Your browser doesn’t support HTML5
បញ្ហាប្រឈមរបស់សាលាក្តីខ្មែរក្រហមក្នុងពេលបច្ចុប្បន្ន
ភ្នំពេញ៖ សម្ពាធថវិកានិងភាពចាស់ជរារបស់ជនជាប់ចោទបានក្លាយជាបញ្ហាប្រឈមសំខាន់ចំនួនពីរនៅក្នុងសាលាក្តីខ្មែរក្រហម។លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបាននិយាយកាលពីថ្ងៃច័ន្ទក្នុងកម្មវិធីហេឡូវីអូអេថា បញ្ហាថវិកានាំឲ្យមានភាពតានតឹងក្នុងចំណោមបុគ្គលិកជាតិចាប់តាំងពីខែធ្នូមកម្ល៉េះ ប៉ុន្តែលោករំពឹងថាពួកគេនឹងទទួលបានប្រាក់ខែក្នុងរយៈពេលមួយឬពីរសប្តាហ៍ទៀតដោយសារមានជំនួយបន្ថែមពីសហភាពអឺរ៉ុប។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម ចូលរួមនៅក្នុងកម្មវិធីហេឡូវីអូអេ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣។
អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមដដែលបញ្ជាក់ថា បញ្ហាថវិកាអាស្រ័យលើសហគមន៍អន្តរជាតិដែលជាម្ចាស់ជំនួយ។ រីឯបញ្ហាសុខភាពរបស់ជនជាប់ចោទគឺជាគន្លឹះដែលនឹងនាំឲ្យមានការពន្យារពេល ឬលើកពេលសវនាការដោយសារតែវិធានផ្ទៃក្នុងនៃសាលាក្តីខ្មែរក្រហមតម្រូវឲ្យជនជាប់ចោទមានវត្តមានក្នុងសវនាការ។សាលាក្តីខ្មែរក្រហមបានលើកពេលសវនាការមួយចំនួនកន្លងមកហើយ ដោយសារតែបញ្ហាសុខភាពរបស់ នួន ជា និង អៀង សារី។
អតីតប្រធានសភាខ្មែរក្រហមទើបតែចេញពីមន្ទីរពេទ្យកាលពីថ្ងៃទី១៩ខែកុម្ភៈបន្ទាប់ពីសម្រាកព្យាបាលអស់រយៈពេល១៧ថ្ងៃ៕
តើអ្នកគិតថាការជំនុំជម្រះអតីតមេដឹកនាំខ្មែរក្រហមនឹងបានធ្វើចប់សព្វគ្រប់ទេ?