ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រទី១៩ ខែកក្កដានេះថា ប្រធានបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលមរណភាពហើយ បន្ទាប់ពីកាន់តំណែងដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសនេះអស់រយៈពេលជាងមួយទសវត្សរ៍។ លោកមានអាយុ៨០ ឆ្នាំ។ នេះបើតាមការដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលដកស្រង់ព័ត៌មានពីក្រុមគ្រូពេទ្យរបស់លោក Trong បាននិយាយថា លោកបានស្លាប់នៅព្រឹកព្រលឹមថ្ងៃសុក្រ «បន្ទាប់ពីមានជំងឺមួយរយៈ»។
ប្រធានាធិបតីវៀតណាមលោក To Lam បានចូលកាន់តំណែងរបស់លោក Trong កាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលគណបក្សនេះបានប្រកាសថា លោក Trong ចាំបាច់ត្រូវផ្តោតលើការព្យាបាលវេជ្ជសាស្រ្ត៕
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រធានបក្សកុម្មុយនិស្តវៀតណាម លោក Trong បានទទួលមរណភាពក្នុងអាយុ ៨០ឆ្នាំ
រូបឯកសារ៖ប្រធានបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ស្ថិតក្នុងកិច្ចប្រជុំសភាលើកទី១៣នៅទីក្រុងហាណូយប្រទេសវៀតណាម។