ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

១០:៣៩ ២៨.២.២០២២

សហភាព​អឺរ៉ុប​នឹង​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​ទិញ​អាវុធ​ឱ្យ​អ៊ុយក្រែន​

សហភាព​អឺរ៉ុបគ្រោង​ចាត់​វិធានការ​ដែល​ខ្លួន​មិន​ធ្លាប់​ធ្វើ​ពី​មុនមក ក្នុង​ការ​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​ទិញ​អាវុធ​ឱ្យ​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់មន្ត្រី​សហភាព​អឺរ៉ុបកាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ខណៈ​ដែល​អង្គការ​តំបន់​មួយ​នេះ​បាន​ប្រកាស​ពី​ទណ្ឌកម្ម​ថ្មីៗ​ទៀត​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន RFE/RL៕​

១០:១៣ ២៨.២.២០២២

សហរដ្ឋ​អាមេរិក​ទទូច​ឱ្យ​ពលរដ្ឋ​ខ្លួន​ពិចារណា​ចាកចេញ​ពី​រុស្ស៊ី​ភ្លាមៗ

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ពលរដ្ឋ​អាមេរិក​គួរ​ពិចារណា​ចាកចេញ​ពី​ប្រទេស​រុស្ស៊ី​ភ្លាមៗ តាម​ជើង​យន្តហោះ​ស៊ីវិល ដោយ​ក្រសួង​នេះ​បាន​យោង​លើ​តួលេខអាកាសចរណ៍​កាន់​តែ​ច្រើន​ដែលសម្រេច​លុប​ចោល​ជើង​ហោះ​ហើរ​ហើយ​ប្រទេស​កាន់​តែ​ច្រើន​ដែល​សម្រេចបិទ​ដែន​អាកាស​របស់​ខ្លួន​ចំពោះ​យន្តហោះ​ពី​ប្រទេស​រុស្ស៊ី ក្រោយ​ពី​រុស្ស៊ី​បាន​ចូល​ឈ្លានពាន​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​Reuters។

១០:១២ ២៨.២.២០២២

ទាហាន​បម្រុង​អ៊ុយក្រែន​ត្រៀម​ការពារ​ប្រទេស

ទាហាន​បម្រុង​អ៊ុយក្រែន​កំពុង​ត្រៀមខ្លួនការពារ​ប្រទេស​របស់​ពួកគេ​ពី​យោធា​រុស្ស៊ី​នៅ​ថ្ងៃ​អាទិត្យ។

សមាជិកនៃកងកម្លាំងការពារដែនដីដែលមានមូលដ្ឋាននៅទីក្រុង Fastiv ជិតរដ្ឋធានីកៀវ កំពុងត្រូវបានបង្រៀនអំពីវិធីសង្រោះបន្ទាន់ដំបូង ការហ្វឹកហាត់ប្រើប្រាស់អាវុធ និងក្បួនការពារសំខាន់ៗ មុនពេលចាកចេញពីមូលដ្ឋានរបស់ពួកគេដើម្បីល្បាតក្នុងតំបន់។

រដ្ឋធានីកៀវមានភាពស្ងប់ស្ងាត់ បន្ទាប់ពីការផ្ទុះធំៗនៅពេលព្រឹក ហើយអាជ្ញាធរបានរាយការណ៍ពីការផ្ទុះនៅអាកាសយានដ្ឋានមួយរបស់ខ្លួនកាលពីថ្ងៃអាទិត្យ។

០៩:៥០ ២៨.២.២០២២

ពលរដ្ឋ​អ៊ុយក្រែន​ដែល​ជាប់​ក្នុង​រថយន្តជា​ច្រើន​ថ្ងៃ រង់​ចាំ​ពេល​អាច​ភៀស​ខ្លួន​ចេញ

ពលរដ្ឋ​អ៊ុយក្រែន​រាប់​ពាន់​នាក់​បាន​ភៀស​ខ្លួនពី​ភាគ​ខាង​កើត​ប្រទេសដែល​នៅ​ជិត​រុស្ស៊ី ទៅ​កាន់​ភាគ​ខាង​លិច​ប្រទេស​ដែល​ជាប់​ព្រំដែនប្រទេស​ប៉ូឡូញ ក៏​ប៉ុន្តែ​ពេល​ទៅ​ដល់​ទី​នោះ ពួក​គេ​បាន​ប្រទះ​នឹង​ទុក្ខ​លំបាក​ថ្មី​មួយ​ទៀត។​

ទី​ភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ មាន​ជួរ​រថយន្ត រថយន្ត​ក្រុង និង​រថយន្ត​កុងតឺន័រ​បន្ត​គ្នា​យ៉ាង​វែង​រហូត​ដល់​៣៥​គីឡូម៉ែត្រ តាំង​ពី​ច្រក​ព្រំដែន Shehyni មកដោយ​រថយន្ត​និមួយៗ​ពោរពេញ​ដោយ​មនុស្ស​និង​អីវ៉ាន់​របស់​ពួកគេ ដែល​ម្នាក់ៗ​សុទ្ធ​តែ​រង់ចាំ​វេន​ខ្លួន​ដើម្បី​បញ្ច្រៀត​ចូលទៅ​កាន់​បុស្តិ៍​ត្រួតពិនិត្យ​ច្រក​ព្រំដែនដ៏លើស​ចំណុះ​ដើម្បី​ឆ្លង​ចូល​ទៅប៉ូឡូញ។

មនុស្ស​រាប់​រយ​នាក់ផ្សេង​ទៀតបាន​ដើរ​ថ្មើរជើង ដោយ​ដើរ​យ៉ាង​លំបាក​កាត់​សំរាម​រាយប៉ាយ​តាម​បណ្តោយ​ផ្លូវ​ជាតិ​ល្បឿន​លឿន ក្នុង​ធាតុ​អាកាស​ក្រោម​សូន្យ​អង្សារ ជាមួយ​កូនៗ សត្វ​ចិញ្ចឹម និង​រាល់​ទ្រព្យ​អីវ៉ាន់​ផ្ទាល់​ខ្លួន​ដែល​ពួក​គេមាន​កម្លាំង​អាច​យក​មក​តាម​ខ្លន​បាន៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG