សេដ្ឋកិច្ចអាមេរិក កំពុងតែបង្ហាញសញ្ញាថា មានភាពរឹងមាំ តែអ្នកបោះឆ្នោតជាច្រើននិយាយថា ពួកគេមិនពេញចិត្តចំពោះសេដ្ឋកិច្ចអាមេរិកក្នុងពេលបច្ចុប្បន្ននេះទេ។ ដោយសារតែមានបញ្ហាដូចនេះ នៅក្នុងដំណើរការបោះឆ្នោតប្រធានាធិបតីលើកនេះ លោក Donald Trump នៃគណបក្សសាធារណរដ្ឋ និងលោក Bernie Sanders ដែលមានលក្ខណៈជាអ្នកសង្គមនិយមនៅក្នុងគណបក្សប្រជាធិបតេយ្យនោះ មានគោលនយោបាយសេដ្ឋកិច្ចខុសពីគោលនយោបាយក្នុងពេលបច្ចុប្បន្ននេះ រៀងៗខ្លួន។ ចុះចំណែកឯលោកស្រី Hillary Clinton ដែលជាបេក្ខនារីឈរឈ្មោះជាប្រធានាធិបតីក្នុងគណបក្សប្រជាធិបតេយ្យម្នាក់ដែរនោះ មានគោលនយោបាយសេដ្ឋកិច្ចអ្វីខ្លះ? តើគោលនយោបាយរបស់បេក្ខជនទាំងនោះមានន័យយ៉ាងណាសម្រាប់សេដ្ឋកិច្ចអាមេរិក? ពីរដ្ឋធានី Washington អ្នកស្រី លី ម៉ូរីវ៉ាន់ នឹងពិភាក្សាអំពីរឿងនេះតាមទូរស័ព្ទ ជាមួយលោកបណ្ឌិត ឌុច ដារិន្ទ សាស្រ្តាចារ្យសេដ្ឋកិច្ចនៃមហាវិទ្យាល័យ Tallahassee ក្នុងរដ្ឋ Florida នៃសហរដ្ឋអាមេរិក។ កិច្ចសន្ទនាមានសេចក្តីជូន ដូចតទៅ៖
Your browser doesn’t support HTML5
បទសម្ភាសន៍ VOA៖ បេក្ខជនឈរឈ្មោះជាប្រធានាធិបតីអាមេរិក ចង់ស្តារសេដ្ឋកិច្ចអាមេរិកជាថ្មី
លោកបណ្ឌិត ឌុច ដារិន្ទ សាស្រ្តាចារ្យសេដ្ឋកិច្ចនៃមហាវិទ្យាល័យ Tallahassee ក្នុងរដ្ឋ Florida នៃសហរដ្ឋអាមេរិក។