ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

០៤:៣៤ ៤.៣.២០២២

កងទ័ព​រុស្ស៊ី​ចូល​កំពង់ផែ​យុទ្ធសាស្ត្រ Kherson របស់​អ៊ុយក្រែន

ទីក្រុងកៀវ និងខាកៀវ អ៊ុយក្រែន — កងទ័ព​រុស្ស៊ី បាន​ស្ថិត​នៅ​កណ្តាល​ទីក្រុង​កំពង់ផែ​យុទ្ធសាស្ត្រ Kherson របស់​អ៊ុយក្រែន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មួយ​ថ្ងៃ​បន្ទាប់ពី​ការ​អះអាង​ខុស​គ្នា​ដែល​ថា តើ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ពិតជា​បាន​កាន់កាប់​ទីក្រុង​ដ៏​សំខាន់​មួយ​នេះ​ជា​លើក​ដំបូងឬ​យ៉ាង​ណា​នៅក្នុង​ការ​ឈ្លានពាន​របស់ខ្លួន​អស់​រយៈពេល​៨ ​ថ្ងៃ​នោះ។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ប្រាប់​ឲ្យ​ដឹង​ថា ខ្លួន​បាន​ត្រួតត្រា​ទីក្រុង Kherson កាលពី​ថ្ងៃ​ពុធម្សិល​មិញ ក៏ប៉ុន្តែទីប្រឹក្សាម្នាក់​របស់​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy បាន​ឆ្លើយតប​វិញ​ថា កងទ័ព​អ៊ុយក្រែន បាន​បន្ត​ការពារ​ទីក្រុងកំពង់ផែនៅ​សមុទ្រ​ខ្មៅ​មួយ​នេះ​ដែល​មាន​ពលរដ្ឋរស់​នៅ​ប្រមាណ ២ សែន ៥ ម៉ឺន​នាក់។

គណៈប្រតិភូ​អ៊ុយក្រែន បាន​ចាកចេញពី​ប្រទេស​របស់​ខ្លួន​ដើម្បីទៅ​ចូលរួមកិច្ចចរចា​លើក​ទី ២ ជាមួយ​មន្ត្រី​រុស្ស៊ី​អំពី​បទ​ឈប់បាញ់​គ្នា។ នេះ​បើតាម​លោក Mykhailo Podolyak ដែល​ជា​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយក្រែន ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

២១:០៦ ៣.៣.២០២២

ក្រុម​ស្ត្រី​និង​កុមារ​អ៊ុយក្រែន ធ្វើដំណើរ​តាមផ្លូវ​ច្រើន​ថ្ងៃ​ស្វែងរក​កន្លែង​សុវត្ថិភាព

ពី​ក្រុង​ Kyiv ទៅ​ Zhitomyr បន្ទាប់​មក​ទៅ Rivne ហើយ​តមក ទៅដល់​ព្រំដែនប៉ូឡូញចូល​រួមជាក្បួន​ឡាន និង​មនុស្ស​ស្ពាយ​កាបូប​ចម្ងាយ​១០០គ.ម. ដើរ​តាមដង​ផ្លូវ។ នេះ ជា​អ្វី​ដែល​កើត​មាន​ដល់​អ្នកស្រី​ Snizhana​ នៅ​ពេល​អ្នកស្រី​ចាកចេញ​ពីក្រុង​ Kyiv កាល​ពី​ថ្ងៃទី ២៥ ខែកុម្ភៈ ដើម្បីធ្វើ​ដំណើរទៅ​កាន់ប្រទេស​អាល្លឺម៉ង់​ ដែល​អ្នក​ស្រី​មានញាតិ​សន្តាន​នៅ​ទី​នោះ។​ អ្នកស្រី Snizhana​ ដែលជា​ជន​ភៀសខ្លួន​អ៊ុយក្រែន​និយាយ​ថា៖

«យើង​ត្រូវ​តែ​ទៅ​កាន់​ព្រំដែនផ្សេងមួយ​ទៀត គឺព្រំដែន​ជា​មួយ​ប្រទេស​ស្លូវ៉ាគី។ ​មាន​ក្បួនឡាន ​៦គ.ម. តែយ៉ាង​ហោច​ណាស់​ ក៏​មិន​មែន​១០០គ.ម.ទេ»។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណភ្ជាប់​ខាង​ក្រោម​នេះ៖

