Your browser doesn’t support HTML5
គណបក្សជំទាស់នឹងដឹកនាំ«មហាបាតុកម្ម»មួយមុនការបោះឆ្នោតសកល
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិបានព្រមានថា ការបោះឆ្នោតដោយ«មិនត្រឹមត្រូវ» នឹងមិនជួយកែប្រែសង្គមឲ្យលូតលាស់បានទេ។លោកយឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិនិងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃច័ន្ទ ទី២២ ខែមេសា ថា៖ «បើសិនជាការបោះឆ្នោតមិនសេរីនិងយុត្តិធម៌ទេនឹងនាំឲ្យមានការជ្រើសរើសមេដឹកនាំដែលមិនស្របតាមឆន្ទៈប្រជារាស្រ្ត។ ហើយនៅទីបំផុតបញ្ហារបស់ប្រជារាស្រ្តនិងមិនបានដោះស្រាយនោះទេ»។
លោកយឹម សុវណ្ណ បានលើកអំពីបញ្ហានៃអំពើពុករលួយ ទំនាស់ក្នុងសង្គមបច្ចុប្បន្ន ជាពិសេសបញ្ហាដីធ្លី ការរំលោភសិទ្ធិមនុស្ស ការរឹបអូសដីធ្លី និងទ្រព្យសាធារណៈ។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅថ្ងៃទី២៨ខែកក្កដាខាងមុខនេះ។
លោកយឹម សុវណ្ណ នៅក្នុងស្ទូឌីយូវីអូអ
លោកថ្លែងថា៖ «ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ត្រូវតែមាននៅក្នុងប្រទេសកម្ពុជា»។លោក យឹម សុវណ្ណ បន្តថា៖ «វាមានសារៈសំខាន់ជាទីបំផុត ជាអាយុជីវិតជាតិ ដើម្បីជ្រើសរើសមេដឹកនាំមួយធ្វើតាមឆន្ទៈប្រជារាស្ដ្រ»។
តើអ្នកយល់ថាការបោះឆ្នោតខាងមុខនឹងមានលក្ខណៈសេរីនិងយុត្តិធម៌ដែរឬទេ?