Your browser doesn’t support HTML5
កេរដំណែលនៃព្រះបាទ នរោត្តម សីហនុ ភាគ២
វ៉ាស៊ីនតោន៖ នៅថ្ងៃនេះ ព្រះបរមសពរបស់ព្រះករុណាព្រះបាទ នរោត្តម សីហនុ ត្រូវបានដង្ហែទៅដម្កល់ទុកនៅឯវាលព្រះមេរុសម្រាប់ធ្វើពិធីថ្វាយព្រះភ្លើងនៅថ្ងៃច័ន្ទខាងមុខនេះ។ នេះជាឱកាសចុងក្រោយតែមួយគត់ដែលពលរដ្ឋកម្ពុជាអាចសម្តែងការគោរពដឹងគុណចំពោះអតីតព្រះមហាក្សត្រដែលបាននាំមកនូវឯករាជ្យនិងសន្តិភាពជូនប្រទេសជាតិ។នៅថ្ងៃនេះវីអូអេ បានអញ្ជើញលោកសម រង្ស៊ីប្រធានគណបក្សសង្រ្គោះជាតិនិងជាអ្នកនយោបាយដែលបានបម្រើព្រះករុណាតាំងពីឪពុករហូតដល់រូបលោកផ្ទាល់។
នៅក្នុងកម្មវិធី នេះលោកសម រង្ស៊ីបានបកស្រាយអំពីទំនាក់ទំនងរវាងរូបលោកព្រមទាំងគ្រួសារជាមួយនឹងព្រះបាទនរោត្តម សីហនុនិងគោលជំហរច្បាស់លាស់របស់ព្រះអង្គក្នុងបញ្ហាបូរណភាពទឹកដី។ លោកបានបញ្ជាក់ថា ឪពុករបស់លោកត្រូវបានព្រះបាទសីហនុចាត់ទុកថាជាមន្រ្តីស្មោះត្រង់ម្នាក់របស់ព្រះអង្គ។
លោកសម រង្ស៊ីបានរំលឹកឡើងវិញ ពីភាពរុងរឿងនៃសម័យសង្គមរាស្ត្រនិយមក្រោមការដឹកនាំរបស់ព្រះករុណាព្រះបាទនរោត្តម សីហនុ ដែលជីវភាពមន្ត្រីរាជការមានលក្ខណៈធូរធារ ជាពិសេសគ្រូបង្រៀន។
លោកសម រង្ស៊ីក៏បានលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យគោរពតាមអ្វីដែលជាព្រះរាជតម្រិះរបស់ព្រះករុណាព្រះបាទសីហនុ ដោយជ្រើសរើសអ្នកដឹកនាំត្រឹមត្រូវដែលវៀរចាកពីអំពើពុករលួយនិងមិនធ្វើឱ្យបាត់បង់បូរណភាពទឹកដី៕
តើអ្នកយល់ស្របនឹងប្រសាសន៍លោកសម រង្ស៊ី ដែរឬទេ?