲ្យពលរដ្ឋរង់ចាំមើលសេចក្ដីលម្អិតនៃសំណើច្បាប់នេះជាមុនសិន។
រដ្ឋមន្ត្រីពាណិជ្ជកម្មចិនលោក Zhong Shan បាននិយាយថា ការស៊ើបអង្កេតរបស់ខ្លួនលើស្រូវបាឡេអូស្ត្រាលី ដែលឈានដល់ការយកពន្ធគយចំនួន ៨០,៥% គឺស្របទៅតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។
រឿងនេះបានលេចឡើងនៅឯការប្រជុំមួយរបស់មន្ត្រីជាន់ខ្ពស់មួយចំនួន ដែលតំណាងឲ្យទីភ្នាក់ងារសន្តិសុខជាតិជាន់ខ្ពស់នានា បន្ទាប់ពីរដ្ឋបាលរបស់លោក Trump បានចោទប្រកាន់ថា ប្រទេសរុស្ស៊ី និងចិនកំពុងធ្វើការសាកល្បងនុយក្លេអ៊ែរកម្រិតទាប។
ល្ខោនស្បែកដែលមានចំណាស់តាំងពីសតវត្សរ៍ទី៧កំពុងត្រូវវីរុសកូរ៉ូណាយាយី។ ការសម្តែងល្ខោនស្បែកតូចស្បែកធំត្រូវផ្អាកដោយសារគ្មានអ្នកទេសចរនិងដោយសារបម្រាមរដ្ឋាភិបាលដើម្បីទប់ទល់ការរាតត្បាតនៃជំងឺកូវីដ១៩។
ប្រទេសថៃនឹងចាប់ផ្ដើមធ្វើសាកល្បងវ៉ាក់សាំង mRNA នេះ លើសត្វស្វានៅសប្ដាហ៍ក្រោយ បន្ទាប់ពីបានទទួលជោគជ័យលើការពិសោធន៍លើសត្វកណ្ដុរមក។ នេះបើតាមការបញ្ជាក់របស់លោក Taweesin Wisanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ របស់រដ្ឋាភិបាលថៃ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់អ្នកកាសែតនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកបានព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិន និងបានប៉ាន់ស្មានខុស ដោយព្យាយាមប្រើប្រទេសចិនជាលេសដើម្បីគេចពីការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់ខ្លួន។
ប្រទេសចិនបានប្រកាសនៅថ្ងៃអង្គារនេះនូវបញ្ជីមុខទំនិញរបស់សហរដ្ឋអាមេរិកចំនួន ៧៩ ប្រភេទ ដែលនឹងត្រូវលើកលែងពីការយកពន្ធគយថ្មី។
ប្រទេសថៃគ្រោងនឹងបង្កើនការធ្វើតេស្តចំពោះក្រុមមនុស្សដែលងាយរងគ្រោះ ខណៈដែលចំនួននៃករណីឆ្លងកូវីដ១៩ថ្មីមានការធ្លាក់ចុះមិនលើសពីខ្ទង់១០ក្នុងមួយថ្ងៃ ហើយអាជីវកម្មមួយចំនួនចាប់ផ្តើមបើកទ្វារឡើងវិញ។
ការស្ទង់មតិចុងក្រោយនេះ បង្ហាញថា ៤៥% នៃពលរដ្ឋអាមេរិកាំងយល់ថា លោក ត្រាំ សក្តិសមជាងក្នុងការបង្កើតការងារ ខណៈ ៣២% យល់ថា លោក Biden សក្តិសមជាង។
ប្រទេសនានាកំពុងប្រញាប់ប្រញាល់បង្កើតកម្មវិធី app ស្មាតហ្វូន ដែលត្រូវគេមើលឃើញថាជាមធ្យោបាយចាំបាច់ដើម្បីគ្រប់គ្រងការឆ្លងជំងឺកូវីដ១៩ ខណៈអាជ្ញាធរកំពុងបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ដោយនៅរក្សាវិធានការដូចជាការរក្សគម្លាតសង្គម និងការធ្វើតេស្តរកអ្នកឆ្លងវីរុសកូរ៉ូណា។
មកទល់នឹងពេលនេះ គេនៅតែមិនដឹងអំពីមូលហេតុនៃការបាត់ខ្លួនមួយរយៈរបស់លោក Kim Jong Un ក៏ដូចជាពេលដែលលោកបង្ហាញខ្លួនឡើងវិញនេះដែរ។
ប្រទេសអាល្លឺម៉ង់ កាលពីសប្តាហ៍មុន បានចាប់ផ្តើមបន្ធូរបន្ថយការបិទសកម្មភាពក្នុងប្រទេស នៅពេលហាងមួយចំនួនត្រូវបានគេអនុញ្ញាតឲ្យបើកឡើងវិញ ដរាបណាពួកគេធានាការអនុវត្តការរក្សាគម្លាតពីគ្នា ប៉ុន្តែលោកស្រី Merkel និងទីប្រឹក្សាបារម្ភថា ការឆ្លងវីរុសអាចកើនឡើងវិញ។
ក្រុមហ៊ុនស្ទង់មតិ Gallop ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានរកឃើញថា ៣០%នៃមនុស្សពេញវ័យនៅសហរដ្ឋអាមេរិកសរុប ២៥៦ លាននាក់ បានរាយការណ៍ថា ពួកគេបានបាត់បង់ការងារ ឬបានបាត់បង់ប្រាក់ចំណូលដោយសារការរាតត្បាតជាសាកលនៃវីរុសនេះ។
លោក Tedros បញ្ជាក់ថា អង្គការ WHO នឹងបន្តការការពារនិងលើកតម្កើងសុខភាពមនុស្សជុំវិញពិភពលោក ដែលនេះជាទស្សនវិស័យរបស់អង្គការនេះតាំងពីការបង្កើតឡើងជាផ្នែកមួយនៃអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៤៥។
ខេត្តភាគច្រើននៅក្នុងប្រទេសថៃបានហាមឃាត់ការលក់ដូរគ្រឿងស្រវឹង ដោយធ្វើតាមការអំពាវនាវរបស់រដ្ឋាភិបាល ដែលស្នើកុំឲ្យមានការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងរាលដាលខ្លាំងនៃជំងឺ COVID-19។
ប្រមាណពាក់កណ្តាលនៃចំនួនការឆ្លងកូវីដ១៩នៅក្នុងប្រទេសថៃសរុប១.៧៧១ករណី ស្ថិតនៅក្នុងទីក្រុងបាងកក។
លោកនាយករដ្ឋមន្ត្រីថៃ បានថ្លែងទៅកាន់អ្នកកាសែតកាលពីថ្ងៃពុធថា រដ្ឋាភិបាលថៃមិនមានគោលនយោបាយបែបនេះទេហើយថាលោកនឹងធ្វើការស៊ើបអង្កេត។
ប្រជាជនជាង២៦ម៉ឺននាក់ក្នុងចំណោមប្រជាជន១៦លាននាក់នៅកម្ពុជាបានជាប់ក្នុងទាសភាពសម័យទំនើប។នេះបើយោងតាមសន្ទស្សន៍ទាសភាពពិភពលោក Global Slavery Index របស់មូលនិធិ Walk Free Foundation។
ព័ត៌មានផ្សេងទៀត