Your browser doesn’t support HTML5
ការចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត
វ៉ាស៊ីនតោន - ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតមួយបានថ្លែងថា យុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃដំបូងប្រព្រឹត្តទៅដោយគ្មានអំពើហិង្សា តែមានភាពមិនប្រក្រតី និងបញ្ហាបារម្ភខ្លះ ដែលទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោះស្រាយ។ នេះបើតាមការអះអាងរបស់លោកគល់ បញ្ញា នាយកអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្រ្វែល ដែលបានថ្លែងនៅក្នុងកម្មវិធីហេឡូវីអូអេកាលពីយប់ថ្ងៃព្រហស្បតិ៍ គណបក្សនយោបាយជាច្រើនក្នុងចំណោម៨គណបក្សនៅកម្ពុជាចាប់ផ្តើម យុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល១ខែរបស់ពួកគេជាបន្តបន្ទាប់កាលពីថ្ងៃទី២៧ ខែមិថុនានេះ។គណបក្សនីមួយៗរៀបចំបង្ហាញគោលនយោបាយនិង បង្ហាញបេក្ខជនជាដើមទៅដល់អ្នកបោះឆ្នោតទូទាំងប្រទេសតាមរយៈប្រព័ន្ធ ឃោសនានានា មានខិត្តបណ្ណមានប្រដាប់បំពងសម្លេង មានការដង្ហែជាក្បួន មានស្លាកគណបក្សនិងការជួបប្រជុំគណបក្សជាដើម។
យុទ្ធនាការឃោសនា បោះឆ្នោតនឹងត្រូវបញ្ចប់មុនមួយថ្ងៃមុនការបោះឆ្នោតថ្ងៃទី២៨ខែ កក្កដាឆ្នាំ ២០១៣។
លោកបញ្ញាបានអះអាងថា បញ្ហាប្រព័ន្ធឃោសនាដែលលំអៀងខ្លាំងពេកមិន ធ្លាប់មានពីមុន បញ្ហាចេញបណ្ណប្រមាណ៤០ម៉ឺនសន្លឹក បញ្ហាប្រើប្រាស់ធនធាន រដ្ឋដើម្បីឃោសនា និងការបិទបញ្ជីឈ្មោះអ្នកបោះឆ្នោតតាមភូមិ និងការិយាល័យ ដើម្បីឲ្យពលរដ្ឋផ្ទៀងផ្ទាត់មុនការបោះឆ្នោតជាដើមនោះគឺជារឿងដែលគ.ជ.ប.ត្រូវគិតពិចារណានិងមានវិធានការ។
សូមស្តាប់ការបកស្រាយបំភ្លឺដោយលោកវាគ្មិនគល់ បញ្ញានិងមន្ត្រីជាន់ខ្ពស់គណបក្យប្រជាជនកម្ពុជា និងមន្ត្រីគ.ជ.ប.ក្នុងកម្មវិធីហេឡូវីអូអេទាំងស្រុងកាលពីយប់ថ្ងៃព្រហស្បតិ៍ទី២៧ខែមិថុនាឆ្នាំ២០១៣អំពី«ការចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត» ដូចតទៅ៖