នាពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានងាកមករកអតីតគូសត្រូវរបស់ខ្លួន គឺកុម្មុយនិស្តវៀតណាម ដែលប្រទេសទាំងពីរបានសម្រេចធ្វើកិច្ចសហការផ្នែកសន្តិសុខកាន់តែទូលំទូលាយជាងមុន ដែលប្រការនេះត្រូវបានអ្នកវិភាគម្នាក់មើលឃើញថា ជាការឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ចិនទាក់ទងទៅនឹងរឿងជម្លោះសមុទ្រចិនខាងត្បូង។
លោកបណ្ឌិត ដេត សុខឧត្តម សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យហ្សាម៉ាន់កម្ពុជា បានឱ្យយោបល់ក្នុងអំឡុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទថា កម្ពុជាគួរទាញយកពិសោធន៍ពីការណ៍ដែលសហរដ្ឋអាមេរិកបានងាកមករកអតីតគូសត្រូវរបស់ខ្លួនគឺកុម្មុយនិស្តវៀតណាម ធ្វើជាមេរៀន ហើយត្រូវមានជំហរនយោបាយការបរទេសដោយខ្លួនឯង ដោយមិនត្រូវមានទំនោរទៅរកប្រទេសមហាអំណាចណាមួយនោះទេ។
ការជាប់ពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកនិងចិននៅក្នុងឧបទ្វីបឥណ្ឌូចិន កាន់តែមានសភាពជ្រៅទៅៗ កាលពីក្នុងអំឡុងនៃសង្រ្គាមឥណ្ឌូចិនលើកទី២ ជាពិសេសគឺនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដែលអាមេរិក ចិន និងអតីតសហភាពសូវៀត បានជាប់ដៃនៅក្នុងសង្រ្គាម និងការប្រកួតប្រជែងកាន់តែខ្លាំង។ នៅពេលនោះ សហរដ្ឋអាមេរិកគាំទ្រវៀតណាមខាងត្បូង និងរបបសាធារណរដ្ឋខ្មែរ។ ចំណែកចិនគាំទ្រវៀតណាមខាងជើង និងរដ្ឋាភិបាលនិរទេសរបស់សម្តេចព្រះ នរោត្តម សីហនុ ដែលមានក្រុមខ្មែរក្រហមនៅក្នុងនោះដែរ។ នេះបើតាមការលើករបស់លោកបណ្ឌិត ដេត សុខឧត្តម។
សូមប្រិយមិត្តស្តាប់កម្មវិធី Hello VOA ទាំងស្រុងដូចតទៅ៖
Your browser doesn’t support HTML5
Hello VOA៖ កម្ពុជាគួររៀនសូត្រពីការងាករកគ្នារបស់វៀតណាមនិងសហរដ្ឋអាមេរិក