វីអូអេផ្នែកផ្សាយជាភាសាកូរ៉េបានរាយការណ៍ថាកាលពីថ្ងៃអង្គារប្រទេសកូរ៉េខាងត្បូងបានអំពាវនាវដល់កូរ៉េខាងជើងឱ្យចាត់ «វិធានការទទួលខុសត្រូ» ដល់ការបាញ់ពន្លិចនាវាមួយគ្រឿងនៃកងទ័ពជើងទឹករបស់ខ្លួនកាលពីខែមីនាឆ្នាំ២០១០។ កាលពីពេលមុន កូរ៉េខាងជើងបានប្រកែកមិនព្រមសុំអភ័យទោសដល់ការបាញ់ពន្លិចនាវានោះទេដោយបានបដិសេធថាខ្លួនគ្មានទាក់ទិននឹងការវាយប្រហារនោះទេ។ ក្រុមអន្តរជាតិមួយដឹកនាំដោយកូរ៉េខាងត្បូងបានចោទប្រកាន់ប្រទេសកូរ៉េខាងជើងថាបានធ្វើការវាយប្រហារដោយបាញ់គ្រាប់បែកក្នុងទឹកមួយប្រភេទទៅលើនាវាកូរ៉េខាងត្បូងនោះដែលបានបណ្តាលឱ្យក្រុមនាវិក៤៦នាក់ស្លាប់។ ជាការឆ្លើយតបនឹងការវាយប្រហារនោះ កូរ៉េខាងត្បូងបានដាក់ទណ្ឌកម្មលើកូរ៉េខាងជើងកាលពីខែឧសភាឆ្នាំ២០១០ដោយបានហាមប្រាមមិនឱ្យមានសកម្មភាពអន្តរកូរ៉េសឹងតែទាំងអស់លើកលែងតែសកម្មភាពនៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្ម Kaesong៕
កូរ៉េខាងត្បូងសុំឲ្យកូរ៉េខាងជើងទទួលខុសត្រូវចំពោះការបាញ់ពន្លិចនាវារបស់ខ្លួន
នាវាចម្បាំងកូរ៉េខាងត្បូងបាញ់បង្ហោះគ្រាប់មីស៊ីលក្នុងការធ្វើសមយុទ្ធកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣។