Your browser doesn’t support HTML5
«ជម្រើសពីរ ដំណោះស្រាយនយោបាយ ឬយុត្តិធម៌?»
វ៉ាស៊ីនតោន - ក្រុមអ្នកវិភាគឯករាជ្យនិយាយថា សម្ពាធពីប្រជាពលរដ្ឋដែលចង់បានយុត្តិធម៌រឿងភាពមិនប្រក្រតីបោះឆ្នោតកំពុងធ្វើឲ្យគណបក្សជំទាស់ពិបាកក្នុងការបែរទៅចរចាជាមួយគណបក្សកាន់អំណាចដើម្បីស្វែងរកដំណោះស្រាយនយោបាយ។រឿងនេះហើយដែលបង្កទៅជាភាពចម្រូងចម្រាសនយោបាយ។ នេះជាការអះអាងរបស់លោកបណ្ឌិតពុទ្ធា ហង្ស នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតនិចហ្វិច ដែលបានថ្លែងប្រាប់កម្មវិធីហេឡូវីអូអេពិសេសកាលពីយប់ថ្ងៃពុធ។
ដោយឡែកលោកស្រីជា វណ្ណាត អ្នកវិភាគឯករាជ្យមួយរូប ដែលជាវាគ្មិនម្នាក់ ទៀត បានទទួលស្គាល់ថា មានទស្សនៈផ្សេងគ្នារវាងពលរដ្ឋកម្ពុជាដែលជាអ្នកបោះឆ្នោតទាក់ទងនឹងការស្វែងរកដំណោះស្រាយ។ តែលោកស្រីបានបញ្ជាក់ថា ការរកដំណោះស្រាយនយោបាយមុនគឺជាជម្រើសល្អសម្រាប់ការរកយុត្តិធម៌នៅពេលក្រោយ។
ទាំងលោកស្រីជា វណ្ណាត និងលោកពុទ្ធា ហង្សអះអាងថា ទំនោរនយោបាយ ពេលនេះគឺប្រជាពលរដ្ឋ និងអ្នកនយោបាយកំពុងដាក់សេចក្តីទុកចិត្តទៅលើព្រះមហាក្សត្រដែលអាចរកដំណោះស្រាយនយោបាយមុនកិច្ចប្រជុំសភាដំបូងដែលព្រះអង្គបានកំណត់យកថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៣។
សូមស្តាប់ការបកស្រាយរបស់វាគ្មិនទាំងពីរក្នុងកម្មវិធីហេឡូវីអូអេពិសេសកាលពី យប់ថ្ងៃពុធស្តីអំពី«តើអ្នកបោះឆ្នោតត្រូវជ្រើសរើសដំណោះស្រាយនយោបាយឬយុត្តិធម៌?»