អ្នកនាង ខាន់ សុគុំមនោ គឺជាអ្នករាយការណ៍ព័ត៌មាន និងអ្នកផលិតវីដេអូឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់អ្នកនាង ផ្តោតសំខាន់លើបញ្ហាសុខភាព សង្គម សមភាពយេនឌ័រ យុវជន និងអប់រំ។
អ្នកស្រី ឡាំ ចន្ថា ដែលជាភរិយារបស់សុធារិន្ទ បាននិយាយថា អ្នកស្រីមានការបារម្ភពីស្ថានភាពគ្រួសារ នៅពេលដែលសាលក្រមត្រូវលើកពេលជាលើកទីពីរ។ អ្នកស្រីបាននិយាយថា៖ «អាហ្នឹង កាន់តែអូស[បន្លាយ] កាន់តែពិបាកជីវភាពក្នុងគ្រួសារយើងណា»។
ប្រជាជនចំនួន២,៤លាននាក់នៅកម្ពុជាបានយកប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ប្រាក់កម្ចីទាំងអស់មានចំនួន៨ពាន់លានដុល្លារ។
អ្នកជំនាញព្រមានថា ប្រសិនបើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនេះបន្តផ្តល់កម្ចីដោយមិនបានសិក្សាពីលទ្ធភាពនៃការសងបំណុលរបស់ប្រជាពលរដ្ឋ វិស័យមីក្រូហិរញ្ញវត្ថុអាចនឹងត្រូវដួលរលំ។
នៅក្នុងកិច្ចដំណើរការជំរឿននោះ ប្រជាពលរដ្ឋនិងមន្ត្រីជំរឿនមួយចំនួនបានលើកពីកង្វះពេលវេលានិងមិនមានចំនួនមន្ត្រីគ្រប់គ្រាន់សម្រាប់ធ្វើជំរឿនរយៈពេល១១ថ្ងៃ។ ក្នុងនោះសំណួរមួយចំនួនមិនត្រូវបានលើកមកចោទសួរនោះទេ។
សាលាដំបូងរាជធានីភ្នំពេញបានប្រើរយៈពេលប្រមាណបួនម៉ោងក្នុងការសួរដេញដោលក្នុងសវនាការកាត់ទោស អតីតអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរីចំនួនពីររូប នៅថ្ងៃសុក្រនេះ។ តុលាការនឹងធ្វើសេចក្តីសន្និដ្ឋានលើសំណុំរឿងនេះនៅខែក្រោយ។
ហេតុការណ៍ដ៏រន្ធត់នៃការបាក់រលំអគារ៧ជាន់នៅខេត្តព្រះសីហនុ បានអង្រួនប្រជាជាតិទាំងមូល ឱ្យស្ថិតក្នុងក្ដីអាណិតអាសូរចំពោះជនរងគ្រោះ និងបន្តរិះគន់ទៅលើមន្ត្រីដែលគ្រប់គ្រងបែបធូររលុងដោយបណ្ដោយឱ្យមានសំណង់ខ្វះបច្ចេកទេសបែបនេះ បន្តធ្វើបានរហូតដល់មានគ្រោះថ្នាក់។
លោក គឹម សារឹទ្ធ ជាមេការនៅសំណង់ដែលលោក ឆាយ៉ា កំពុងធ្វើការ មានប្រសាសន៍ថាកម្មករនៅទីនេះមានប្រមាណ៣០នាក់ ហើយសុទ្ធតែអ្នកមកពីខេត្តផ្សេង មិនមែននៅក្នុងក្រុងព្រះសីហនុនោះទេ។
