ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

០៧:៣៨ ១.៣.២០២២

លោក Zelenskyy ចោទរុស្ស៊ីថាបានបន្តបាញ់ផ្លោងបន្ទាប់ពីការចរចា

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃចន្ទ បានចោទប្រកាន់រុស្ស៊ីពីការបន្តយុទ្ធនាការបាញ់ផ្លោងរបស់ខ្លួនលើប្រទេសអ៊ុយក្រែន ក្រោយមានការចរចាក្នុងគោលបំណងបញ្ចប់សង្រ្គាមដែលកើតឡើង។ ក្នុង​សុន្ទរកថា​តាម​វីដេអូ លោក Zelenskyy បាន​និយាយ​ថា រុស្ស៊ី​បាន​បាញ់​ផ្លោង​លើ​ទឹកដី​អ៊ុយក្រែន ខណៈ​គណៈប្រតិភូ​ប្រទេស​នានា​បាន​បញ្ចប់​កិច្ច​ពិភាក្សា​ក្នុង​ប្រទេស​បេឡារុស។

០៦:៥២ ១.៣.២០២២

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ អ.ស.ប ថា ការបណ្ដេញមន្ត្រីការទូតរុស្ស៊ីចេញជា «ការរំលោភបំពានធ្ងន់ធ្ងរ»

សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនកំពុងបណ្តេញសមាជិកចំនួន ១២ នាក់នៃបេសកកម្មការទូតរុស្ស៊ីនៅអង្គការសហប្រជាជាតិ ដោយចោទប្រកាន់ពួកគេថាជា «ក្រុមប្រតិបត្តិការស៊ើបការណ៍សម្ងាត់» ដែលកំពុងធ្វើចារកម្ម។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ និងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានហៅទង្វើរបស់សហរដ្ឋអាមេរិកថាជា «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ» លើកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិជាមួយសហរដ្ឋអាមេរិក និងនៃអនុសញ្ញាទីក្រុង Vienna ដែលគ្រប់គ្រងទំនាក់ទំនងការទូត។

០៤:៥១ ១.៣.២០២២

អគ្គលេខាធិការ អ.ស.ប លោក Guterres ថ្លែងពីសង្គ្រាមនៅអ៊ុយក្រែនថា «ល្មមឈប់ហើយ»

មហាសន្និបាតអង្គការសហប្រជាជាតិដែលមានប្រទេសសមាជិកចំនួន ១៩៣ បានជួបប្រជុំគ្នាកាលពីថ្ងៃច័ន្ទ។ នេះជាសម័យប្រជុំបន្ទាន់ដំបូងនៃមហាសន្និបាតអង្គការសហប្រជាជាតិក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះ នៅពេលដែលកងកម្លាំងរុស្ស៊ីបានវាយប្រហារអ៊ុយក្រែន ហើយមេដឹកនាំរុស្ស៊ីលោ Vladimir Putin បានដាក់កងកម្លាំងនុយក្លេអ៊ែររបស់លោកឲ្យមានការប្រុងប្រៀបខ្ពស់។ កិច្ចប្រជុំនេះ ផ្តល់ឱកាសឲ្យសមាជិកអង្គការសហប្រជាជាតិទាំងអស់ថ្លែងអំពីសង្គ្រាម និងបោះឆ្នោតលើដំណោះស្រាយមួយនៅពេលក្រោយក្នុងសប្តាហ៍នេះ ដើម្បីឲ្យរុស្ស៊ីទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន។ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយថា «ល្មមគ្រប់គ្រាន់ហើយ» ។

០៣:២៦ ១.៣.២០២២

ការ​ចរចា​គ្នា​រវាង​អ៊ុយក្រែន និង​រុស្ស៊ី

កិច្ច​ចរចា​គ្នា​បាន​ចាប់ផ្តើម​ឡើង​រវាង​មន្ត្រី​អ៊ុយក្រែន​ និង​មន្ត្រី​រុស្ស៊ី​កាលពី​ថ្ងៃចន្ទ ប៉ុន្តែ​ការ​ឈ្លានពាន​របស់​ទាហាន​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នៅតែ​បន្ត​ធ្វើ​ឡើង ទោះ​មាន​ការ​វាយ​ប្រយុទ្ធ​តបត​ដ៏​ខ្លាំងក្លា​ពី​ទាហាន​និង​ជន​ស៊ីវិល​អ៊ុយក្រែន។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG