អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយរូបគឺលោក ញ៉យ ចំរើន ដែលជាអ្នកតំណាងរាស្ត្រម្នាក់ក្នុងចំណោមតំណាងរាស្ត្រពីររូបដែលរងរបួសរងការវាយប្រហារកាលពីចុងខែតុលា បានថ្លែងថា លោកមិនអាចទទួលយកបានទេចំពោះការមិនចាប់ខ្លួនជនសង្ស័យបន្ថែមមកផ្តន្ទាទោសតាមច្បាប់។ ក្រៅពីជនសង្ស័យបីនាក់ដែលមកចូលសារភាពនោះគឺនៅមានជនល្មើស និងអ្នកនៅពីក្រោយខ្នងទៀតដែលត្រូវចាប់ខ្លួន។ លោក ញ៉យ ចំរើន តំណាងរាស្ត្រមណ្ឌលកំពង់ចាមចង់ឃើញរដ្ឋាភិបាលធានាសន្តិសុខ សុវត្ថិភាពសម្រាប់អ្នកតំណាងរាស្ត្រ មុនពេលដែលគណបក្សសង្គ្រោះជាតិអាចចូលរួមប្រជុំសភាបានឡើងវិញ។ ក្នុងកិច្ចសម្ភាសន៍ជាមួយលោក សុខ ខេមរា នៃ VOA នៅថ្ងៃព្រហស្បតិ៍ទី២៦ ខែវិច្ឆិកា នេះ នៅឯគេហដ្ឋានរបស់លោកក្នុងរាជធានីភ្នំពេញ លោក ញ៉យ ចំរើន បាននិយាយថា មុខរបួសរបស់លោក ដែលនៅមិនទាន់ជាសះស្បើយមែនទែនទេ ក្រោយពីលោកបានទទួលការព្យាបាលនៅទីក្រុងបាងកកជិត១ខែ ហើយលោកនៅត្រូវតស៊ូផ្លូវច្បាប់ ព្រមទាំងគ្រោងធ្វើដំណើរទស្សនកិច្ចនៅក្រៅប្រទេស នៅពេលខាងមុខ។
សូមស្តាប់បទសម្ភាសន៍ជាសំឡេង៖
Your browser doesn’t support HTML5
បទសម្ភាសន៍ VOA៖ តំណាងរាស្ត្រដែលរងរបួសថាលោកមិនទទួលបានយុត្តិធម៌គ្រប់គ្រាន់
តំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ចាម លោក ញ៉យ ចំរើន បង្ហាញស្នាមវះកាត់ដល់អ្នករាយការណ៍ព័ត៌មាន VOA នៅក្នុងផ្ទះរបស់លោកក្នុងក្រុងភ្នំពេញ នាថ្ងៃទី២៦ ខែវិចិ្ឆកាឆ្នាំ២០១៥។ (នៅ វណ្ណារិន/VOA)
តំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ចាម លោក ញ៉យ ចំរើន បង្ហាញស្នាមវះកាត់ដល់អ្នករាយការណ៍ព័ត៌មាន VOA នៅក្នុងផ្ទះរបស់លោកក្នុងក្រុងភ្នំពេញ នាថ្ងៃទី២៦ ខែវិចិ្ឆកាឆ្នាំ២០១៥។ (នៅ វណ្ណារិន/VOA)
តំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិមណ្ឌលកំពង់ចាម លោក ញ៉យ ចំរើន អង្គុយក្នុងផ្ទះរបស់លោកក្នុងក្រុងភ្នំពេញ នាថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០១៥។ (នៅ វណ្ណារិន/VOA)