ក្រោយពីឧបទ្ទវហេតុបាក់រលំអគារប្រាំពីរជាន់ ដែលបណ្តាលឲ្យមនុស្សជិត៣០នាក់ស្លាប់ គិតត្រឹមល្ងាចថ្ងៃចន្ទ មន្ត្រីពីររូបដែលរួមមានអភិបាលខេត្តព្រះសីហនុផងនោះ បានរបូតចេញពីតំណែង ក្រោយមានការរិះគន់ពីសំណាក់មហាជន សង្គមស៊ីវិល និងក្រុមជំទាស់ទៅលើការខ្វះសមត្ថភាពក្នុងដឹកនាំ។
ជាញឹកញយវិស័យសុខាភិបាលនៅកម្ពុជាត្រូវបានប្រជាជនមួយចំនួនរិះគន់បន្ទាប់ពីមានមន្ត្រីមួយចំនួនចំណាយពេលព្យាបាលជំងឺនៅបរទេសខណៈប្រជាជនក្រីក្រមិនមានលទ្ធភាពទៅមន្ទីរពេទ្យ។
បន្ទាប់ពីមន្ត្រីជាន់ខ្ពស់កម្ពុជាមានប្រតិកម្មចំពោះការថ្លែងរបស់នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsien Loong ថា វត្តមានរបស់កងទ័ពវៀតណាមនៅកម្ពុជាក្នុងឆ្នាំ១៩៧៩ជា«ការឈ្លានពាន» រដ្ឋាភិបាលវៀតណាមហៅការថ្លែងនេះថា ជាការសោកស្តាយនិងនាំឲ្យមានការយល់ខុសពីសាធារណជន។
ខណៈពេលដែលរដ្ឋាភិបាលចាត់វិធានការផ្លូវច្បាប់បង្ក្រាបអ្នកផ្តល់សេវាសុខភាពមិនផ្លូវការតាមភូមិដើម្បីទប់ស្កាត់ការស្លាប់របស់ប្រជាពលរដ្ឋនោះ អ្នកផ្តល់សេវាសុខភាពតាមភូមិមួយចំនួន ដែលបានបានផ្តល់សេវាកម្មសុខភាពនេះតាំងពីឆ្នាំ១៩៨០ បង្ហាញការអាក់អន់ចិត្តចំពោះវិធានការនេះ។
ប្រធានសហជីព៦នាក់ ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទប្រព្រឹត្តិអំពើហិង្សានៅពេលតវ៉ាលើផ្លូវវេងស្រេងកាលពីឆ្នាំ២០១៣ ត្រូវបានសាលាឧទ្ធរណ៍ទម្លាក់ការចោទប្រកាន់នេះវិញ កាលពីថ្ងៃទី២៨ ខែឧសភា។
ការដាច់ចរន្តអគ្គិសនីជាញឹកញាប់ ដែលចាប់ផ្តើមឡើងកាលពីខែមីនាបានធ្វើឲ្យអាជីវករម៉ាស៊ីនភ្លើងរីករាយនឹងការលក់ដូរ។ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនទៀត ដែលអាជីវកម្មរបស់ពួកគេត្រូវការអគ្គិសនីជាចាំបាច់ ត្អូញត្អែរអំពីម៉ាស៊ីនភ្លើងឡើងថ្លៃ។
កើតក្នុងគ្រួសារកសិករ លោកអ៊ូច មករា ស្រឡាញ់អាជីពជាអ្នកថតភាពយន្តឯកសារសម្រាប់បម្រើឲ្យការអប់រំដល់ប្រជាពលរដ្ឋនិងយុវជនជំនាន់ក្រោយ ជាពិសេសពលរដ្ឋនិងយុវជននៅតាមតំបន់ដាច់ស្រយាល។
នាឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃទី៣ ខែឧសភានេះ អ្នកសារព័ត៌មានមួយចំនួននៅក្នុងប្រទេសកម្ពុជាបានប្រាប់ VOA អំពី ការគំរាមគំហែង ការធ្វើទុក្ខបុកម្នេញ និងការភ័យខ្លាចចំពោះការចាប់ខ្លួនរបស់អាជ្ញាធរ។
ព័ត៌មានផ្សេងទៀត