យោងតាមការិយាល័យរដ្ឋអាជ្ញាបារាំងបានឲ្យដឹងថា ការិយាល័យប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មរបស់ប្រទេសបារាំង បានបើកការស៊ើបអង្កេតមួយ ទៅលើការវាយប្រហារលើមន្រ្តីប៉ូលិសបារាំងមួយរូបនៅថ្ងៃអង្គារទី ០៦ ខែមិថុនានេះ នៅព្រះវិហារកាតូលិក Notre Dame Cathedral ជាទីដែលទាក់ទាញភ្ញៀវទេសចរណ៍។
រូបឯកសារ៖ មនុស្សម្នាដើរការច្រកចូលព្រះវិហារកាតូលិក Notre Dame Cathedral នៅក្នុងទីក្រុងប៉ារីសនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៣។
ស្នងការប៉ូលិសក្រុងប៉ារីសបានឲ្យដឹងថា មន្រ្តីប៉ូលិសបានបាញ់ និងធ្វើឲ្យបុរសដែលវាយប្រហារនោះរងរបួស ក្រោយពីបុរសនោះ បានវាយប្រហារប៉ូលិសនឹងញញួរ។
ប៉ូលិសរក្សាសន្តិសុខ បានបើកប្រតិបត្តិការ នៅបរិវេណព្រះវិហារកាតូលិក Notre Dame
Your browser doesn’t support HTML5
Police Security Operation Underway at Notre Dame
ប៉ូលិសបានអំពាវនាវឲ្យប្រជាពលរដ្ឋនៅឲ្យឆ្ងាយពីបរិវេណព្រះវិហារកាតូលិក Notre Dame ដែលត្រូវបានបិទក្រោយពីមានហេតុការណ៍នោះ។
លោក Cedric Michel មន្រ្តីនៃសហភាពប៉ូលិសបាននិយាយថា ការវាយប្រហារនេះ បានកើតឡើងនៅពេលដែលមន្រ្តីប៉ូលិសម្នាក់កំពុងយាមល្បាតនៅបរិវេណខាងមុខព្រះវិហារកាតូលិក Notre Dame។
ប៉ូលិសបារាំងឈរនៅកន្លែងដែលប៉ូលិសបានបាញ់ជនល្មើសនៅក្បែរព្រះវិហារកាតូលិក Notre Dame Cathedral នៅក្នុងទីក្រុងប៉ារីសនៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៧។
អ្នកនាំពាក្យរបស់ប៉ូលិសថ្លែងថា អាជ្ញាធរមិនប្រាកដថា តើជនល្មើសដែលកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យនោះ ធ្វើសកម្មភាពនេះតែម្នាក់ឯង ឬ យ៉ាងណានោះទេ៕
រូបភាពផែនទីបង្ហាញទីតាំងដែលការវាយប្រហារបានកើតឡើង។