Your browser doesn’t support HTML5
ការទាមទាររបស់សហគមន៍ខ្មែរអាមេរិកាំងឱ្យកែទម្រង់គ.ជ.ប.
វ៉ាស៊ីនតោន៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅថាគ.ជ.ប.បានសម្រេចបន្តនីតិវិធីរបស់ខ្លួនទៅមុខដោយបើកទទួលចុះបញ្ជីឈ្មោះគណបក្សនយោបាយសម្រាប់ការបោះឆ្នោតជាតិនៅថ្ងៃអាទិត្យទី២៨ខែកក្កដាខាងមុខ។កន្លងមកមានការស្នើឱ្យកែប្រែគ.ជ.ប.និងពន្យារពេលនៃការបោះឆ្នោតក្នុងនោះ ដោយភ្ជាប់លក្ខខណ្ឌដ៏ធំមួយគឺការវិលត្រឡប់របស់មេដឹកនាំគណបក្សប្រឆាំងគឺលោកសម រង្ស៊ីផងដែរ។ ការតវ៉ានេះកើតមានឡើងទាំងក្នុងប្រទេសនិងក្រៅប្រទេសដោយមានទាំងសហរដ្ឋអាមេរិកផងដែរ។
កាលពីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣កន្លងទៅនេះ លោក គុជ ចាន់លី អ្នកវិភាគនយោបាយនិងជាសកម្មជនសហគមន៍ខ្មែរអាមេរិកាំងបានចូលរួមបកស្រាយអំពីឥទ្ធិពលរបស់សហរដ្ឋអាមេរិកលើដំណើរការបោះឆ្នោតនៅកម្ពុជានិងការចង់បានរបស់សហគមន៍ខ្មែរអាមេរិកាំង។ ប្រិយមិត្តអាចស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីនេះដោយចុចសញ្ញាសំឡេងខាងលើ។
តើប្រិយមិត្តយល់ថាសហគមន៍ខ្មែរនៅក្រៅប្រទេសអាចចូលរួមក្នុងកម្រិតណាដែរដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា?