លោក John Kerry (ចន ឃែរី) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានមកដល់កម្ពុជាកាលពីយប់ថ្ងៃច័ន្ទទី២៥ ខែមករា ឆ្នាំ២០១៦នេះ។
លោករដ្ឋមន្ត្រីការបរទេសនឹងបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជារយពេលពីរថ្ងៃ ដោយមានកិច្ចពិភាក្សា និងជំនួបជាមួយប្រមុខរដ្ឋាភិបាលកម្ពុជាផងដែរ។
សូមទស្សនាការផ្សាយផ្ទាល់របស់ VOA តាម Facebook ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញត្រង់នេះ។
សូមទស្សនាទិដ្ឋភាពនៃការយកព័ត៌មានរបស់ក្រុមផ្សាយ VOA៖
លោក William Heidt ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា (ឆ្វេង) ដើរអមលោក John Kerry រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ខណៈដែលលោកអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦។ (នៅ ពេៅលក្ខិណា/VOA)
សូមទស្សនានិងស្តាប់មតិរបស់យុវជនកម្ពុជាចំពោះដំណើរទស្សនកិច្ចរបស់លោក John Kerry៖
សូមប្រិយមិត្តរង់ចាំសេចក្តីរាយការណ៍ចុងក្រោយរបស់ VOA អំពីដំណើរទស្សនកិច្ចលោក John Kerry ក្នុងគេហទំព័រនេះ ក៏ដូចតាមជាបណ្តាញសង្គម Facebook Twitter និង Instagram។