តើ​គួរ​អនុញ្ញាត​ឱ្យ​លោក Elon Musk ធ្វើ​ឱ្យ​រដ្ឋាភិបាល​សហព័ន្ធ​សហរដ្ឋ​អាមេរិក​រួម​តូច​ដែរ​ឬទេ?

Your browser doesn’t support HTML5

មនុស្ស​ដ៏​សំខាន់​របស់​លោក​ប្រធានាធិបតី Donald Trump ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ដ៏​ឆាប់​រហ័ស​នៅឯ​ទីភ្នាក់ងារ​នានា​របស់​​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​គឺ​លោក Elon Musk នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត Tesla និង​ក្រុមហ៊ុន​អវកាស SpaceX។ ពួក​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និយាយ​ថា ​ការប៉ុនប៉ង​របស់​មហាសេដ្ឋី​ដែល​គាំទ្រ​ដោយ​លោក​ប្រធានាធិបតី Trumpដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ជា​ការខុស​មួយ។ អ្នកស្រី Michelle Quinnពិនិត្យ​មើល​អ្វី​ដែល​លោក Musk បាន​ធ្វើ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក ជឹង ប៉ូជីន ជូនសេចក្តី​ប្រែសម្រួល៕