០៣:០៧ ៣.៣.២០២២

លោកចូ បៃដិន​ថ្លែងពី​ការប្តេជ្ញា​ជួយតិ​អ៊ុយក្រែន​និង​កំណើន​សេដ្ឋកិច្ច​ក្នុង​សុន្ទរកថា​ស្ថានភាព​សហព័ន្ធ​ដំបូង

នៅក្នុង​សុន្ទរកថា​ស្តីពី​ស្ថានភាព​សហព័ន្ធ​លើកទីមួយ​របស់​លោក​កាលពី​យប់​ថ្ងៃអង្គារ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Joe Biden បានប្រមូល​ការគាំទ្រ​ពី​គណបក្ស​នយោបាយ​ធំៗ​ទាំង២​ដើម្បី​ជួយ​ពលរដ្ឋ​អ៊ុយក្រែន​ប្រយុទ្ធ​ប្រឆាំង​ការឈ្លានពាន​របស់​រុស្ស៊ី។ លោកបៃដិន​ក៏​ថ្លែង​ពី​កំណើន​សេដ្ឋកិច្ច​ផងដែរ។ ​លោកម៉ែន គឹមសេង​នៃ​វីអូអេ​រាយការណ៍​បន្ថែម​ក្នុង​កម្មវិធី​«ប្រភព​ច្បាស់ការណ៍»(Primary Sources)៕

២២:៤២ ២.៣.២០២២

លោក Blinken ថា គេ​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​លោក Putin បំពាន​ច្បាប់​មនុស្សធម៌​អន្តរជាតិ

នៅ​ក្នុង​ការ​ថ្លែង​តាម​វីដេអូ​អនឡាញ​ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គារ​សហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ព្រមាន​ថា បញ្ហា​សិទ្ធិ​មនុស្ស​និង​វិបត្តិ​មនុស្សធម៌​ដែល​កំពុង​ប៉ះពាល់​ប្រទេស​អ៊ុយក្រែន​នឹង​កាន់តែ​អាក្រក់​ជាង​មុន ប្រសិនបើ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ទទួល​បាន​ជ័យជម្នះ​នៅក្នុង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដែល​ជ្រើសរើស​តាម​បែប​ប្រជាធិបតេយ្យ​របស់​ប្រទេស​អ៊ុយក្រែន។

លោក Blinken និយាយ​ដូច្នេះ​ថា៖ «ចូរ​មើល​លើ​តំបន់ Crimea ដែល​នៅ​ទីនោះ ការ​គ្រប់គ្រង​របស់​រុស្ស៊ី​បាន​បណ្ដាល​ឱ្យ​មាន​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ ការ​បាត់ខ្លួន​ដោយ​បង្ខំ ទារុណកម្ម ការ​ឃុំ​ខ្លួន​ដោយ​ខុសច្បាប់ ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​ជាតិសាសន៍​ភាគតិច​និង​អ្នក​កាន់​សាសនា​ភាគតិច និង​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​លើ​អ្នក​ប្រឆាំង។ ...សេចក្ដី​រាយការណ៍​អំពី​ការ​រំលោភ​បំពាន​របស់​រុស្ស៊ី​លើ​សិទ្ធិ​មនុស្ស​និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ​កំពុង​កើនឡើង​ជា​បន្ត»។

ចាប់​តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​មក លោក Blinken បាន​កត់​សម្គាល់​ឃើញ​ថា ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​ជន​ស៊ីវិល​និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​បាន​កើនឡើង។

លោក​បាន​បញ្ជាក់​ថា សាលារៀន មន្ទីរពេទ្យ និង​អាគារ​ស្នាក់នៅ​នានា​គឺ​ជា​គោលដៅ​នៃ​ការ​វាយ​ប្រហារ។ លោក​បាន​បន្ថែម​ថា រុស្ស៊ី​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ដែល​ផ្ដល់​ទឹក​បរិភោគ ឧស្ម័ន និង​អគ្គិសនី​ដល់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណភ្ជាប់​ខាង​ក្រោម​នេះ៖

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG