អាជ្ញាធរបន្តស្វែងរកមនុស្សក្នុងគំនរអគារបាក់បែកនៅក្រុងព្រះសីហនុ ខណ:ក្រុមគ្រួសារកំពុងរង់ចាំដំណឹងអំពីសមាជិករបស់ខ្លួន។ ចំនួនមនុស្សស្លាប់បានបន្តកើនឡើង។ រហូតមកដល់ពេលនេះ មនុស្សយ៉ាងហោចណាស់ ១៨នាក់ ត្រូវបានបញ្ជាក់ដោយអាជ្ញាធរថាបានស្លាប់ និង២៤នាក់ បានរងរបួសនៅក្នុងហេតុការណ៍បាក់អគារ ដែលកំពុងសាងសង់មួយ នៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃសៅរ៍។
កម្រងរូបភាព៖ អាជ្ញាធរបន្តស្វែងរកមនុស្សក្នុងគំនរអគារបាក់នៅក្រុងព្រះសីហនុ ខណ:ក្រុមគ្រួសារកំពុងរង់ចាំដំណឹង

១
ប្រតិបត្តិការស្វែងរកមនុស្សក្នុងគំនរអគារបាក់បែកនៅក្រុងព្រះសីហនុ នៅព្រឹកថ្ងៃអាទិត្យ ដែលត្រឹមពេលនេះ មនុស្សយ៉ាងហោចណាស់ ១៨នាក់ ត្រូវបានអជ្ញាធរបញ្ជាក់ថាបានស្លាប់ និង២៤នាក់ បានរងរបួស, នៅខេត្តព្រះសីហនុ, នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។ (ស៊ុន ណារិន/ VOA Khmer)

២

៣

៤

៥
អ្នកស្រី ប៉ែន ផាន (កណ្តាល) អាយុ៤១ឆ្នាំ បានបាត់បង់កូនប្រុសឈ្មោះ ឆុន ធាន អាយុ១៩ឆ្នាំ ដែលបានមកធ្វើការសំណង់ជាមួយអ្នកម៉ៅការសំណង់ លោក ឯក ថា ជិត២ឆ្នាំមកហើយ។ អ្នកស្រីជាកសិករ មកពីខេត្តព្រៃវែង, នៅខេត្តព្រះសីហនុ, នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។ (ស៊ុន ណារិន/ VOA Khmer)

៦
លោក សួន ភារម្យ អាយុ៤១ឆ្នាំ បាត់ប្អូនថ្លៃរបស់លោកឈ្មោះ រស់ ស៊ីថា អាយុ៤១ឆ្នាំ ដែលមកធ្វើការនៅសំណង់អគារដែលបាក់រលំនៅក្រុងព្រះសីហនុនេះប្រមាណ៦ខែមកហើយ។ ប្អូនថ្លៃរបស់លោកដែលបាត់ខ្លួនមកពីខេត្ត ព្រៃវែង, នៅខេត្តព្រះសីហនុ, នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។ (ស៊ុន ណារិន/ VOA Khmer)

៧
លោក ឯក ថា អាយុ៣៤ឆ្នាំ ជាអ្នកម៉ៅការសំណង់អគារដែលបាក់រលំនៅក្រុងព្រះសីហនុ។ លោកផ្តល់ការសម្ភាសដល់វីអូអេនៅមន្ទីរពេទ្យ ជាកន្លែងដែលសពត្រូវបានរៀបចំទុកដាក់, នៅខេត្តព្រះសីហនុ, នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។ (ស៊ុន ណារិន/ VOA Khmer)

៨
អ្នកស្រី ង៉ា មុំ អាយុ៥៨ឆ្នាំ មកពីខេត្តបាត់ដំបង បានបាត់បង់កូនរបស់អ្នកស្រី ឈ្មោះ ហួង ចាន់ថា អាយុ៣៨ឆ្នាំ និងកូនប្រសារ ដែលបានស្លាប់នៅក្នុងហេតុការណ៍បាក់រលំអគារនេះ, នៅខេត្តព្រះសីហនុ, នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។ (ស៊ុន ណារិន/ VOA Khmer)

៩