នៅក្រុងវូហានក្នុងប្រទេសចិន ដែលជាចំណុចផ្ទុះដំបូងនៃការរាតត្បាតជំងឺកូវីដ១៩ ពលរដ្ឋរស់ទីក្រុងនេះបានវិលត្រឡប់មកជីវិតធម្មតាវិញ ទោះបីជាពួកគេនៅតែបន្តរំឭកពីរឿងរ៉ាវផ្សេងៗពាក់ព័ន្ធការរាតត្បាតជំងឺនេះកាលពីអតីតកាលដែលបានបង្កការភ័យខ្លាចយ៉ាងខ្លាំងនៅក្នុងទីក្រុង។
អ្នកកាសែតហ្វីលីពីនម្នាក់បានបរិហារិះគន់ដល់វិធានការអាជ្ញាធរទាក់ទងនឹងបទចោទប្រកាន់ថ្មី ដែលអ្នកកាសែតរូបនេះចាត់ទុកថាជារឿងអស់សំណើច។
ហេតុការណ៍ផ្ទុះនោះបានធ្វើឲ្យមនុស្សចំនួន ៣ នាក់រងរបួសនៅចំថ្ងៃបុណ្យណូអែល នៅក្នុងទីក្រុង Nashville។
ប្រសិនបើទទួលបានការអនុម័តពីព្រឹទ្ធសភាសហរដ្ឋអាមេរិកនោះ លោក Cardona នឹងត្រូវទទួលបន្ទុកជួយការងារក្នុងរដ្ឋបាលជាប់ឆ្នោតថ្មីរបស់លោក Joe Biden ក្នុងការបើកសាលារៀនឡើងវិញសម្រាប់សិស្សនិស្សិត និងគ្រូបង្រៀន ក្រោយពេលដែលជំងឺកូវីដ១៩ បញ្ចប់។
រដ្ឋាភិបាលម៉ាឡេស៊ីបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ១២ លាន ៨ សែនដូសពីក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech របស់សហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ochaកាលពីថ្ងៃអង្គារម្សិលមិញបានលើកឡើងថាការផ្ទុះយ៉ាងខ្លាំងនូវជំងឺកូវីដ១៩នាពេលថ្មីៗ គឺបណ្តាលមកពីជនចំណាកស្រុកខុសច្បាប់ក្នុងប្រទេសថៃ។
អាជ្ញាធរថៃ នៅថ្ងៃអង្គារនេះ បានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៤២៧ករណី។
រដ្ឋាភិបាលវៀតណាម បានបញ្ជាក់នៅថ្ងៃចន្ទថា ក្រុមមន្ត្រីស.រ.អ និងវៀតណាម នឹងជួបប្រជុំគ្នានៅចុងខែធ្នូនេះ ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម បន្ទាប់ពីក្រសួងរតនាគាអាមេរិកកាលពីសប្តាហ៍មុន បានចាត់ទុកវៀតណាមថា ជាប្រទេសដែលបានបញ្ចុះតម្លៃរូបិយប័ណ្ណ ដើម្បីយកផលចំណេញដោយអយុត្តិធម៌។
ការឆ្លងវីរុសកូរ៉ូណាថ្មីចំនួន៣៨២ករណី បានត្រូវបានគេរកឃើញនៅប្រទេសថៃ។
ការបោះឆ្នោតនេះគឺជាការសាកល្បងជាលើកដំបូងទៅលើលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសថៃ ចាប់តាំងពីការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំមុនមក។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីដើមសប្តាហ៍នេះថាក្រុមចោរតាមអ៊ីនធឺណិត ដែលគេជឿថា កំពុងធ្វើការឱ្យប្រទេសរុស្ស៊ីបានលួចមើលអ៊ីម៉ែលផ្ទៃក្នុងរបស់ក្រសួងហិរញ្ញវត្ថុស.រ.អា.និងក្រសួងពាណិជ្ជកម្ម។
សមាជិកម្នាក់របស់អង្គការ WHO និងមន្ត្រីការទូតមួយចំនួនបានប្រាប់ទីភ្នាក់ងារព័ត៌មានReutersថា ក្រុមបេសកកម្មនេះត្រូវគេរំពឹងថានឹងធ្វើដំណើរទៅប្រទេសចិនដើម្បីស៊ើបអង្កេតអំពីប្រភពនៃជំងឺកូវីដ១៩។
គម្រោងដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក ដែលប្រើផ្កាយរណបដើម្បីតាមដាននិងផ្សព្វផ្សាយកម្រិតទឹកនៃទំនប់របស់ប្រទេសចិន និងប្រទេសផ្សេងទៀតតាមទន្លេមេគង្គ ត្រូវបានប្រកាសនៅថ្ងៃចន្ទនេះ។
ចក្រភពអង់គ្លេសនិងវៀតណាម បានបញ្ចប់ការពិភាក្សាដើម្បីចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយ នៅថ្ងៃសុក្រនេះ ប៉ុន្មានសប្តាហ៍មុនចក្រភពអង់គ្លេសបញ្ចប់ការដកខ្លួនចេញពីសហភាពអឺរ៉ុប នៅថ្ងៃទី៣១ ខែធ្នូ។
មានការបារម្ភពីភាពច្របូកច្របល់ដែលអាចនឹងកើតមានឡើងដោយសារតែគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយ ចំពោះវិបត្តិនៃការចាកចេញរបស់អង់គ្លេស អស់រយៈពេល៥ឆ្នាំ។
ប្រទេសចិនបានផ្ដល់ឲ្យមេដឹកនាំប្រទេសកូរ៉េខាងជើងលោក Kim Jong Un និងក្រុមគ្រួសាររបស់លោក នូវវ៉ាក់សាំងពិសោធន៍កូវីដ១៩។
ព័ត៌មានផ្សេងទៀត