ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី០៤ បានប្រព្រឹត្តទៅនៅថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៧។ ប្រជាពលរដ្ឋជិត៨លាននាក់ទូទាំងខេត្តក្រុងនិងមន្រ្តីគ្រប់ជាន់ថ្នាក់បានទៅចូលរួមបោះឆ្នោតតាមការិយាល័យបោះឆ្នោតក្នុងសហគមន៍របស់ខ្លួនដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលខ្លួនពេញចិត្តសម្រាប់អាណត្តិទី០៤៕
កម្រងរូបភាព៖ ទិដ្ឋភាពថ្ងៃបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ក្នុងប្រទេសកម្ពុជា
- VOA Khmer

១
ប្រជាពលរដ្ឋនាំគ្នាបោះឆ្នោតឆ្នោត នៅឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ (អ៊ិត សូធឿត/VOA)

២
ប្រជាជនកម្ពុជា ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នៅខេត្តកណ្តាលនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/ VOA)

៣
អ្នកចូលរួមបោះឆ្នោតឈរចាំចូលបោះឆ្នោតនៅក្នុងការិយាល័យបោះឆ្នោតមួយក្នុង សង្កាត់ស្ទឹងមានជ័យខ័ណ្ឌមានជ័យក្រុងភ្នំពេញ កាលពីថ្ងៃទី០៤ខែមិថុនាឆ្នាំ២០១៧។ (នៅ វណ្ណារិន/VOA)

៤
អ្នកសង្កេតការណ៍អន្តរជាតិ ចុះត្រួតពិនិត្យការិយាល័យបោះឆ្នោតនៅក្នុងសង្កាត់តាខ្មៅ ជាទីតាំងការិយាល័យ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅបោះឆ្នោតនៅ ខេត្តកណ្តាលនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/ VOA)

៥
អ្នកសង្កេតការណ៍អន្តរជាតិ ចុះត្រួតពិនិត្យការិយាល័យបោះឆ្នោតនៅក្នុងសង្កាត់តាខ្មៅ ជាទីតាំងការិយាល័យ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅបោះឆ្នោតនៅ ខេត្តកណ្តាល នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/ VOA)

៦
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា លើកសន្លឹកឆ្នោតបង្ហាញទៅអ្នកសារព័ត៌មានជាតិ និងអន្តរជាតិបញ្ជាក់ពីការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅខេត្តកណ្តាលនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

៧
លោកស្រី ប៊ុនរ៉ានី ហ៊ុនសែន ចូលរួមបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅសង្កាត់តាខ្មៅនៃក្រុងតាខ្មៅនៅខេត្តកណ្តាល នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

៨
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅឯការិយាល័យបោះឆ្នោតក្នុងសាលាបឋមសិក្សា ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ អំឡុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤។ (អូន ឆេងប៉រ/VOA)

៩
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅឯការិយាល័យបោះឆ្នោតក្នុងសាលាបឋមសិក្សា ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ អំឡុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤។ (អូន ឆេងប៉រ/VOA)

១០
អ្នកចូលរួមបោះឆ្នោតរកមើលឈ្មោះរបស់ខ្លួនក្នុងបញ្ចីរឈ្មោះ មុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងការិយាល័យបោះឆ្នោតមួយក្នុងសង្កាត់ស្ទឹងមានជ័យក្រុងភ្នំពេញ កាលពីថ្ងៃទី០៤ខែមិថុនាឆ្នាំ២០១៧។ (នៅ វណ្ណារិន/VOA)

១១
ប្រជាពលរដ្ឋនាំគ្នាបោះឆ្នោតឆ្នោត នៅឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ (អ៊ិត សូធឿត/VOA)

១២
ប្រជាពលដ្ឋកម្ពុជា មកបោះឆ្នោតនៅឯការិយាល័យបោះឆ្នោត ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

១៣
ក្រុមស្ត្រីដែលបានបោះឆ្នោតរួច បានថតរូប selfie បង្ហាញដៃដែលមានជ្រលក់ទឹកខ្មៅបញ្ចាក់ថាពួកគាត់បានបោះឆ្នោតរួចហើយ នាថ្ងៃអាទិត្យទី៤ខែមិថុនាឆ្នាំ២០១៧ នៅក្នុងការិយាល័យបោះឆ្នោតមួយក្នុង សង្កាត់ស្ទឹងមានជ័យខ័ណ្ឌមានជ័យក្រុងភ្នំពេញ។ (នៅ វណ្ណារិន/VOA)