ដំណើរទស្សនកិច្ចរបស់លោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទៅប្រទេសកម្ពុជាដើម្បីរៀបចំកិច្ចប្រជុំកំពូលរបស់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ជាមួយនឹងមេដឹកនាំអាស៊ានក៏ជាការជួយបន្ធូរបន្ថយដល់ការព្រួយបារម្ភនានាជុំវិញជម្លោះដែលអាចកើតមានឡើងនៅតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគ។
Your browser doesn’t support HTML5
Hello VOA៖ អ្នកវិភាគថា ដំណើរទស្សនកិច្ចរបស់លោកឃែរីនឹងមានផលល្អសម្រាប់កម្ពុជា
លោក ឱក សេរី សោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ច ចូលរួមជាវាគ្មិនក្នុងកម្មវិធីវិទ្យុ Hello VOA កាលពីថ្ងៃច័ន្ទ ទី២៥ ខែមករា ឆ្នាំ២០១៦។ (លឹម សុធី/VOA)
លោក ឱក សេរី សោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចក៏បានបញ្ជាក់បន្ថែមថាដំណើរទស្សនកិច្ចនេះ ក៏នឹងជួយបន្ធូរកំដៅនយោបាយដែលអាចនឹងកើតមានឡើងថែមទៀតក្នុងពេលដែលប្រទេសកម្ពុជាត្រៀមនឹងរៀបចំការបោះឆ្នោតឃុំ-សង្កាត់និងបោះឆ្នោតជាតិក្នុងពេលខាងមុខផងដែរ៕